Tag Archives: ទម្លាប់

ទម្លាប់​​​មនុស្ស​ជោគ​ជ័យ​ធ្វើ​រៀង​រាល់​ថ្ងៃ​នៅ​មុន​ពេល​ចូល​គេង

 

អ្នកបានដឹងរឿងជាច្រើនពីមនុស្សល្បីមួយចំនួនថាពួកគេក្រោកឡើងនៅពេលព្រលឹមហើយចេញទៅធ្វើការ។ តែតើអ្នកដឹងទេថានៅពេលណានៅក្នុងមួយថ្ងៃដែលជាពេលសំខាន់បំផុតនោះ? តើអ្នកចង់ដឹងថាមនុស្សជោគជ័យទាំងនោះធ្វើអ្វីខ្លះមុនពេលគេចូលគេង? ខាងក្រោមជាទម្លាប់ចំនួន៦ដែលគេសង្កេតឃើញមនុស្សទាំងនោះធ្វើមុនពេលចូលគេង៖

អានសៀវភៅប្រមាណមួយម៉ោង

ក្រៅពីមានចំណេះដឹងបន្ថែមបានពីការអាន ការអាននេះបានបង្កើតឲ្យមនុស្សមានទម្លាប់ល្អ អាចកាត់បន្ថយស្ត្រេស ព្រមទាំងជួយឲ្យមានការចងចាំល្អទៀតផង។ ការសិក្សាបានបង្ហាញថាការអានសៀវភៅបាន៦នាទីឡើងទៅអាចធ្វើឲ្យយើងបាត់ស្ត្រេសដល់ទៅ៦៨%។ អត្ថប្រយោជន៍មួយទៀតគឺការអានធ្វើឲ្យយើងមានសុខភាពខួរក្បាលល្អ និងដំណើរការគិតបានល្អ។

ដើរមួយស្របក់

ការដើរបន្តិចនៅពេលយប់គឺភាគច្រើនដោយសារតែចង់ឲ្យមានអារម្មណ៍ល្អបន្ទាប់ពីការងារជាច្រើននៅពេលថ្ងៃរួចទៅហើយ។ ការសិក្សាបានបង្ហាញថាការដើរអាចជួយឲ្យមនុស្សមានភាពច្នៃប្រឌិត មានន័យថានៅពេលដែលគេដើរ គេមិនគិតពីអ្វីទេ ហេតុនេះគឺខួរក្បាលរបស់គេអាចទទួលយកនិងបញ្ចេញគំនិតបានទូលាយនិងច្រើនទៀតផង។ ដូច្នេះបើអ្នកមានបញ្ហាអ្វីដែលពិបាកដោះស្រាយ អ្នកគួរតែចំណាយពេលដើរបានបន្តិចក្រែងអាចនឹកឃើញគំនិតអ្វីដែលថ្មីនិងល្អ។

ការធ្វើសមាធិឬការធ្វើចិត្តឲ្យស្ងប់

បន្ទាប់ពីភាពតានតឹងជាមួយការងារឬការសិក្សានៅពេលថ្ងៃ មនុស្សម្នាក់ៗតែងតែចង់បានពេលនៅស្ងប់សុខនៅពេលយប់ ហើយការសមាធិនេះអាចជាវិធីល្អណាស់។ ការសិក្សានៅឆ្នាំ២០១៤បានបញ្ជាក់ថាការសមាធិអាចធ្វើឲ្យមានការកាត់បន្ថយភាពតានតឹង កំហឹង ការធ្លាក់ទឹកចិត្ត ការឈឺចាប់ ឬជម្ងឺជាដើម។

ធ្វើគម្រោងសម្រាប់ថ្ងៃស្អែក

លោកប្រធានក្រុមហ៊ុនរបស់ American Express ម្នាក់ចូលចិត្តធ្វើគម្រោងការងាររបស់គាត់សម្រាប់ថ្ងៃស្អែកឲ្យហើយ។ គេបានធ្វើការស្រាវជ្រាវទៅលើសិស្សមួយក្រុមដែលមានការធ្វើគម្រោងការងារប្រចាំថ្ងៃបានត្រឹមត្រូវ។ ការស្រាវជ្រាវនោះបានបង្ហាញថាអ្នកធ្វើបែបនេះតែងមានការសិក្សាល្អ មានវិន័យល្អ មានភាពជោគជ័យ និងទទួលបានពិន្ទុGPA ខ្ពស់ទៀតផង។

រកគំនិតដើម្បីធ្វើការច្នៃប្រឌិតអ្វីមួយ

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺថានៅពេលយប់គឺជាពេលដែលយើងអាចមានភាពច្នៃប្រឌិតនិងការគិតខ្ពស់ទោះបីជាអ្នកមានការអស់កម្លាំងពីការងារក៏ដោយ។ អ្នកស្រាវជ្រាវជឿថានេះជារឿងពិតដោយសារតែនៅពេលយប់គឺការគ្រប់គ្រងអារម្មណ៍របស់អ្នកមានតិច ហើយបើអ្នកចង់ធ្វើអ្វីមួយហើយគឺពិតជាបាន។ ហេតុនេះអ្នកគួរតែបង្កើតទម្លាប់គិតអ្វីដែលថ្មីៗសម្រាប់ខ្លួនឯងមុនពេលគេង។

ផ្តាច់ដំណើរការគ្រឿងអេឡិចត្រូនិច

សាស្រ្តាចារ្យសិក្សាពីការគេងបានបញ្ជាក់ថាភ្លើងភ្លឺៗរបស់ទូរស័ព្ទយើងគឺបានបង្អាក់ចលនាការគេងរបស់ខ្លួនយើង ព្រមទាំងធ្វើឲ្យខួរក្បាលរបស់យើងគិតថាវានៅជាពេលថ្ងៃនៅឡើយ។ ពន្លឺទាំងនោះបញ្ជូនទៅកាន់ខួរក្បាលរបស់យើងដែលរារាំងមិនឲ្យយើងសម្រាកបាន។ ទាំងនេះហើយជាហេតុផលដែលអ្នកត្រូវគិតគូរទុកទូរស័ព្ទឲ្យបានត្រឹមត្រូវដើម្បីឲ្យអ្នកមានដំណេកស្កប់ស្កល់មួយ។

សិក្ខាសាលាស្តីពី៖ ទម្លាប់​ទាំង៧របស់មនុស្សជោគជ័យ

 

7 habits

​នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ២០១៦ នឹង​មាន​សិក្ខា​លាសា​មួយ​ស្តី​អំ​ពី​ ទំលាប់​ទាំង៧​របស់​មនុស្ស​ជោគ​ជ័យ ដោយ​ធ្វើ​​ការ​បង្ហាញ​ដោយ​លោក ហុង ឡេង​ឈាង។

លោក​ ហុង​ ឡេង​ឈាង​ គឺ​ជា៖​

  • ស្ថាបនិកមួយនៃ Century 21 Fortuna Investment Cambodia
  • នាយក​ប្រតិបត្តិនៃ Unisys Solutions Co., Ltd
  • សមាជិកសកម្មរបស់ BNI & JCI
  • គ្រូបង្វិក MSP (BNI): Certified MSP Trainer (BNI)
  • Certified Train of the Trainer (by Singapore trainer)

ចូល​រួម​ទាំង​អស់​គ្នា​នៅ​ក្នុង​សាល​ប្រ​ជុំ​អគារ​ A​ នៃ​វិទ្យា​​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ចាប់​ពី​ម៉ោង​ ២​ រសៀល​​រហូត​ដល់​ម៉ោង​ ៥ ​រសៀល។ អ្នក​មិន​ចាំ​បាច់​ចុះ​ឈ្មោះ​ក្នុង​ពេល​នេះ​នោះ​ទេ។ មាន​កៅ​អី​ចំនួន​៣០០ សំរាប់​​ទទួល​អ្នក​ចូល​រួម​ដែល​បាន​មក​មុន​គេ។​

សិក្ខា​លាសា​នេះ​ដែរ​ត្រូវ​បាន​រៀប​ចំ​ដោយ មហា​វិទ្យា​ល័យ​ទេព​កោសល្យ​ព័ត៌​មាន​វិទ្យា​និង​ទំនាក់​​ទំ​នង​ រួម​ជា​មួយ​ Century 21 Fortuna Investment Cambodia៕

Like ផេក អាឡាដាំង Like Ahladang ដើម្បី​ទទួលបានពត៌មានជាច្រើនទៀត។​

ទម្លាប់ទាំង៧របស់មនុស្សមិនរីកចំរើន

ineffective people

មនុស្ស​តែង​តែ​ចង់​បាន​ភាព​ជោគជ័យ​ទាំង​ក្នុង​វិស័យ​ការងារ​និង​ការ​សិក្សា ប៉ុន្តែ​មួយ​ចំនួន​​ហាក់​បី​ដូច​ជា​មិន​សូវ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទទួល​បាន​សមិទ្ធិផល​ដូច​ដែល​ខ្លួន​ប្រាថ្នា។ ចុង​ក្រោយពួក​គេ​​បាន​ត្រឹម​ខក​ចិត្ត ស្មុគស្មាញ និង​គិត​ច្រើន។ តាម​ពិតពួកគេ​គួរ​ណា​រៀន​ពិចារណា​និង​សិក្សា​​លើ​​ទម្លាប់​​របស់ខ្លួន​ឯង ដែល​​អាច​ជា​ដើម​ហេតុ​នៃ​ភាព​មិន​រីក​ចំរើន។​

មាន​ទម្លាប់​អាក្រក់​៧​ដែល​ធ្វើ​អោយ​អ្នក​មិន​រីក​ចំរើន៖

១. សង្ស័យ​សមត្ថភាព​ខ្លួន​ឯង

មនុស្ស​មិន​រីក​ចំរើន​តែង​តែ​សង្ស័យ​ខ្លួន​ឯង ខ្វះ​ទំនុក​ចិត្ត ហើយ​គិត​ថា​ខ្លូន​ឯង​ធ្វើ​អ្វី​មួយ​មិន​បាន​សម្រេច។ មនុស្ស​បែប​នេះមិន​អាច​បែង​ចែក​បទពិសោធន៍ និង​សម្ថភាព​ដែល​ខ្លួន​មាន​បាន​ទេ ប៉ុន្តែ​មើលឃើញ​ភាព​ប្រ​ឈម​ថា​ជាការ​គំរាមគំហែង​ទៅ​វិញ។ ប្រសិន​បើ​មាន​គេ​ផ្តល់​ជា​មតិ​កែ​តម្រូវ​វិញ បែរ​ជាគិត​ថា​ជា​​ការរិះ​គន់។ ជាង​នេះ​ទៅ​ទៀត​ ពួកគេ​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​ស្គាល់ច្បាស់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ហ៊ាន​សាក​ល្បង​ធ្វើ​ការងារ​ដែល​ខ្លួន​មិន​ចេះ រឺមិនច្បាស់។ ចេះ​តែ​ខ្លាច​ដួល​បរាជ័យ ហើយ​​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ដែល​បាត់​បង់​ឱកាស។​

២. គិត​យូរ​ពេក​មុន​នឹង​ចាប់​ផ្តើម​ធ្វើ

មនុស្ស​មិន​រីក​ចំរើន​ចូល​ចិត្ត​ពន្យារ​ពេល​ការងារ​របស់​ខ្លួន។ ហើយ​បើ​បណ្តោយ​ពេល​វេលា​កាន់​តែ​យូរ​ ឱកាស​សម្រេច​បាន​ការងារ​នោះ​កាន់​តែ​ប្រ​ផិត​ប្រផើយ។ មនុស្ស​បែប​នេះ​យល់ថា​ពេល​វេលាតែង​តែ​មាន​​ និង​អនុគ្រោះ​សំរាប់​ពួកគេ ដោយ​​ពុំ​ដែល​យល់​​ថាពេល​វេលា​​មិន​មែន​ជា​មាស​ប្រាក់​ដែល​អាច​រកបាន​​មក​វិញ​​នោះ​ទេ។ ជាពិសេស​មនុស្ស​ដែល​គិត​ថា​ខ្លួន​អាច​សម្រេច​ការងារ​ទាន់​ពេល​វេលា នឹង​ចេះ​តែ​មាន​គំនិត​ថា​ខ្លួន​អាច​ប្រើ​ពេល​វេលា​ចុង​ក្រោយ​បង្អស់​ដើម្បី​ធ្វើ​ការ​ងារ​អោយ​បាន។ ពួក​គេ​គិត​ខុស​ហើយ តាម​ពិត​ការ​ងារ​ដែល​អាច​សម្រេច​​បាន​ ខុស​គ្នា​នឹង​ការ​​ងារ​ដែល​អាច​សម្រេច​បាន​យ៉ាង​ល្អ។

៣. បាត់​បង់​ភាព​អត់​ធ្មត់

មនុស្ស​បរាជ័យ​មិន​សូវ​ចេះ​រង់​ចាំ​យូរ។ ពួក​គេ​ត្រេក​ត្រ​អាល​នឹង​​លទ្ធិផល ចង់​មាន​បាន​លឿន ចង់​ស្គម​លឿន ចង់​ចេះ​លឿន។ ហើយ​ពួក​គេ​គឺ​ជា​ប្រ​ភេទ​មនុស្ស​ឆាប់​បាក់​ទឹក​ចិត្ត​នៅ​ពេល​មិន​ទទួល​បាន​អ្វី​ដែល​ខ្លួន​ត្រូវ​ការ។​ ចេះ​តែ​ចង់​ដើរ​ផ្លូវ​កាត់៖ ផ្លូវ​មួយ​ណា​ទៅ​ដល់​លឿន​ជាង? នៅ​ពេល​ដែល​ចង់​សម្រេច​អ្វី​មួយ​​បាន​ភ្លាមៗ ការងារ​របស់​ពួក​គេ​មិន​សូវ​ល្អ​នោះ​ទេ។ សំខាន់​ជាង​គេ​នោះ មនុស្ស​បែប​នេះ​ចូល​ចិត្តរៀន​កែ​កំហុស​ខ្លួន​ឯង​សិន​ សឹម​ទៅ​មុខ​ទៀត។ កែ​កំហុស​គឺ​ល្អ​ហើយ ប៉ុន្តែ​ត្រូវ​ឆក់​ឱកាស​ធ្វើ​អ្វី​មួយ​ថ្មីទៀត​សិន​ទើប​ឆាប់​រីក​ចម្រើន។

៤. អត់​មាន​ការផ្តោតសំខាន់

មិន​រីក​ចំរើន​ គឺ​ដោយ​សារ​ពួក​គេមិន​មាន​ការ​ផ្តោត​សំខាន់​ទៅ​លើ​ការងារ។ ចូល​ចិត្ត​យក​ការងារ​មក​ធ្វើ​ក្នុង​ពេល​តែ​មួយ ដោយ​មិន​មាន​​អាទិភាព។ ឧទាហរណ៍ និយាយ​ផង​ធ្វើ​ការ​ងារ​ផង។ ដោយ​គ្មាន​គម្រោង​ការងារ​ច្បាស់​លាល់ នៅ​ចុង​បញ្ចប់ ពួក​គេ​មិន​ត្រឹម​តែ​ធ្វើ​ការងារ​មិន​បាន​ល្អ​នោះ​ទេ ថែម​ទាំង​អស់​កំលាំង​ថែម​ទៀត។​

៥. មាន​តែ​គំនិត​ប៉ុន្តែ​មិន​មាន​សកម្មភាព​ផ្លាស់​ប្តូរ​ខ្លួន​ឯង

ពួកគេ​ចង់​បាន​ណាស់​ការ​ប្តូរ​ទម្លាប់​ខ្លួន​ឯង ប៉ុន្តែ​មិន​ធ្វើ គិត​ថា​ពិបាក​កែ​ទម្លាប់​ពេក ទើប​ចេះ​តែ​គិត​ថា​មិន​អី។ ដោយ​បដិសេធ​គំនិត​និង​ការ​អនុវត្តន៍​ថ្មី ពួក​គេ​ជៀសវាង​ពី​ការ​ងារ​​ និង​ឱកាស​ល្អៗ​ចោល។ ពេល​ខ្លះ​ទទូច​ចង់​ផ្លាស់​ប្តូរ ប៉ុន្តែ​នៅ​តែ​ចចេស​មិន​ធ្វើ។ ចុង​ក្រោយ មនុស្ស​បែប​នោះ​ឈរ​នៅ​ចំ​ខ្សែរ​កណ្តាល​នៃ ការ​ខិត​ខំ​និង​បង្អង់​ពេល​វេលា។

៦. ចង់​បាន​ភាព​ឥតខ្ចោះ​ខ្លាំង​ពេក

នៅ​ពេល​ដែល​ពួក​គេចំណាយ​ពេល​ធ្វើ​ការ​ងារ​លើ​អ្វី​មួយ​ដោយ​ផ្ចិត​ផ្ចង់​ខ្លាំង​ពេក ពួក​គេ​អាច​នឹង​បាត់​បង់​ចំនុច​សំខាន់​ទៅ​វិញ។ ម៉្យាង​ទៀត​មនុស្ស​ប្រ​ភេទ​នេះ​ដាក់​ទុន​ច្រើន​លើ​ផលិត​ផល​ល្អ ជាង​ការ​ចំណាយ​ពេល​ធ្វើ​អ្វីមួយ​ដើម្បី​អភិវឌ្ឍខ្លួន​ត​ទៅ​មុខ​ទៀត។​ ចុង​ក្រោយ​ពួកគេ​​សម្រេច​បាន​ការងារ ប៉ុន្តែ​មិន​មែន​ជា​អ្វី​ដែល​គេ​ចង់​បាន។

៧. គិត​តែ​រអ៊ូ

បាន​អ្វី​នឹង​ជោគ​ជ័យ​បើ​រវល់​តែ​រអ៊ូ​ប៉ុន្តែ​មិន​មាន​សកម្មភាព។ ពួក​គេ​​គឺ​ជា​មនុស្ស​ទុទិដ្ឋិនិយម។ មើល​ឃើញតែ​ពី​កំហុសខ្លួន​ឯង ដោះសារ​​ចេញកំហុស​ខ្លួន​ឯង និង​គិត​ច្រើន​ ជាជាង​ខំប្រឹង​ធ្វើ​អោយ​បាន​ល្អ​ប្រសើរ។ ពួក​គេ​យល់​ថា​ខ្លួន​ឯង​គ្មាន​ទំនួល​ខុស​ត្រូវ​អ្វី​ឡើយ នៅ​ពេល​ដែល​បរាជ័យ។

ប្រភព៖ Psychology Today

Like ផេក អាឡាដាំង facebook-logo-2 ដើម្បីទទួលបានពត៌មានជាច្រើនទៀត។