All posts by Nova

តោះ!រៀនបន្ថែម Phrasal verbs (look for, put on, get up)​ ទាំងនេះដើម្បីឲ្យកាន់តែច្បាស់

យើងអាចផ្គុំកិរិយាស្ទ័ពជាមួយពាក្យជាច្រើនដើម្បីបង្កើត Phrasal Verb នៅក្នុងភាសាអង់គ្លេស។ ឧទាហរណ៍៖ look for, put on, get up

កិរិយាស្ទ័ពមួយអាចផ្គំុជាមួយពីរទៅបីពាក្យផ្សេងទៀតដើម្បីបង្កើតបាន Phrasal Verb ខុសៗគ្នា ឧទាហរណ៍៖ go with, go off, go on។​  The meaning  of the phrasal verb is not always clear from the two parts. For Example, go on means ‘continue’. You should check the meaning of phrasal verbs in a dictionary.

Grammatically, there are  three different groups of phrasal verbs.

  • Group 1:

The police are looking for the criminal.

The police are looking for him. 

(Not They are looking him for.)

Look for has an object ( the criminal, him). Note that the object goes after the phrasal verb. Some common verbs in this group are:

  • Group 2:

She put on a hat. 

She put a hot on

She put it on. (Not She put on it.) 

Put on has an object (a hat, it). If the object is a pronoun (me, you, her, him, it, us, them, one, some, any), then it goes in the middle of the phrasal verb; if the object is a noun, it can go either after the verb or in the middle. Some common verbs in this group are:

  • Group 3:

I usually get up at 7 o’clock. 

Get up is a phrasal verb that does not have an object. Some common verbs in this group are:

ប្រភព៖ Grammar Spectrum 3

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

 

ដំណឹងជ្រើសរើសអ្នកធ្វើការងារស្ម័គ្រ​ចិត្តពី United Nations​

UNV, the United Nations Volunteers, is calling for applicants to be involved in its program which is related to volunteerism in the purpose of promoting peace and development worldwide.

This program is host by UNDP.

Where: variety of duty stations around the world

Nationality: international student

Duration: two years

Important information:

  • There are three main areas that your tasks are related to. Those areas are: advocacy and Partnership Building, program Development and Management, volunteer Mobilization and Management.
  • In order to be considered for this opportunity, you need to have:
  • Master’s degree in social sciences, political science, public or business administration, economics or related field.
  • You have five years of experiences
  • You have standard English language ability.
  • For detail information, you can be found in the document contained in the official website.

To apply: online

Application process:

  • Register and create your account
  • Upload your profile

Closing date: 19th March, 2017

Note: If you are shortlisted, you will be contacted.

សូមចុចនៅទីនេះដើម្បីភ្ជាប់ទៅ Link ដើម

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

សម្រង់គន្លឹះល្អៗដើម្បីរក្សាទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់អោយបានយូរអង្វែង

ជាទូទៅមនុស្សពីរនាក់ដែលស្រលាញ់គ្នា តែងតែប៉ងប្រាថ្នាផ្លូវជីវិតស្នេហាមួយដែលពោរពេញទៅដោយសុភមង្គល ជាពិសេសទៅទៀតនោះគឺវាអាចបន្តបានស្ថិតស្ថេរជារៀងដរាប។ ប៉ុន្តែអ្វីដែលមិនអាចប្រកែកបាននោះគឺការនៅជាមួយគ្នារាល់ថ្ងៃេជៀសមិនផុតឡើយនូវការឈ្លោះប្រកែកគ្នាតាមរយៈពាក្យសម្ដី​ និងទង្វើ គ្រាន់តែតិចនិងច្រើនតែប៉ុណ្ណោះ ដែលប្រៀបបានដូចទៅនឹងអណ្ដាតនិងធ្មេញដែលនៅជាមួយគ្នាជារៀងរាល់ថ្ងៃ។ អ្វីដែលសំខាន់គឺស្ថិតនៅត្រង់ថា តើយើងគួរមានវីធីយ៉ាងណាដើម្បីរក្សាទំនាក់ទំនងស្នេហាដែលយើងខិតខំចាប់ផ្ដើមដោយលំបាកអោយស្ថិតស្ថេរបានយូរអង្វែង?​ ខាងក្រោមនេះគឺជាសម្រង់គន្លឹះល្អៗក្នុងការរក្សាទំនាក់ទំនងស្នេហាអោយបានយូរអង្វែង៖

១. សិក្សាពីចំណុចល្អនិងអាក្រក់ពីគ្នាទៅវិញទៅមក

ជាការពិតណាស់ នៅក្នុងលោកនេះគ្នាននរណាម្នាក់កើតមកល្អអត់ខ្ចោះឡើយ ដូច្នេះហើយនៅពេលដែលយើងដាក់បេះដូងស្រលាញ់មនុស្សម្នាក់ហើយ យើងត្រូវតែហ៊ានទទួលយកនូវចំណុចល្អនិងអាក្រក់របស់ដៃគូរ។ ប៉ុន្តែមិនមែនមានន័យថា ទោះបីដៃគូរអ្នកមានចំណុចអាក្រក់ច្រើន អ្នកនៅតែទទួលយកនោះឡើយ។ អ្្នកគួរតែថ្លឹងថ្លែងដោយប្រើប្រាស់ហេតុមកពិចារណា។

២. ផ្ដល់ពេលវេលានិងសេរីភាពអោយគ្នាទៅវិញទៅមក

ការដែលផ្ដល់សិទ្ធសេរីភាព និងពេលវេលាអោយដៃគូររបស់អ្នក គឺពិតណាស់វាអាចធ្វើអោយមានទំនុកចិត្តរវាងគ្នានិងគ្នា ក៏ដូចជាពេលវេលាសម្រាប់ដៃគូរម្ខាងៗ មានពេលវេលាផ្ទាល់ខ្លួនសម្រាប់ធ្វើអ្វីផ្សេងៗ។ ដូច្នេះវាគឺជាហេតុធ្វើអោយដៃគូរទាំងសងខាងមានភាពនឹករលឹកនិងក្ដីស្រឡាញ់ចំពោះគ្នាកាន់តែច្រើនឡើងទ្វេដង។

៣. ប្រើប្រាស់ពេលមួយចំណែកពីការងារដើម្បីស្វែងយល់ពីគ្នាអោយបានច្រើន

នៅក្នុងយុគសម័យប្រកួតប្រជែងនេះ មនុស្សមួយចំនួនមានភាពមមាញឹកលើការងារ ការប្រកបរបររកស៊ី និងការចំណាយពេលសម្រាប់ខ្លួនផងដែរ ហើយបើក្រឡេកទៅមើលពីជីវិតស្នេហាវិញ សម្រាប់ពួកគេវាអាចមានភាពសោះកក្រោះ និយាយអោយចំទៅគឺថាអត់ជាតិតែម្ដង ដូចេ្នះហើយវាទាមទារអោយដៃគូរទាំងពីរឆ្លៀតពេលវេលាខ្លះពីភាពមាមាញឹកដើម្បីស្វែងយល់ពីគ្នាបន្ថែម ថាតើដៃគូរសងម្ខាងចង់បានអ្វីអោយប្រាកដ។ បើសិនជាពួកគេអាចធ្វើដូចនេះបាន  វាអាចលុបបំបាត់ភាពថ្នាំងថ្នាក់រវាងគ្នានិងគ្នា​ ហើយធ្វើអោយចំណងស្នហារបស់ពួកគេកាន់តែល្អប្រសើរទ្វេឡើង។

៤.​ បង្កើតចំណងដោយចែករំលែកអ្នីមួយជាមួយគ្នា

យើងដឹងហើយថា កាន់តែចែករំលែករបស់រួមគ្នាដូចជាទុក្ខលំបាក គឺធ្វើឲ្យចំណងស្នេហាកាន់តែជិតស្និទ ចង់មិនចង់ដៃគូត្រូវឆ្លងកាត់ការបំភ្លេចចំណងទាំងអស់នោះមុននឹងបែកគ្នា។ បើអាចចងចំណងទាំងនេះ កាន់តែច្រើនទំនាក់ទំនងកាន់តែរឹងមាំ។ ឧទាហរណ៍ ការដែលប្រើប្រាស់គណនីសន្សំលុយមួយរួមគ្នា និងសម្រាប់សន្សំប្រាក់ រួមគ្នាអាចបង្កើតអោយដៃគូរមានអារម្មណ៍ជាមនុស្សតែមួយ មិនអាចបាត់បានក្នុងជីវិត។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

 

សំណង់ប្រយោគទាំង ៤ ក្នុងភាសាអង់គ្លេស

sentence_structure

ក្នុងភាសាអង់គ្លេស ដើម្បីសរសេរឲ្យបានល្អ អ្នកត្រូវចេះប្រើប្រាស់នូវសំណង់ប្រយោគផ្សេងៗគ្នា។ សំណង់ប្រយោគសំខាន់ៗ មាន ៤ គឺ Simple Sentences, Compound Sentences, Complex Sentences, និង Compound Complex Sentences។ ខាងក្រោមនេះជាការពន្យល់ពីរបៀបប្រើប្រាស់នៃប្រយោគទាំងនេះ៖

     1. Simple Sentences

Simple sentence គឺសំដៅទៅលើប្រយោគដែលអាចឈរតែឯងបាន ហើយមានន័យពេញលេញ។

ឧទាហរណ៍ I kissed my daughter.

I kissed my daughter គឺជាប្រយោគដែលមានន័យពេញលេញ . វាមានប្រធាន (I) and កិរិយាស័ព្ទ (kissed), ដែលធ្វើប្រយោគមានន័យពេញលេញ។

     2. Compound Sentences

A compound sentence  គឺជាសំណង់ប្រយោគដែលមានន័យពេញលេញ២បូកបញ្ចូលគ្នា។ ប្រយោគទាំងពីរត្រូវបានតភ្ជាប់គ្នាដោយ  coordinating conjunction ឬ semicolon។ Coordinating conjunction មួយ គឺជាពាក្យដែលបានតួនាទីភ្ជាប់ឃ្លា ឬប្រយោគឲ្យជាប់គ្នា។

ឧទាហរណ៍ I kissed my daughter, and she was very shy.

I kissed my daughter  គឺជាប្រយោគដែលមានន័យពេញលេញមួយ។  she was very shy គឺជាប្រយោគដែលមានន័យពេញលេញមួយទៀត. And គឺជា coordinating conjunction ដែលភ្ជាប់ប្រយោគទាំងពីរជាមួយគ្នា។  ដូច្នេះ I kissed my daughter, and she was very shy គឺជា compound sentence.  

     3. Complex Sentences

Complex sentence គឺសំដៅទៅលើសំណង់ប្រយោគដែលមាន subordinate clause និង independent clause មួយរឺច្រើន. Subordinate clause មួយ គឺជាក្រុមពាក្យដែលមានប្រធាន និងកិរិយាស័ព្ទដែរ តែមិនមានន័យពេញលេញ ហើយមិនអាចប្រើវាអោយនៅតែឯងបានទេ។

ឧទាហរណ៍ She smiled because I kissed her.

She smiled គឺជាប្រយោគដែលមានន័យពេញលេញ (independent clause)។  Because I kissed her គឺជាប្រយោគដែលមិមានន័យពេញលេញឡើយ។ She smiled because I kissed herគឺជា complex sentence។

     4. Compound Complex Sentences

សំណង់ប្រយោគនេះគឺជាការច្របាច់បញ្ចូលគ្នារវាង compound sentences និង complex sentences។ សំណង់ប្រយោគបែបនេះតែងតែមានយ៉ាងហោចណាស់ independent clauses ២ (ដោយមានប្រើ coordinating conjunction) និងយ៉ាងហោចណាស់ subordinate clause (ដោយមានប្រើ subordinating conjunction) មួយ។

ឧទាហរណ៍ She smiled because I kissed her, and I called her my little princess.

She smiled និង I called her my little princess គឺជា independent clauses ទាំងពីរ។  ពួកវាត្រូវបានតភ្ជាប់ដោយ conjunction “and”។

 Because I kissed her គឺជា  dependent clause ដែលត្រូវបាននាំមុខដោយ subordinating conjunction។ ដូច្នេះប្រយោគទាំងមូលនេះជា compound-complex sentence។

ប្រភព៖ Grammar Revolution

អត្ថបទទាក់ទង៖

តើត្រូវធ្វើបែបណាដើម្បីបំបាត់ពាក្យ ខ្ញុំមិនដឹងទេ I don’t know

 

i-dont-know1. គិតថាតើអ្នកបាននិយាយពាក្យនេះប៉ុន្មានដងហើយ៖

កត់ទុកឬកត់ចំណាំថាតើអ្នកប្រើប្រយោគមួយនេះប៉ុន្មានដងហើយ។ ការធ្វើបែបនេះបានព្យាយាមក្នុងការធ្វើវាកាន់តែខ្លាំងជាងមុន ដែលវាអាចធ្វើឲ្យអ្នកអាចបំភ្លេចវាបានលឿនព្រោះអ្នកកាន់តែមានទំលាប់ជៀសវាងពីវាបានច្រើន។

2. ស្វែងរកប្រយោគឬពាក្យណាមកជំនួសពាក្យនេះឲ្យបាន៖

បើសិនជាអ្នកពិតជាមិនបានដឹងពីរឿងអ្វីមួយដែលគេនិយាយនោះមែន អ្នកគួរតែកុំប្រើពាក្យនេះឲ្យសោះ ហើយរកពាក្យណាមកជំនួសវិញ។ វាប្រហែលជាជួយឲ្យអ្នកមានឃ្លាឬពាក្យផ្សេងមកប្រើបានដូចជា “Hmm”, “Not Sure”, “May be”, “What do you think?” …។

3. ត្រូវគិតថាពាក្យមូយនេះបង្ហាញពីភាពខ្ជិល៖

ពេលអ្នកនិយាយភាសានេះទៅកាន់អ្នកដែលនិយាយជាមួយអ្នក ពួកគេប្រាកដជាអាចគិតបានភ្លាមថាអ្នកមិនបានយកចិត្តទុកដាក់ឬចាប់អារម្មណ៍ស្តាប់គេនិយាយ។ អ្នក ចុងក្រោយនឹងបានដឹងថាតើអ្នកនិយាយគ្មានសុជីវធម៌ទៅគេប៉ុនណាដោយការថា “I don’t know”។

4. ត្រូវរៀនស្តាប់ឲ្យបានប្រសើរ៖

ជំនួសឲ្យការគិតពីរឿងផ្សេង គិតថានឹងត្រូវនិយាយពីអ្វីបន្ទាប់ អ្នកគួរតែស្តាប់ដៃគូរបស់អ្នកដោយយកចិត្តទុកដាក់ ហើយក៏គួរតែមានការសួរគ្នាទៅមកជាមួយមិត្តភក្តិអ្នកពីអ្វីដែលគេបាននិយាយហើយមកនោះផង។

   5. ត្រូវកែកុនស្ថានភាពនៅពេលដែលអ្នកច្រឡំនិយាយវាចេញមក៖

ជួនកាលអ្នកអាចច្រឡំនិយាយពាក្យនេះដោយមិនបានដឹងខ្លួន គឺពេលនោះអ្នកគួរនិយាយទៅវីញថា “Wait, let me think about that for a second” or “you know! I think” … ដែលអ្នកគិតថាអាចកែប្រែស្ថានការណ៍បាន។ នៅពេលនិយាយជាមួយគេ គ្មានអ្វីដែលប្រសើរជាងធ្វើឲ្យដៃគូរសន្ទនារបស់អ្នកគិតថាអ្នកយកចិត្តទុកដាក់ស្តាប់គេនិយាយទេ។

6. មិនចាំបាច់ប្រឹងខ្លាំងលើវាពេកទេ៖

មានន័យថា អ្នកពិតជាចង់លុបទម្លាប់នេះចោល តែទោះយ៉ាងណាមិនចាំបាច់មានអារម្មណ៍តានតឹងលើវាពេកក៏បានដែរ ធ្វើអារម្មណ៍ឲ្យស្រួលៗទៅ។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។