Tag Archives: Angelina Jolie

សាកលវិទ្យាល័យ London School of Economics ដ៏ល្បីជួលតារាភាពយន្ត Angelina Jolie ធ្វើជាសាស្ត្រាចារ្យ

តារាភាពយន្តល្បីគឺអ្នកស្រី អេនជីលីណា ជូលី (Angelina Jolie) ត្រូវបានសាកលវិទ្យាល័យ London School of Economics ដែលជាសាកលវិទ្យាល័យក្នុងលំដាប់កំពូលទាំងប្រាំរបស់ប្រទេសអង់គ្លេស ជួលអ្នកស្រីក្នុងនាមជាសាស្ត្រាចារ្យអចិន្ត្រៃយ៍ ដើម្បីបង្រៀនមុខវិជ្ជាអំពី ស្ត្រី សន្តិភាព និងសន្តិសុខ។

អ្នកស្រីជូលី និងអតីតរដ្ឋលេខាធិការបរទេសរបស់ប្រទេសអង់គ្លេស លោក វីលាម ហេក (William Hague) បានបង្កើតមុខវិជ្ជានេះកាលពីឆ្នាំមុន ដែលពួកគាត់មានគម្រោងបើកអោយសិស្សចូលរៀននៅឆ្នាំក្រោយ។

អ្នកស្រីបាននិយាយ ក្នុងនាមជាបេសកជនពិសេសនៃភ្នាក់ងារជនភាសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ថា “វាគឺជារឿងសំខាន់បំផុតដែលយើងលើកយកដំណោះស្រាយមួយមកពិភាក្សា អំពីការលើកតំកើនសិទ្ធិស្ត្រី និងបញ្ឈប់និទណ្ឌភាពលើបទល្មើសណាដែលប៉ះពាល់ដល់ស្ត្រីដោយគ្មានភាពស្មើរគ្នា ដូចជាហឹង្សាជាដើម។”

“ខ្ញុំទន្ទឹងរង់ចាំបង្រៀនក៏ដូចជារៀនពីសិស្សផងដែរ ដើម្បីចែករំលែកបទពិសោធន៍ការងារជាមួយរដ្ឋាភិបាល និងអង្គការសហប្រជាជាតិរបស់ខ្ញុំ។”

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។