Tag Archives: Surface Pro

Surface Pro ចេញថ្មី


បន្ទាប់ពីចេញ Surface Laptop មិនទាន់បានប៉ុន្មានផង ក្រុមហ៊ុន Microsoft បានចេញត្រកូល Surface Pro ម៉ូដែលថ្មីហើយ ប៉ុន្តែវាមិនមែនជា Surface Pro 5 ទេ គ្រាន់តែដូរឈ្មោះដាក់ថា Surface Pro ប៉ុណ្ណោះ។ Surface Pro នេះមានរូបរាងស្រដៀងនឹង Surface Pro 4 ដែរ គ្រាន់តែប្តូរ Keyboard និង ពណ៌ប៊ិច ប៉ុន្តែអ្វីដែលថ្មីគឺស្ថិតនៅផ្នែកខាងក្នុងរបស់វាបើប្រៀបនឹង Surface Pro 4។ ប្រភេទ Surface Pro មានថ្មប្រើបានយ៉ូរហូតដល់ទៅ ១៣.៥ ម៉ោងឯណោះ។ លើសពីនេះ វាបំពាក់ជាមួយ Intel seventh-generation Kaby Lake processor ជាមួយនឹង fan-less design លើម៉ូដែល Core m3 and Core i5 និងមានបំពាក់ជាមួយ Windows 10 ថ្មីផងដែរ។

លើកនេះក្រុមហ៊ុន Microsoft បានបញ្ជាក់ថាវាមិនមែនដូចគេថា ជា laptop កូនកាត់ទៀតទេ គឺជា laptop ចំតែម្តងពីព្រោះមកពីមានការកែទម្រង់លើដំណើរការខាងក្នុងរបស់វា។