All posts by Akira

ឥន្ទ្រតដាក (បារាយណ៍លលៃ)

ក្រោយពីព្រះបាទឥន្ទ្រវរ្ម័នទី១ បានឡើងសោយរាជ្យ ព្រះអង្គបានកសាងអាងស្តុកទឹកដ៏ធំដំបូងគេនៅក្នុងអាណាចក្រកម្ពុជា។ នោះគឹបារាយណ៍ឥន្ទ្រតដាក។ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ៨៧៧ បារាយណ៍ឥន្ទ្រតដាកមានប្រវែង៣៨០០ម៉ែត្រ ទទឹង១៧០០ម៉ែត្រ និងអាចផ្ទុកទឺកបាន ៧,៥ លានម៉ែត្រត្រីគុណ។ មានសិលាចារឹកមួយបានកត់ត្រាពីពាក្យសន្យារបស់ព្រះអង្គថា “៥ថ្ងៃក្រោយ ខ្ញុំនឹងជីកបារាយណ៍”។ ដើម្បីជីកបារាយណ៍ដែលបានទំហំដ៏ធំនេះបាន ព្រះអង្គត្រូវការកម្លាំងពលកម្មយ៉ាងច្រើនពីកងទ័ព និងទាសករ។ ទឹកដែលហូរមកពីភ្នំគូលែន និងនៅតាមដងស្ទឺងរលួសគឹជាប្រភពទឹកដ៏សំខាន់មួយក្នុងការរក្សារទឹកនៅក្នុងបារាយណ៍នេះ។ ក្រៅពីយកទឹកមកប្រើប្រាស់ក្នុងរដូវប្រាំង គេអាចទាញយកទឹកនោះមកបំពេញកសិណនៃប្រាសាទព្រះគោបាគង ព្រមទាំងព្រៃមន្ទី។ ឥន្ទ្រតដាក ដែលតំណាងអោយសមុទ្រដែលព័ទ្ធជុំភ្នំសុមេរុ និងភ្នំជាបរិវាទាំងឡាយ បានឆ្លុះបញ្ចាំងពីភាពរុងរឿងនៅក្នុងរាជ្យរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១។ បារាយណ៍នេះបានផ្តល់ផលប្រយោជន៍យ៉ាងធំចំពោះវិស័យកសិកម្ម។ នៅឆ្នាំ៨៩៣ ព្រះបាទយសោវរ្ម័ទី១ ដែលត្រូវជាបុត្ររបស់ព្រះបាទឥន្រ្ទវរ្ម័នទី១ បានកសាងប្រាសាទលលៃដែលស្ថិតនៅចំកណ្តាលបារាយណ៍ឥន្រ្ទតដាក ដែលជាស្នាព្រះហស្តរបស់ព្រះបិតាព្រះអង្គ។  ប្រាសាទនេះមានប្រាង្គឥដ្ឋ៤ ដែលតំរៀបគ្នាជាពីរជួរមុខក្រោយសំរាប់ឧទ្ទិសដល់ព្រះមាតាព្រះបិតារបស់ព្រះអង្គ៕

lolei_big
រុបភាព ប្រាសាទខ្មែរ

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​រង​ទៅ​សិក្សា​នៅ​ព្រះ​រាជាណាចក្រ​ថៃ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងទៅសិក្សានៅព្រះរាជាណាចក្រថៃ ព្រះរាជាណាចក្រថៃ (ក្រុមហ៊ុនបេតាក្រូ ក្រុមហ៊ុនកែច្នៃផលិតផលសត្វទឹកប៉ាស៊ីហ្វិក និងក្រុមហ៊ុន Dutch Milk) ផ្ដល់អាហារូបករណ៍ ២០កន្លែង ដល់សិស្ស និស្សិតកម្ពុជា លើមុខជំនាញ កែច្នៃផលិតផលសត្វទឹក វិទ្យាសាស្ត្រសត្វ បច្ចេកវិទ្យាផលិតផលទឹកដោះគោ វិស្វកម្មផលិតផលទឹកដោះគោ និងភេសជ្ជៈ ទៅសិក្សានៅព្រះរាជាណាចក្រថៃសម្រាប់ឆ្នាំ២០១៧។
ឈប់ទទួលពាក្យ៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧
កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០១៧
2 3

កម្មវិធីតាមប្រព័ន្ធអនឡាញសម្រាប់ប្រឡងសាកល្បងចំពោះសិស្សថ្នាក់ទី១២

កម្មវិធីរបស់ក្រសួង ដែលអាចអោយប្អូនៗ ថ្នាក់ទី១២ ប្រឡងសាកល្បង
បាក់ឌុបបាន ! សាកមើលតាម link នេះ http://lms.moeys.org/

នៅពេលអ្នកប្អូនៗចូលទៅគហទំព័រនេះហើយ សូមចុចលើអក្សររបៀបប្រើប្រាស់ នោះរបៀបប្រើប្រាស់នឹងនៅលើអេក្រង់ទូរស័ព្ទ ឬកំព្យូទ័ររបស់អ្នក។

ខាងក្រោមនេះគឺជាវីដេអូបង្រៀនអ្នកពីរបៀបប្រើប្រាស់៖

AYC Application Form 2017

The U.S. Ambassador’s Youth Council (AYC) គឺជាក្រុមយុវជនដែលបានបង្កើតឡើងដើម្បីពង្រឹងភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិច។ ក្រៅពីមានតួនាទីជាអ្នកប្រឹក្សារយោបល់ AYC ក៏ជាក្រុមដែលអនុវត្តគម្រោងជាច្រើនដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ បរិស្ថាន និងការងារ។

បច្ចុប្បន្ន AYC កំពុងតែជ្រើសរើសសមាជិកថ្មីចំនួន១៤រូប ដែលនឹងបម្រើការលើផ្នែកប្រឹក្សាយោបល់ចាប់ពីខែមីនា ២០១៧ ដល់ខែមីនា ២០១៩។

សម្គាល់៖

លក្ខខណ្ឌជ្រើសរើស៖

  • ត្រូវតែមានសញ្ជាតិខ្នែរ
  • មានអាយុចន្លោះ ១៨ ទៅ ២៥ ឆ្នាំ
  • មានជំនាញផ្នែកភាសាអង់គ្លេស
  • មានចំណេះដឹងខ្លះៗទៅលើការគ្រប់គ្រងគម្រោង និងសមត្ថភាពក្នុងការអនុវត្តគម្រោង
  • រីករាយនឹងការងារស្ម័គ្រចិត្ត
  • មានចំណេះដឹងទូទៅដែលទាក់ទងទៅនឹងបញ្ហាសង្គម
  • មានជំនាញភាពជាអ្នកដឹកនាំនិងការធ្វើការងារជាក្រុម
  • អាចរកបានដើម្បីចូលរួមកិច្ចប្រជុំឯកអគ្គរដ្ឋទូតប្រចាំខែ (ជាកាតព្វកិច្ច)
  • ប្តេជ្ញាចិត្តធ្វើការងារស្ម័គ្រចិត្តជាមួយនឹងក្រុមប្រឹក្សាសម្រាប់អាណត្តិរយៈពេលពីរឆ្នាំ
  • ជាសមាជិក YSEALI (បើមិនទាន់ក្លាយជាសមាជិក YSEALI ចុះឈ្មោះនៅទីនេះ)

ជំនាញជីវិតទាំង ១០

ជីវិតដែលល្អបំផុត គឺជីវិតដែលមានសេរីភាព។ ក៏ប៉ុន្តែ មិនថាអ្នករស់នៅក្នុងជីវិតបែបណានោះទេ អ្នកជៀសមិនផុតឡើយពីការរៀនជំនាញផ្សេងៗសម្រាប់ជីវិតរបស់អ្នក។ ក្រៅពីជំនាញរឹង (hard skills) ដែលរៀនពីសាលា អ្នកក៏ត្រូវរៀននូវជំនាញទន់ (soft skills) សំខាន់ៗ មួយចំនួនផងដែរ។ ខាងក្រោមនេះសុទ្ធសឹងតែជាជំនាញទន់ដែលពិបាកនឹងរៀន ប៉ុន្តែបើអ្នករៀនវាចេះហើយ វានឹងអាចជួយអ្នកបានពេញមួយជីវិត។

5339539236_65622d82fc_o

១. ឥរិយាបទក្នុងការគេង

ការសិក្សាជាច្រើនបានបង្ហាញថាការធ្វើតារាងពេលវេលាចូលគេងឲ្យបានត្រឹមត្រូវ អាចជួយឱ្យអ្នកមានភាពងាយស្រួលក្នុងការទទួលទៀនដំណេក និងភ្ញាក់ឡើងពីដំណេកប្រកបដោយភាពស្រស់ស្រាយ ដែលទាំងនេះធ្វើអោយអ្នកទទួលបានទៀនដំណេកបានស្កប់ស្កល់។

២. ការយល់ចិត្តអ្នកដទៃ

ការយល់ចិត្ត គឺជាសមត្ថភាពមួយដែលអនុញ្ញាតអោយអ្នកយល់ពីអារម្មណ៍របស់អ្នកដទៃ។ ជាការពិតណាស់អ្នកលក់ដ៏ជោគជ័យម្នាក់ត្រូវតែយល់ពីអារម្មណ៍របស់អតិថិជន។ ក្រុមហ៊ុនមួយដែលរីកចម្រើន គឺត្រូវតែមានថ្នាក់លើដែលយល់ចិត្តថ្នាក់ក្រោម។ ការយល់ចិត្តគ្នាទៅវិញទៅមកនេះធ្វើអោយបុគ្គលិកមានការខិតខំធ្វើការខ្លាំងជាងមុន ក៏ព្រោះតែបុគ្គលិកទាំងនោះគិតថាទំនាក់ទំនងរបស់ពួកគេមានតម្លៃជាងប្រាក់បៀរវត្សរ៍។

៣. ការគ្រប់គ្រងពេលវេលា

ការគ្រប់គ្រងបុគ្គលិកអោយមានប្រសិទ្ធិភាព គឺជំនាញមួយដែលមានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ។ បើទោះបីជាតារាងកាលវិភាគប្រចាំថ្ងៃត្រូវបានបង្កើតឡើងក្ដី វាមិនមានន័យថាយើងអាចធ្វើទៅតាមអ្វីដែលយើងគ្រោងទុកបានទាំងស្រុងនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងពេលវេលាអោយបានត្រឹមត្រូវ ពិតជាអាចអោយអ្នកបំពេញការងារប្រកបដោយប្រសិទ្ធិភាព។

៤. ការស្វែងរកជំនួយ

មានមនុស្សមិនតិចតែដែលតែងតែគិតថាការស្វែងរកជំនួយ បង្ហាញពីភាពកម្សោយ ឬអសមត្ថភាពរបស់ពួកគេ។ ប៉ុន្តែធាតុពិតមិនដូច្នោះនោះទេ។ បើយោងទៅតាមការសិក្សាស្រាវជ្រាវមួយរបស់សាលាពាណិជ្ជកម្ម Harvard បានបង្ហាញថា ការស្វែងរកជំនួយ គឺជាការពង្រឹងសមត្ថភាពរបស់ពួកគេសម្រាប់ពេលអនាគត។ ពួកគេត្រូវការដំបូន្មានល្អៗ ក៏ដូចជាចំណេះដឹងនានាពីអ្នកដែលមានបទពីសោធន៍ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេតែប៉ុណ្ណោះ។

៥. ភាពម៉ឺងម៉ាត់

មានមនុស្សជាច្រើនលែងខិតខំប្រឹងប្រែងនៅពេលដែលពូកគេទទួលបាននូវអ្វីដែលពួកគេចង់បាន។ ឧទាហរណ៍ថា បុគ្គលម្នាក់បានកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងរបស់គាត់នៅពេលដែលគាត់ទទួលបានភាពជោគជ័យនៅក្នុងមុខជំនួញ។ ធ្វើដូច្នេះនឹងធ្វើអោយមុខជំនួញរបស់គាត់ធ្លាក់ចុះ។ ដើម្បីរក្សាអោយបាននូវភាពជោគជ័យនេះ បុគ្គលម្នាក់នោះត្រូវតែខិតខំប្រឹងប្រែងធ្វើការបន្ថែមទៀត។

៦. គំនិតវិជ្ជមាន

វាមិនមែនជាបញ្ហាទេកាលដែលគេគិតយ៉ាងណាចំពោះអ្វីដែលអ្នកធ្វើ។ តែអ្វីដែលសំខាន់នោះគឺទំនុកចិត្តរបស់ខ្លួនអ្នកផ្ទាល់។ ប្រសិនបើអ្នកមានទំនុកចិត្តទៅលើសមត្ថភាពរបស់អ្នកថាអ្នកនឹងអាចធ្វើអ្វីមួយបាន មិនយូរមិនឆាប់ អ្នកនឹងសម្រេចនូវអ្វីអ្នកដែលអ្នកចង់បានជាមិនខាន។

៧. ជៀសវាងការនិយាយដើមគេ

ទំនាក់ទំនងមិត្តភាព ឬក៏ស្នេហាងាយនឹងប្រេះស្រាំណាស់ប្រសិនបើអ្នកនិយាយដើមដៃគូររបស់អ្នកនៅពីក្រោយខ្នង។ ការនិយាយដើមគ្នាអាចបង្កអោយកើតមានភាពមិនទុកចិត្តគ្នាទៅវិញទៅមក។ ដូច្នេះ ដើម្បីរក្សាចំណងមិត្តភាព ឬស្នេហាអោយបានយូរអង្វែង គប្បីត្រូវតែជៀសឲ្យឆ្ងាយពីការនិយាយដើមគ្នា។ ដូច្នេះ ភាពមិនទុកចិត្តក៏មិនអាចនឹងកើតមានចំពោះរូបអ្នកដែរ។

៨. ពង្រឹងការគិត

ការគិតពិតជាមានសារៈសំខាន់ណាស់រាល់ការសម្រេចចិត្តនានា។ អ្វីដែលកើតឡើងចំពោះអ្នកនៅថ្ងៃនេះគឺចេញពីការគិតរបស់អ្នកពីអតីតកាល។ ដូច្នេះចូលប្រើប្រាស់ការគិតរបស់អ្នកនាពេលបច្ចុប្បន្នដើម្បីជាប្រយោជន៍របស់អ្នកនាថ្ងៃអនាគត។

៩.  ភាពស្មោះត្រង់

ភាពស្មោះត្រង់មានសារៈសំខាន់ណាស់ ព្រោះថាបើគ្មានភាពស្មោះត្រង់ទោះ វាពិបាកណាស់ក្នុងការរាប់អាន និងទុកចិត្រគ្នា។ មួយវិញទៀត តម្លៃរបស់មនុស្សក៏ស្ថិតនៅលើភាពស្មោះត្រង់នេះផងដែរ។

១០. រៀនភាសាបរទេស

ការរៀនភាសាបរទេស មិនត្រឹមតែអាចឲ្យអ្នកធ្វើការទំនាក់ទំនងក្នុងការងាររបស់អ្នកជមួយនឹងដៃគូ ឬអតិថិជនដែលជាជនបរទេសនោះទេ វាក៏ជួយឲ្យអ្នកអភិវឌ្ឍការគិតរបស់អ្នកបានទូលាយជាមុនដែរ។

ប្រភព៖ Businessinsider