Tag Archives: នៅ​លីវ​

ហេតុ​អ្វី​បាន​ជា​មនុស្ស​​ចង់​នៅ​លីវ​?

being single

អត្ថបទ​បែប​សាសនា​និង​​ការ​​សរសេរ​ជា​ច្រើន​បាន​និយាយ​ពី​សារៈ​​សំខាន់​​នៃ​ការ​រៀបការ​ តែ​ទោះ​ជា​យ៉ាង​ណា​ការ​សម្រេច​ចិត្ត​ថា​នៅ​លីវ​ឬ​ក៍​រៀប​ការ​ គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​​ការ​សម្រេច​ចិត្ត​របស់​មនុស្ស​ដោយ​​ខ្លួន​ឯង​​។ គម្ពី​សាសនា​ឬ​ទ្រឹស្តី​អ្វី​នោះ​មិន​អាច​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​នេះ​បាន​ទេ​។ នេះ​គឺ​ជា​រឿង​ពិត​ថ្មីៗ​ដោយ​មាន​ការ​កត់​សម្គាល់​ឃើញ​ ភាព​តាន​តឹង​ ការ​ឈឺ​ចាប់ និង​ការ​​ពុះពារ​ទៅ​នឹង​អ្វី​មួយ​​របស់​​មនុស្ស។

ការ​បាត់​បង់​ពេល​វេលា​ផ្ទាល់​ខ្លួន

ភាគ​ច្រើន មនុស្ស​ដែល​ងប់ងល់​នឹង​ការ​ធ្វើ​ការងារ តែង​តែ​ចង់​នៅ​លីវ ជា​ជាង​ការ​ត្រៀម​ខ្លួន​នឹង​បំពេញ​តួនាទី​អាពាហ៍ពិពាហ៍​។​ ពេល​វេលា​ផ្ទាល់​ខ្លួន​មាន​កាន់​តែ​តិច​ហើយ​ការ​ចំណាយ​ពេល​មើល​ថែ​គ្នា​ឲ្យ​បាន​ល្អ​ក៏​គ្មាន ទើប​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ល្អ​និង​ជីវិត​រៀបការកាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ពួក​គេ​បន្តិច​ម្តង​ៗ។​ ជួន​កាល​មនុស្ស​ចង់​នៅ​លីវ​ព្រោះ​តែ​គេ​គ្មាន​ការ​តាំង​ចិត្ត​ចំពោះ​តួ​នាទី​អាពាហ៍ពិពាហ៍ ច្រើន​ជាង​បញ្ហា​សេដ្ឋកិច្ច​ ឬ​បញ្ហា​សង្គម​។

ការ​ចង់​បាន​សេរីភាព​និង​ឯករាជ្យ

មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​ជីវិត​រស់​នៅ​ឯករាជ្យ មិន​ចង់​មាន​ជាប់​ចំណង ប៉ុន្តែ​​មាន​ជិវិត​រីក​រាយ​ជា​របស់​គេ ដូច្នេះ​ហើយ​ការ​មាន​ទំនាក់​ទំនង​ឈាន​ទៅ​ដល់​ការ​រៀបការ​អាច​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា​ជា​រឿង​រំខាន​និង​គ្មាន​សេរីភាព​។ ពិត​ណាស់​ថា​មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​សេរីភាព​ជា​របស់​ខ្លួន ប៉ុន្តែ​ចំណុច​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​សេរីភាព​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ ទាំង​ប្រុស​ទាំង​ស្រី ក្លាយ​ជា​មនុស្ស​អាត្មា​និយម គិត​តែ​ពី​​ខ្លួន​ឯង​។

អសមត្ថភាព​ក្នុង​ការ​រក្សា​ទំនាក់​ទំនង

ហេតុ​​ផល​​ដែល​​មនុស្ស​ចង់​នៅ​លីវ ក៏​ព្រោះ​តែ​ពួក​គេ​មិន​ចេះ​បត់​​បែន​តាម​កាលៈទេសៈ គ្មាន​សមត្ថភាព​ចែក​រំលែក​ក្តី​ស្រឡាញ់ និង​មិន​បាន​ខ្វល់ខ្វាយ​ពី​មនុស្ស​នៅ​ក្បែរ​ខ្លួន​។ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​គូរ​ស្នេហ៍​អស់​សង្ឃឹម​នឹង​នៅ​ជា​មួយ​គ្នា​ទៀត​លែង​បាន ព្រោះ​ថា​រស់​នៅ​ជា​មួយ​គ្នា​តែ​គ្មាន​អ្នក​យល់​ចិត្ត​ដដែល​។ ហេតុ​នេះ​យើង​សន្និដ្ឋាន​បាន​ថា ភាព​គ្មាន​សមត្ថភាព​រក្សា​ទំនាក់​ទំនង និង​ការ​ចង់​បាន​សេរីភាព​ជ្រុល​ហួស​ហេតុ បាន​ធ្វើ​ឲ្យ​មនុស្ស​សុខ​ចិត្ត​នៅ​ម្នាក់​ឯង។

អសមត្ថភាព​សេដ្ឋកិច្ច

បើ​សិន​ជា​​មិន​បាន​ផ្តល់​ការ​ស្រឡាញ់ ឬ​ចែក​រំលែក​អារម្មណ៍ ក៏​​អាច​​ជា​បញ្ហា​នៃ​ភាព​នៅ​លីវ​ដែរ។ ដូច្នេះ​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ក៍​អាច​ជា​ហេតុផល​សម​ស្រប​មួយ​ដែរ​។ មាន​ពេល​ខ្លះ​នៅ​ពេល​ដែល​ប្តី ឬ​ប្រពន្ធ​រអ៊ូ​និង​ត្អួញត្អែរពី​រឿង​ខ្វះ​លុយ ឬ​របស់​ប្រើប្រាស់​ផ្សេង​ៗ​ វា​​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ធុញ​ទ្រាន់  ហើយ​មនុស្ស​មួយ​ចំនួន​ដែល​មិន​មាន​គម្រោង​ថរិកាច្បាស់​លាស់ គ្មាន​បំណង​រៀប​ការ​ទេ​ជាពិសេស​គឺ​បុរស​តែ​ម្តង។

បទ​ពិសោធន៍​ចាស់​ៗ

មនុស្ស​ដែល​មិន​អាច​ផ្លាស់​ប្តូរ​គំនិត​អហង្កា​ដែល​ធ្លាប់​បាន​គិត​ទុក​គឺ​ច្រើន​តែ​នៅ​លីវ។ ចំណង​អាពាហ៍​ពិពាហ៍​អាច​មាន​ការ​លែង​លះ ចំណង​ទំនាក់​ទំនង​ក៏​អាច​មាន​ការ​បែក​បាក់ ហើយ​រឿង​ទាំងនេះ​តែង​កើតឡើង​ជៀស​មិនផុត​។ ការ​ទទួល​អារម្មណ៍​ឈឺ​ចាប់​ពី​ការ​បែក​បាក់​ទំនាក់​ទំនង​រយៈ​ពេល​យូរ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​បេះដូង​រមួល ឬ​ពិបាក​ក្នុង​ការ​ទទួល​ក្តី​ស្រឡាញ់​ជា​ថ្មី ។ តែ​បើ​សិន​ជា​មនុស្ស​គ្រប់​គ្នា​មិន​ដែល​​មាន​ទំនាក់​ទំនង​ស៊ី​ជម្រៅ​ទេ​នោះ ប្រហែល​ជា​មិន​មាន​បញ្ហា​ទាំង​នេះ​ទេ។ ជួន​កាល​ការ​មើលឃើញ​ឬ​ជួប​ប្រទះ​ការ​បែក​បាក់​ច្រើន​លើក​ច្រើន​សារ​ជា​ពិសេស​នៅ​ពេល​វ័យ​ក្មេង ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជៀស​ឲ្យ​កាន់​តែ​ឆ្ងាយ​ពី​ការ​រៀប​ការ។

ការ​ចង់​មាន​គូ​ស្នេហ៍​ច្រើន

វា​ជា​ការ​ពិត​ដែល​អាច​ថា​មាន​អ្នក​ខ្លះ​ចង់​មាន​ភាព​សប្បាយ​ខាង​ផ្លូវ​ភេទ​ដោយ​មាន​ដៃ​គូ​ច្រើន​។ មនុស្ស​ដែល​មាន​​ទំនាក់​ទំនង​ស៊ី​ជម្រៅ តែង​តែ​ប្រើ​ភាព​នៅ​លីវ​របស់​ខ្លួន​ទៅ​មាន​ដៃ​គូ​ច្រើន​នាក់​ហើយ​និង​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​ផ្លូវ​ភេទ​តាម​ចំណង់​របស់​ខ្លួន   ដែល​​អ្នក​បាន​រៀបការ​រួច​ហើយ​គ្មាន​លទ្ធភាព​ធ្វើ​បាន​ដូច​ឡើយ។ សរុប​ទៅ​ការ​ដែរ​នៅ​លីវ​គឺ​វា​មាន​សេរីភាព​ធ្វើ​អ្វី​ៗ​បាន​ច្រើន​ជាង។

មានទ្រឹស្តី​និង​បញ្ហា​មូលដ្ឋាន​របស់​សង្គម​ជា​ច្រើន​ដែល​មាន​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​​ផ្ទាល់​របស់​មនុស្ស​ម្នាក់​ៗ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​​អាច​​ទទួល​ស្គាល់​ការ​ពិត​ថា​មាន​អ្នក​ខ្លះ​ចង់​រស់​នៅ​តែ​ម្នាក់​ឯង​ដោយ​​កត្តា​​ផ្សេង​ៗ។  រឿង​ដែល​សំខាន់​គឺយើង​សង្ឃឹម​ថា​មនុស្ស​ទាំង​នោះ​មាន​ការ​គ្រប់គ្រង​ខ្លួន​ឯង​ឲ្យ​បាន​ខ្ពស់។

Like ផេក អាឡាដាំង Like Ahladang ដើម្បី​ទទួលបានពត៌មានជាច្រើនទៀត។