Tag Archives: Surface Laptop

ប្រភេទ laptop ទើបចេញថ្មីដែលសាកសមសម្រាប់សិស្ស និងនិស្សិត

កាលពីថ្ងៃទី២ ខែឧសភា កន្លងទៅនេះ ក្រុមហ៊ុន Microsoft បានដាក់បង្ហាញប្រភេទកុំព្យូទ័រយួរដៃថ្មីមួយមានឈ្មោះថា Surface Laptop ដែលជាម៉ូដែលថ្មីខុសពី​ Surface Pro និង​ Surface Book។ ប្រភេទម៉ូដែលថ្មីនេះត្រូវបានឌីហ្សាញជារូបរាងកុំព្យូទ័រតែម្តង ខុសពី Surface Pro និង​ Surface Book ដែលជាម៉ូដែលកូនកាត់ tablet។​ Surface Laptop មានបួនព័ណ៌សម្រាប់ជ្រើសរើសតាមការចូលចិត្តរបស់អ្នក។

គួរបញ្ជាក់ផងដែរថា Surface Laptop ប្រើ Window 10S ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Microsoft។ វាមានរូបរាងស្តើង និងទម្ងន់ស្រាល ជាង MacBook Air របស់​ Apple ទៅទៀត។ ចំណែកតួខ្លួនរបស់វាវិញ មិនបាច់និយាយទេ គឺមានការឌីហ្សាញស្អាត ប្លែក និងទំនើប សម្រាប់សិស្ស និស្សិត ងាយស្រួលយកដាក់តាមខ្លួន និងលេងស្តាយរបស់ខ្លួន។ ការផលិតឡើងនៃ laptop ប្រភេទនេះ ក្រុមហ៊ុន Microsoft បានផ្តល់ការបញ្ចុះតំលៃ ១០% សម្រាប់និស្សិត និងលោកគ្រូ អ្នកគ្រូ សាស្តាចារ្យ រឺអ្នកធ្វើការនៅស្ថាប័នអប់រំ។