Tag Archives: ក្រុមហ៊ុនបច្ចេកវិទ្យាទាំង៤ដែលផ្ដល់ប្រាក់ខែចាប់ផ្ដើមដំបូងច្រើន

ក្រុមហ៊ុន​បច្ចេក​វិទ្យាទាំង​៤​ដែល​ផ្ដល់​ប្រាក់​ខែ​ចាប់ផ្ដើម​ដំបូង​ច្រើន

tech firm

ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដែល​ទាក់​ទាញ​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​មក​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ខ្លួន​ជា​មួយ​នឹង​ប្រាក់​ខែ​ចាប់​ផ្ដើម​ដំបូង​ច្រើន​គួរ​ឲ្យកត់​សម្គាល់​និង​ជា​កញ្ចប់។ ប៉ុន្តែ​ការ​ផ្ដល់​ជូន​ប្រាក់​ខែ​មាន​លក្ខណៈ​ខុសៗ​គ្នាទៅ​តាម​ឋានានុក្រម​ក៏​ដូច​ជា​កម្រិត​នៃ​ការ​ងារ​ផង​ដែរ ហើយ​មិន​មែន​ប្រាកដ​ថា​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ទាំង​អស់​នោះ​សុទ្ធតែ​មាន​ចិត្តល្អដូច​ដែល​យើង​រំពឹង​ទុក​នោះ​ទេ។ សម្រាប់​អ្នក​ដែល​ចង់​បាន​ប្រាក់​ខែ​ចាប់​ផ្ដើម​ដំបូង​ច្រើន និង​ការ​ផ្ដល់​ជូន​អត្ថ​ប្រយោជន៍​បន្ថែម​ច្រើន​ពី​ក្រុមហ៊ុន​នោះ ខាង​ក្រោម​នេះ​ជា​ក្រុមហ៊ុន​ទាំង​៤​ដែល​អាច​បំពេញ​តម្រូវ​ការ​របស់​អ្នក​បាន៖

  • Amazon

បុគ្គលិក​ដែល​ធ្វើការ​នៅ Amazon មាន​ភាព​ពេញ​ចិត្តនឹង​ប្រាក់​ខែ​នឹង​ប្រាក់អត្ថប្រយោជន៍​បន្ថែម​ផ្សេងៗ​ដែល​បាន​ផ្ដល់​ជូន​ពី​ក្រុមហ៊ុន។ បុគ្គលិក​ដែល​មាន​កម្រិតការងារ​មធ្យម​អាច​រក​ប្រាក់​ចំណូល​បាន​ចំនួន$១០៩០០០ ក្នុង​មួយ​ឆ្នាំ និង​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​ចំនួន​$២២០០០​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​ក៏​មាន​ការ​លើក​ឡើង​ផង​ដែរ​ថា ​ក្រុមហ៊ុន​នេះ​មាន​ការ​ទាម​ទារ​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្ពស់ និង​មាន​ការ​ស្ដី​បន្តោស​ច្រើន​ពី​ថ្នាក់​លើ។

  • Apple

ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​ផ្ដល់​ជូន​បុគ្គលិក​របស់​ខ្លួន​ជា​មួយ​នឹង​ប្រាក់​ខែចំនួន​៦​ខ្ទង់​ផង​ដែរ ដោយ​ជា​មធ្យម​បុគ្គលិក​ដែល​មាន​កម្រិត​ការ​ងារ​មធ្យម​អាច​រក​ប្រាក់ចំណូល​បាន​ចំនួន$១០៤០០០ ក្នុង​មួយ​ឆ្នាំ និង​ប្រាក់​អត្ថប្រយោជន៍​បន្ថែមចំនួន$១៦០០០ក្នុង​មួយ​ឆ្នាំ។

  • Google

Google គឺ​ជា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​លំដាប់​កំពូល​មួយ​នៅ​លើ​ពិភព​លោក។ ក្រុម​ហ៊ុន​នេះបាន​ផ្ដល់​ជូន​នូវ​ប្រាក់​ខែ ទៅ​ដល់​បុគ្គ​លិក​របស់​ខ្លួន​ដែល​មាន​កម្រិត​ការងារ​មធ្យម​ចំនួន​$៨៦០០០ក្នុង​មួយ​ឆ្នាំ​និង​ប្រាក់​អត្ថ​ប្រយោជន៍​បន្ថែម​ចំនួន$២០០០០ក្នុង​មួយ​ឆ្នាំ។

  • Cisco Systems

 ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​មួយ​នេះ ថ្វីត្បិត​តែ​ប្រាក់​ខែ​ដំបូង​មានចំនួន​ច្រើន​គួរ​សម ប៉ុន្តែប្រាក់​​អត្ថប្រយោជន៍​បន្ថែម​ហាក់​បី​ដូចជា​មាន​ចំនួន​រាង​តិច​បន្តិច។ ប្រាក់​ខែ​ជា​មធ្យម​របស់​បុគ្គលិក​នៅ​ក្រុមហ៊ុន Cisco មាន​ចំនូន$៦៧០០០ក្នុង​មួយ​ឆ្នាំ និង​ប្រាក់​​អត្ថប្រយោជន៍​បន្ថែម​ចំនួន$១០០០ក្នុង​មួយ​ឆ្នាំ។

ប្រភព៖ CNN