All posts by Akira

សៀវភៅណែនាំពីរបៀបប្រើប្រាស់វេយ្យករណ៍ខ្មែរអោយបានត្រឹមត្រូវ

នេះគឺជាសៀវភៅនៃការប្រើប្រាស់វេយ្យករណ៍ខ្មែរ ដែលមានចំណងជើងថា “វេយ្យាករណ៍ទម្រង់និយម នៃភាសាខ្មែរទំនើប “។ សៀវភៅនេះត្រូវបានរៀបចំចងក្រងដោយបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ បណ្ឌិតខាងភាសាវិទ្យាទូទៅ និងជាសមាជិកនៃរាជបណ្ឌិតសភាកម្ពុជា៕

ចុចដើម្បីទាញយក

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

វិធីសាស្រ្តក្នុងការរៀនពាក្យថ្មីៗ

education_student_news

វាពិតជាមានភាពខុសគ្នាយ៉ាងខ្លាំងរវាងការប្រើប្រាស់វាក្យសព្ទរបស់ជនជាតិដើម និងអ្នករៀនភាសាបរទេស។ ចំនុចដែលសំខាន់នោះគឺការចេះនិងស្គាល់នូវពាក្យ ឫវាក្យស័ព្ទអោយបានក្នុងបរិមាណមួយច្រើន។ អ្នកដែលអាចចាត់ទុកថាជាអ្នកពូកែផ្នែកភាសាអង់គ្លេសត្រូវចេះ
វាក្យស័ព្ទចន្លោះពី ១៧,០០០ ទៅ ២០,០០០ ពាក្យ ដែលក្នុងនោះរួមមាន កិរិយាស័ព្ទ នាម គុណនាម ហើយនឹងគុណកិរិយាស័ព្ទនៃពាក្យជាដើម។ អាន​បន្ត វិធីសាស្រ្តក្នុងការរៀនពាក្យថ្មីៗ

របៀបប្រើប្រាស់ឈ្នាប់ Coordinating Conjunctions នៅក្នុងភាសាអង់គ្លេស

Coordinating Conjunctions ឬ FANBOYS ត្រូវបានគេប្រើប្រាស់សម្រាប់បង្កើតជា Compound Sentences នៅក្នុងភាសាអង់គ្លេស។ Coordinating Conjunctions មាន៧ពាក្យរួមមាន for, and, nor, but, or, yet, so។ ខាងក្រោមនោះគឺជារបៀបប្រើប្រាស់ FANBOYS ទាំង៧នេះ។

untitled

F – For: មានន័យស្មើនឹងពាក្យថាពីព្រោះ (Because)។ ប៉ុន្តែវាត្រូវបានប្រើប្រាស់ខុសពីពាក្យ “Because” នៅត្រង់សញ្ញាក្បៀស។ នៅដែលយើងប្រើប្រាស់ពាក្យ “For” នៅកណ្ដាលប្រយោគ អ្នកត្រូវតែដាក់សញ្ញាក្បៀសនៅពីមុខពាក្យ “For”។

ឧទាហរណ៍៖ I drank some water, for I was thirsty.

A – And: មានន័យថានិង។ វាភ្ជាប់ប្រយោគ២ដែលមានន័យវិជ្ជមានអោយក្លាយទៅជាប្រយោគតែមួយ។

ឧទាហរណ៍៖ He was tired, and he had a headache.

N – Nor: មានន័យថានិង។ តែពាក្យនេះប្រើប្រាស់សម្រាប់ភ្ជាប់ប្រយោគ២ដែលមានន័យអវិជ្ជមានដូចគ្នា អោយក្លាយជាប្រយោគតែមួយ។ ហើយប្រយោគដែលនៅពីក្រោយពាក្យ “Nor” ត្រូវតែប្រើប្រាស់ជាទម្រង់ត្រឡប់ (Inversion form)។

ឧទាហរណ៍៖ He didn’t study last night, nor did he read his book.

B – But: មានន័យថាប៉ុន្តែ។ វាត្រូវបានប្រើប្រាស់នៅពេលដែលប្រយោគ២ដែលត្រូវបានរួមបញ្ចូលគ្នានោះមានអត្ថន័យផ្ទុយពីគ្នា។

ឧទាហរណ៍៖ Tom studied a lot, but he didn’t pass the test.

O – Or: មានន័យថារឺ។ ជាទូទៅពាក្យនេះត្រូវបានប្រើប្រាស់សម្រាប់ជាជម្រើសអ្វីមួយ។

ឧទាហរណ៍៖ He can buy the book, or he can borrow it from the library.

Y – Yet:  មានន័យថាប៉ុន្តែ។ ពាក្យមួយនេះត្រូវបានគេប្រើប្រាស់ខុសពីពាក្យថា “But” ត្រង់ថាពាក្យ “Yet” ត្រូវបានគេប្រើប្រាស់ក្នុងការសម្ដែងនូវភាពភ្ញាក់ផ្អើល។

ឧទាហរណ៍៖ Tom studied a lot, yet he didn’t pass the test.

S – So: មានន័យថាដូច្នេះ។ វាត្រូវបានប្រើប្រាស់ក្នុងន័យជាលទ្ធផល។

ឧទាហរណ៍ោះ It was cold outside, so she put on a sweater.

ធ្វើដូចម្តេចឲ្យអ្នកនិយាយចេញមកដោយការជឿជាក់

មានអ្នកខ្លះនិយាយបានល្អ មានគំនិតច្រើនថែមទាំងគំនិតល្អទៀត។ តែពួកគេបែរជាមិនអាចនិយាយចេញនៅពេលដែលពួកគេនៅចំពោះមុខមនុស្សជាច្រើន។ វាមិនមានន័យថាអ្នកណាៗសុទ្ធតែជួបប្រទះរឿងទាំងអស់នេះ គ្រាន់តែតិចឬច្រើន យូរឬឆាប់តែប៉ុណ្ណោះ។ ខាងក្រោមនេះជាវិធីមួយចំនួនជួយឲ្យអ្នកជឿជាក់លើខ្លួនឯង៖

១. ឈប់ព្យាយាមធ្វើដូចខ្លួនឯងជាអ្នកឆ្លាត

អ្នកខ្លះនៅពេលដែលចង់ឲ្យគេគិតថាខ្លួនឯងជាអ្នកពូកែ គេតែងធ្វើឬកពារ ឬនិយាយដោយប្រើពាក្យបច្ចេកទេស។ ការធ្វើបែបនេះមើលទៅមិនដូចជាមានលក្ខណៈធម្មជាតិទាល់តែសោះ។ ហើយមិនតែប៉ុណ្ណោះវាក៏ធ្វើឲ្យអ្នកមានភាពរអាក់រអួលក្នុងពេលនិយាយដែរ។ បើអ្នកចង់និយាយឲ្យបានល្អ អ្នកគួរតែប្រើពាក្យណាដែលអ្នកគិតថាអ្នកស្តាប់អាចយល់បានទាំងអស់គ្នានិងមានភាពងាយស្រួលសម្រាប់អ្នក។

២. ប្រើការរិះគន់ដើម្បីធ្វើឲ្យអ្នកកាន់តែប្រសើរ

តាមពិតគ្មាននរណាម្នាក់ចង់ឲ្យគេរិះគន់ខ្លួនទេ ព្រោះវាជាភាពអាម៉ាស់ និងជាការឈឺចាប់មួយ។ តែបើសិនជាគ្មានវាទេ ធ្វើម៉េចនឹងដឹងពីចំណុចខ្សោយរបស់យើងទៅ? តាមពិតការរិះគន់ក្នុងន័យស្ថាបនាគឺជាឱកាសមួយសម្រាប់យើងក្នុងការកែប្រែឲ្យបានល្អឡើងវិញ។ ត្រូវចេះចាប់យកវា និងធ្វើការកែប្រែ។

៣. និយាយសម្លេងឲ្យលះ

ជួនកាល មានអ្នកស្តាប់ខ្លះសុំឲ្យអ្នកនិយាយសារជាថ្មី។ នេះមកពីអ្នកមិនបាននិយាយឲ្យបានឮ និងច្បាស់។ អ្នកត្រូវហាត់សម្លេងរបស់អ្នកឲ្យបានច្រើនដង និងឲ្យបានច្បាស់ជាងមុន។ សម្លេងរបស់អ្នកក៏មានឥទ្ធិពលទៅលើសមាធិនៃការស្តាប់របស់អ្នកស្តាប់ដែរ។

៤. ធ្វើកាយវិការឲ្យរឹងមាំ

របៀបនៃការឈរ ការនិយាយ ការធ្វើកាយវិការរបស់អ្នកពិតជាមានឥទ្ធិពលអាចឲ្យគេដឹងថាអ្នកជឿជាក់លើខ្លួនឯងឬអត់។ តែអ្នកខ្លះមិនបានគិតពីវាទេ។ បើសិនជាអ្នកធ្វើខ្លួនដូចជាមិនមានថាមពលក្នុងខ្លួនដូចជា អោនក្បាល សំយុងស្មារ ឬអោបដៃ វាបានបង្ហាញពីភាពមិនជឿជាក់ ហើយវាក៏ធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលនិងតានតឹងអំឡុងពេលនិយាយដែរ។

៥. ផឹកទឹក

អ្នកប្រហែលគិតថាការផឹកទឹកជារឿងដែលមិនចាំបាច់។ តែនៅពេលនិយាយ អ្នកត្រូវការឲ្យបំពង់ករបស់អ្នកដើរបានស្រួលទើបអ្នកងាយស្រួលក្នុងការនិយាយ។ សម្លេងរបស់អ្នកជារឿងសំខាន់ ព្រោះបើមិនដូច្នោះទេអ្នកនិងបែកសម្លេងទៅជានិយាយមិនច្បាស់ ញ័រៗ ដែលអាចបង្ហាញពីភាពភ័យខ្លាចរបស់អ្នក។ ហេតុនេះគួរតែយកទឹកទៅក្នុងកំឡុងពេលដែលអ្នកកំពុងតែនិយាយផងទៅ៕

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

សិក្សាពី Relative Clause ឲ្យបានសុីជម្រៅ

I. របៀបប្រើប្រាស់ Relative Clause

ពាក្យថា clause ខុសពី sentence ត្រង់ថា clause មិនអាចប្រឈរនៅឯករាជ្យដោយខ្លួនឯងបានទេ ព្រោះ clause មាន២ប្រភេទគឺ dependent clause ហើយនិង independent clause ទាល់តែ clause ទាំង២បញ្ចូលចូលគ្នាទើបអាចបង្កើតបានជា sentence។ ចូរមើលប្រយោគប្រៀបធៀបខាងក្រោម៖
ឧទាហរណ៍៖
She is the lady who I really admire the most.
នៅក្នុងប្រយោគ (sentence) ខាងលើ ​”She is the lady” គឺជា independent clause រីឯ “who I really admire the most” គឺជា dependent clause។​

Relative Clause គឺជា dependent clause ត្រូវបានគេប្រើប្រាស់សម្រាប់ផ្ដល់នូវព័ត៌មានបន្ថែមលើនាមដែលនៅពីមុខវា។ នាមនោះអាចជាមនុស្ស វត្ថុឬទីកន្លែងដែលស្ថិតនៅក្នុង independent clause។

ឧទាហរណ៍៖ The police officer arrested the man who robbed the bank(នាម man ស្ថិតនៅក្នុង independent clause ហើយ dependent clause “who robbed the bank” បន្ថែមព័ត៌មានអំពីនាម man នោះ)

who robbed the bank” ប្រាប់យើងថាបុរសណាដែលត្រូវបានចាប់ខ្លួន។ Who នៅទីនេះហៅថា relative pronoun។​

Overview of Relative Pronoun
Overview of Relative Pronoun

Relative pronouns ដែលគេនិយមប្រើប្រាស់រួមមាន៖

Who ប្រើសម្រាប់មនុស្សជាប្រធាន (Subject)

EX: a person who is wearing glasses is my brother.

Whom ប្រើសម្រាប់មនុស្សជាកម្មបទ (Object)

EX: she is a person whom we met last night.

When ប្រើប្រាស់សម្រាប់បញ្ជាក់ពីពេលវេលា

EX: Summer is the season when I enjoy the most.

Whose ប្រើសម្រាប់កម្មសិទ្ធ (Possession)

EX: It is John whose parents are the rich.

Which ប្រើសម្រាប់វត្ថុ

EX: the book which I borrowed from you is lisong.

Where ប្រើសម្រាប់ទីកន្លែង

EX: David visited the place where we first met.

II. ធ្នាក់នៅក្នុង Relative Clause

Relative pronoun អាចជាកម្មបទរបស់ធ្នាក់ (preposition)។

ឧទាហរណ៍៖

  • I’ll introduce you to the man whom I share a flat with. (រឺអាចប្រើ whom I share a flat.)
  • Is this the magazine which/that you were talking about just now? (You were talking about it just now.

ជាលក្ខណៈផ្លូវការ ធ្នាក់អាចឈរនៅពីមុខ​ relative pronoun។

ឧទាហរណ៍៖

  • The person with whom Fletcher shared the flat had not paid his rent.
  • The topic in which Michael is most interested is scientific theory.

III. Relative Pronoun ដែលអាចលុបបាន

Relative Pronoun ដែលជាកម្មបទអាចត្រូវបានបំបាត់បាន។ តែមិនអាចលុបបំបាត់ Relative Pronoun ដែលជាប្រធាននោះទេ។

ឧទាហរណ៍៖

  • The woman Gary met knows your sister. (កាត់ចេញពី The woman which Gary met knows your sister. The woman គឺជាកម្មបទ)
  • The parcel I posted on Monday still hasn’t got there.
  • That man Angela was sitting next to never said a word.
  • He certainly could not have committed the crime he was accused of.

IV. Identifying VS Non-Identifying Relative Clause

១. Identifying Relative Clause

ចំពោះ Relative Clause ដែលមិនមានសញ្ញាក្បៀស បានន័យថា relative clause មានសារៈសំខាន់ណាស់ក្នុងការបញ្ជាក់ន័យអោយនាមដែលនៅពីមុខវា។ ប្រសិនបើយើងលុប Relative Clause ចេញពីប្រយោគមេ (independent Clause) នោះប្រយោគនោះនឹងមិនមានន័យច្បាស់លាស់នោះទេ។

ឧទាហរណ៍៖ Now we are in the watch shop. I like a watch which you are holding. (ក្នុងករណីយើងលុបចោល relative clause នោះអ្នកស្ដាប់មិនដឹងថាយើងពេញចិត្តនឹងនាឡិការដៃមួយណានោះទេ ខណៈពេលដែលមាននាឡិកាជាច្រើនដាក់បង្ហាញនៅក្នុងហាង)

២. Non-Identifying Relative Clause

សញ្ញាក្បៀសដែលប្រើប្រាស់ជាមួយ relative clauses ត្រូវបានគេស្គាល់ថាជា “non-identifying clause”។ វាត្រូវបានគេប្រើប្រាស់សម្រាប់បន្ថែមព័ត៌មានទៅលើប្រយោគមេ (independent clause) អោយកាន់តែលម្អិត។ តែទោះបីជាលុបចោល relative clause ប្រភេទនេះ ក៏អ្នកស្ដាប់នៅតែអាចយល់បានដែរ។

ឧទាហរណ៍៖

  • Einstein, who failed his university entrance exam, discovered relativity.
  • The new manager is nicer than the old one – whom the staff disliked.
  • The cat (whose name was Molly) was sitting on the window-sill.
  • The drugs, which were hidden in bars of chocolate, have a street value of £20 million.

៣. ភាពខុសគ្នារវាង Identifying និង Non-Identifying Relative Clause

  1. My phone which is in my bedroom is broken.
  2. My phone, which is in my bedroom, is broken.

ជាការពិតណាស់ ប្រយោគទាំង២នេះគឺខុសគ្នាតែសញ្ញាក្បៀសតែប៉ុណ្ណោះ។ ប៉ុន្តែ វាមានន័យខុសគ្នា។ សម្រាប់ប្រយោគទី១ មានន័យថាខ្ញុំមានទូរស័ព្ទដៃលើសពី១គ្រឿង។ ឧទាហរណ៍ថាខ្ញុំមានទូរស័ព្ទចំនួន៤គ្រឿង។ ២គ្រឿងនៅជាប់នឹងខ្លួនរបស់់ខ្ញុំ មួយគ្រឿងនៅក្នុងបន្ទប់ទទួលភ្ញៀវ និងមួយគ្រឿងទៀតនៅក្នុងបន្ទប់គេង។ ប៉ុន្ដែ មានមួយគ្រឿងដែលនៅក្នុងបន្ទប់គេងរបស់ខ្ញុំគឺខូច។ ចំណែកឯប្រយោគទី២ ចង់បង្ហាញថាខ្ញុំមានទូរស័ព្ទតែមួយគ្រឿងប៉ុណ្ណោះគឺនៅក្នុងបន្ទប់គេង។ ហើយវាបានខូចបាត់ទៅហើយ។

V. Participle relative clauses

១. Active Participles

យើងអាចប្រើប្រាស់ Participle សកម្ម (Active Participles) នៅក្នុង Relative Clause ដោយមិនចាំបាច់ប្រើ relative pronoun និង auxiliary។

ឧទាហរណ៍៖

  • Those people taking photos over there come from Sweden. (= those people who are taking photos)
  • The official took no notice of the telephone ringing on his desk. (= the telephone which was ringing on his desk)

២. Passive participles

យើងអាចប្រើប្រាស់ Participle អសកម្ម (Passive Participles) នៅក្នុង Relative Clause ដោយមិនចាំបាច់ប្រើ relative pronoun និង auxiliary។

ឧទាហរណ៍៖

  • Applications sent in after 23rd March will not be considered. (= applications which are sent in)
  • Stones thrown at the train by vandals smashed two windows. (= stones which were thrown at the train)
  • Police are trying to identify a body recovered from the river. (= a body which has been recovered from the river)

អត្ថបទទាក់ទង៖