Tag Archives: ទាក់ទាញបុរស

គន្លឹះចិត្តសាស្ត្រក្នុងការទាក់ទាញបុរស

និយាយ​តាម​ត្រង់​មក​ចុះ​ថា​​អ្នក​មិន​មាន​គោល​បំ​ណង​​អាន​អត្ថបទ​នេះ​ដើម្បី​​​យក​ទៅ​អនុវត្ត​ ឬ​គ្រាន់​តែ​ឃើញ​​ប្រ​ធាន​បទ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ។ អ្នក​ប្រ​ហែល​ជា​គិត​បែប​នេះ។
យ៉ាង​ណា​ក៏​ដោយ ក្នុង​​ករណី​ដែល​អ្នក​​ចង់​បង្ហាញ​បុរស​​ម្នាក់​អោយ​​ចាប់​អារម្មណ៍​មក​លើ​អ្នក ​ចំណេះ​ដឹង​ដែល​បាន​ធ្វើ​តេស្ត​តាម​រយៈ​ចិត្ត​សាស្ត្រ​​អាច​ឲ្យ​​អ្នក​យក​ទៅ​សាក​ល្បង​បាន។ តោះ​ចាប់​ផ្តើម!

១. ដើរ​ទៅ​មុខ​ (បុរស​នោះ)

lean forward

ភាសា​កាយ​វិកា​ជា​​ធាតុ​ផ្សំ​សំខាន់​ដែល​ធ្វើ​ឲ្យ​រូប​គេ​ចាប់​អារម្មណ៍​អ្នក។ នៅ​ពេល​អ្នក​ឈរ​ត្រង់​ខ្លួន​ និង​មាន​ទំនុក​ចិត្ត រូប​គាត់​នឹង​​កត់​សម្គាល់​ចំនុច​នេះ។

ភាសា​កាយ​វិកា​ខ្លះ​អាច​អោយ​គាត់​​ចាប់​អារម្មណ៍​អ្នក​ តាម​រយៈ​ឈរ​ចំពោះ​មុខ​គាត់។

២. ប្រើ​ភ្នែក​ទាំង​គូរ​ជា​មួយ​ស្នាម​ញញឹម

eye contact

Eye contact រឺ​ ការ​ប្រើ​ភ្នែក​ទាក់​ទាញ​បង្កើន​​កំរឹត​ភាព​ទាក់​ទាញ​​​ ប៉ុន្តែ​អ្នក​គួរ​តែ​ធ្វើ​បែប​នោះ​ជា​មួយ​ស្នាម​ញញឹមរបស់​អ្នក ដើម្បី​បង្កើត​វេទមន្ត​ទ្វេ​ដង។ សាកល​វិទ្យា​ល័យ Missouri បាន​សិក្សា​ពី​ការ​ពិសោធន៍​នេះ​រួច​ទៅ​ហើយ។ នារី​ដែល​​ប្រើ​ភ្នែក​ទាក់​ទាញ អាច​ធ្វើ​ឲ្យ​បុរស​មក​ទាក់​ទង​នាង​បាន​ដល់​ទៅ​ ២០ ភាគរយ។ រីឯ​នារី​ដែល​បន្ថែម​ស្នាម​ញញឹម​ជាមួយ​ភ្នែក​ទាក់​ទាញ​របស់​នាង បន្ថែម​ឱកាស​​ដល់​ទៅ ៦០ ភាគ​រយ។

ពេល​ខ្លះ​ស្នាម​ញញឹម​អាច​មាន​ឥទ្ធិពល​ជាង​ការ​ចំណាយ​ពេល​ make up ទៅ​ទៀត។​

៣. ការ​ផាត់​មុខ​ភ្លឺ

light makeup

អ្នក​គួរ​ប្រើ​​ប្រ​ភេទ​ឧបករណ៍​ផាត់​មុខ​ឱ្យ​ភ្លឺ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ។ ពន្លឺ​​តិចៗ​នៅ​​លើ​រង្វង់​ភ្នែក​ និង​បបូរ​មាត់​​​ត្រូវ​បានការ​​សិក្សា​មួយ​បង្ហាញ​ថា​វា​មាន​អត្រា​​​ទាក់​ទាញ​ខ្ពស់​សំរាប់​បុរស។ បើ​អ្នក​កំពុង​មាន​ការ​ណាត់​ជួប​ដ៏​រ៉ូមែន​តិច​មួយ អ្នក​គួរ​ជ្រើស​កន្លែង​ណាត់​ជួប​ណា​ដែល​អាច​ធ្វើ​ឲ្យ​ការ​ផាត់​មុខ​របស់​អ្នក​ជះ​​ពន្លឺ​តិចៗ​ដើម្បី​ទាក់​ទាញ​បុរស​របស់​អ្នក។​

៤. ធ្វើ​តាម​គាត់

mimick

ការ​សិក្សា​មួយ​ទៀត​បាន​បង្ហាញ​ថា​ការ​ធ្វើ​​​ត្រាប់​តាម​មនុស្ស​ម្នាក់​នឹង​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​អ្នក។ នេះ​​មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ធ្វើ​តាម​ចលនា​របស់​គេ​​ទាំង​អស់​នោះ​ទេ។ ឧទាហរណ៍៖ អ្នក​​អាច​​បង្កើត​ទម្លាប់​ឈរ​បត់​ដៃ​ រឺ​ផឹក​​ភេស្ជៈ​តាម​ស្តាយ​របស់​គាត់។

៥. ធ្វើ​ចលនា​នៅ​ខាង​ឆ្វេង​ដៃ​របស់​គេ

ខួរ​ក្បាល​ខាង​ស្តាំ​គឺ​ជា​ទី​កន្លែង​ដែល​ផ្ទុក​ទៅ​ដោយ​អារម្មណ៍ និង​​សម្រស់។ ប្រ​សិន​អ្នក​ដើរ​ទៅ​ខាង​ឆ្វេង​ដៃ​គាត់ និង​និយាយ​​នៅ​ជិត​ត្រ​ចៀក​ខាង​ឆ្វេង​របស់​គាត់ សំឡេង​នោះ​នឹង​ជ្រាត​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ខាង​ឆ្វេង​របស់​គាត់។ មាន​ន័យ​ថា​នៅ​ពេល​ដែល​អ្នក​និយាយ​ទៅ​កាន់​គាត់ រូប​គាត់​កាន់​តែ​ចាប់​អារម្មណ៍​អ្នក។ កា​រស្រាវ​ជ្រាវ​ពី​សាកល​វិទ្យា​ល័យ Sam Houston State University បានរក​ឃើញ​ថា ពាក្យ​ ដែល​ទាក់​ទង​នឹង​អារម្មណ៍​ត្រូវ​បាន​ធ្វើ​ឲ្យ​លឺ​ចេញ​ពី​ត្រ​ចៀក​ខាង​ឆ្វេង​របស់​បុរស។​

៦. ប្រើ​ទឹក​អប់

perfume1

ទឹក​អប់​បង្កើត​ក្លិន​ក្រ​អូប​ និង​បន្សល់​ទុក​ការ​ចង​ចាំ​ដល់​បុរស។ ដូចនេះ​ បើអ្នក​ប្រើ​ទឹក​អប់​នៅ​ពេល​នៅ​ជា​មួយ​គាត់ គាត់​នឹង​ចង​ចាំ​អ្នក។​

៧. ជួប​គ្នា​នៅ​ពេល​​ដែល​មាន​ថ្ងៃ​បើក​ល្អ

អាកាស​ធាតុ​កក់​ក្តៅល្អបង្កើន​ភាព​សប្បាយ។ ជួប​គាត់​នៅ​ពេល​នោះ​ធ្វើ​អោយ​អ្នក​ទាំង​ពីរ​​មាន​ភាព​រីក​រាយ​ជាមួយ​គ្នា។ នៅ​ពេល​មាន​អារម្មណ៍​ល្អ​ជា​មួយ​គ្នា អ្នក​កាន់​តែ​ចង់​នៅ​ជាមួយ​គ្នា​ឲ្យ​បាន​យូរ។​

៨. ប្រើ​ពណ៌ក្រហម

girl in red

ការ​សិក្សា​បង្ហាញ​​ច្បាស់​ម្តង​ហើយ​ម្តង​ទៀត​ថា បុរស​ពិត​ជា​ចូល​ចិត្ត​នារី​ក្នុង​ឈុត​ពណ៌​ក្រហម។ ស្លៀក​ពាក់​ពណ៌​ក្រហម​មិន​មែន​ធ្វើ​ឲ្យ​គាត់​ស្រឡាញ់​អត្ត​ចរិត​របស់​អ្នក​ទេ ប៉ុន្តែ​វា​អាច​ទាក់​ទាញ​ភ្នែក​របស់​គាត់​ក្នុង​ចំណោម​មនុស្ស​ផ្សេង​ទៀត​ដែល​មិន​មាន​ពណ៌​ក្រ​ហម។

ការ​សិក្សា​ដោយ​​ចិត្ត​សាស្ត្រ​ បង្ហាញ​ថា​សំលៀក​បំពាក់​ និង​បបូរ​មាត់​ពណ៌​ក្រហម​ឆក់​យក​​ការ​ផ្តោត​អារម្មណ៍​របស់​បុរស។​

៩. សើច​តិចៗ (Giggle)

giggle

Giggle មិន​មែន​ជា​លក្ខណៈ​សើច​ហា​មាត់​ធំៗ ហើយ​បើក​ក្រ​ពះ​បញ្ចេញ​សំឡេង​ខ្លាំង​ៗ​នោះ​ទេ។ Giggle គឺ​ជា​ការ​សើច​តិចៗ បង្កើត​សំលេង​តិចៗ​ចេញ​ពីពោះ។ ការ​សើច​បែប​នេះ​​គួរ​ឲ្យ​ស្រ​ឡាញ់​ ជា​ពិសេស​ចំពោះ​នារី។ ប្រសិន​បើ​គាត់​ចូល​ចិត្ត​និយាយ​អ្វី​មួយ​គួរ​ឲ្យ​ចង់​សើច អ្នក​គួរ​សើច​តិចៗ​បែប​នេះ​ដើម្បី​បង្កើន​ភាព​គួរ​ឲ្យ​ស្រ​លាញ់​របស់​អ្នក និង​ដើម្បី​រក្សា​ការ​សន្ទនា​ជាមួយ​គាត់​អោយ​បាន​យូរ។​

១០. និយាយ​​សំលេង​ខ្ពស់

អ្នក​មិន​អាច​គ្រប់​គ្រង​សំលេង​ធម្ម​ជាតិ​របស់​អ្នក​បាន​ទេ ប៉ុន្តែ​អ្នក​អាច​កែប្រែ​បាន​បន្តិច​បន្តួច​នៅ​ពេល​ណា​ដែល​សម​គួរ។​ បុរស​ចាប់​អារម្មណ៍​នារី​ដែល​មាន​សំលេង ខ្ពស់ ជាមួយ​ការ​លើក​ដាក់​សំលេង​នៅ​ពេល​និយាយ។​ សំលេង​បែប​នេះ​គឺ​ជា​តន្ត្រី​ពិរោះគួរ​ឲ្យ​ចាប់​អារម្មណ៍។ អ្នក​អាច​លើក​សំលេង​អោយ​បាន​ខ្ពស់​ពីរទៅ​បី​ពាក្យ​ក្នុង​មួយ​ប្រ​យោគ ដើម្បី​អោយ​ផ្អែមនិង​មាន​ភាព​ជា​នារី នៅ​ពេល​ដែល​អ្នក​និយាយ​ទៅ​កាន់​បុរស​ដែល​អ្នក​ចាប់​អារម្មណ៍។​

១១. កុំដើរ តែ Strut

Strut មិន​មែន​ជា​ការ​ដើរ​តាម​ធម្ម​ជាតិ​នោះ​ទេ វា​គឺ​ជា​ការ​ដើរ​ដោយ​មាន​ភាព​ជឿជាក់។ ប្រ​សិន​អ្នក​ដើរ​ដោយ​គ្រវី​ត្រគាក​ពីម្ខាង​ទៅម្ខាង បុរស​នឹង​ចាប់​អារម្មណ៍​អ្នក ដូចជានៅ​ពេល​អ្នក​ដើរ អ្នកអាចឈាន​ជើង​អោយ​បាន​វែង​បន្តិចជាមួយ​និង​ត្រគាក​ដ៏​គួរអោយ​ចាប់​អារម្មណ៍​របស់​អ្នក​។

១២. សម្អាត​ខ្លួន​

អស់​រយៈ​ពេល​យូរ​មក​ហើយ ភាព​ទាក់​ទាញ​របស់​នារី​គឹ​ស្ថិត​ត្រង់​ស្បែក​ចែង​ចាំង​ និង​ស្អាត​របស់​ពួក​គេ។ ហេតុ​ដូច​នេះ​ បុរស​ចូល​ចិត្ត​នារី​ណា​ដែល​មាន​ស្បែក​ភ្លឺ​ និង​ស្រស់​ស្អាត។

ដើម្បី​អោយ​បាន​ស្បែក​ស្អាត​ អ្នក​ត្រូវ​ចាប់​ផ្តើម​ពី​ខាង​ក្នុង។ ត្រូវ​ផឹក​ទឹក​អោយ​បាន​ច្រើន ញាំ​បន្លែ​និង​ផ្លែ​ឈើ​អោយ​បាន​ច្រើន និង​ញាំ​វីតាមីន​​ដើម្បី​មាន​ស្បែក​ភ្លឺ​ស្អាត។​

១៣. ធ្វើ​ជា​មនុស្ស​គួរ​អោយ​ចាប់​អារម្មណ៍

បុរស​ក៏​ជា​មនុស្ស​ដែរ ដូច​អ្នក​ហើយ​និង​ខ្ញុំ​អញ្ចឹង។​ ពួក​គេ​ចង់​បាន​ភាព​សិច​ស៊ី និង​ចំណេះ​ដឹង​ពី​អ្នក។​ ដើម្បី​ទាក់​ទាញ​ពួក​គេ អ្នក​គួរ​ដឹង​តិច​តួច​អំពី​ប្រ​ធាន​បទ​មួយ​ចំនួន​ដូច​ជា ប្រ​វត្តិ​សាស្ត្រ វិទ្យា​សាស្ត្រ ព្រឹត្តិការណ៍​ថ្មីៗ។ ឧ​ទាហរណ៍៖ បុរស​ចាប់​អារម្មណ៍​នារី​ដែល​យល់​ដឹង​អំពី​កីឡា​បាល់​ទាត់​។

ដើម្បី​បង្កើត​ការ​សន្ទនា​ដ៏​ចាប់​អារម្មណ៍​មួយ​ជា​មួយ​បុរស​ដែល​អ្នក​ចាប់​អារម្មណ៍ អ្នក​ត្រូវ​មាន​ទាំង​រូប​រាង​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍ និង​ចំណេះ​ដឹង​ដែល​ពួក​គេ​មិន​នឹក​ស្មាន​ដល់។

ទាំង​អស់​នេះ​គឺ​ជា​ការ​សិក្សា​តាម​បែប​វិទ្យា​សាស្ត្រ​ដែល​អាច​អោយ​អ្នក​ជឿ​ទុក​ចិត្ត​បាន។ ​មិន​ចាំ​បាច់​ទាំង​អស់​នោះ​ទេ អ្នក​គ្រាន់​តែ​ជ្រើស​រើស​ប៉ុន្មាន​ចំនុច​យក​ទៅ​សាក​ល្បងបាន។ ចុង​ក្រោយ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​ចូល​ចិត្ត​​​អត្ថបទ​ចំណេះ​ដឹង​នេះ។

ប្រភព៖ allwomenstalk

Like ផេក អាឡាដាំង Like Ahladang ដើម្បី​ទទួលបានពត៌មានជាច្រើនទៀត។​