All posts by Mr. Melon

គោលការណ៍គ្រឹះទាំង ១០ ក្នុងការសរសេរ Literature Review

អត្ថបទមួយនេះ នឹងភ្ជាប់នូវអត្ថបទដ់ើមជាភាសាអង់គ្លេសទាំងស្រុងពី គោលការណ៍គ្រឹះទាំង ១០ ក្នុងការសរសេរ Literature Review សម្រាប់ចែកចាយដល់បងប្អូនសិស្សានុសិស្សដែលកំពុងស្វែងរកឯកសារដ៏ល្អសម្រាប់អាន។

Ten Simple Rules for Writing a Literature Review
Rule 1: Define a Topic and Audience
Rule 2: Search and Re-search the Literature
Rule 3: Take Notes While Reading
Rule 4: Choose the Type of Review You Wish to Write
Rule 5: Keep the Review Focused, but Make It of Broad Interest
Rule 6: Be Critical and Consistent
Rule 7: Find a Logical Structure
Rule 8: Make Use of Feedback
Rule 9: Include Your Own Relevant Research, but Be Objective
Rule 10: Be Up-to-Date, but Do Not Forget Older Studies

បងប្អូនអានចូលដោនឡុតដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម៖

Ten Simple Rules for Writing a Literature Review

សិក្ខាសាលាស្តីពីបណ្តាញសង្គម និងយុវជន

សិក្ខាសាលាស្តីពី បណ្តាញសង្គម និងយុវជន ដែលប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ដែលមានការគាំទ្រដោយ ក្រសួងព័ត៌មាន។ ក្នុងសិក្ខាសិលានេះរៀបចំឡើងដើម្បីបង្ហាញពីការប្រើប្រាស់បណ្តាញសង្គមច្រើនលើសលប់ ដោយផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងវិជ្ជមាននិងអវិជ្ជមានទៅលើសុខភាពផ្លូវចិត្ត និងការផ្សព្វផ្សាយព័ត៌តាមរយៈបណ្តាញសង្គមនាពេលបច្ចុប្បន្ន។ នៅក្នុងនោះផងដែរ ក៏មានការជជែកវែកញែកមតិ និងកិច្ចពិភាក្សាតុមូល ពីឥទ្ធិពលនៃការប្រើប្រាស់បណ្តាញសង្គមដែលមានផលប៉ះពាល់ទៅលើការទំនាក់ទំនងដោយផ្ទាល់របស់អ្នកប្រើប្រាស់។

វាគ្មិនចូលរួមមានដូចជា់៖

  1. ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​
  2. លោកស្រី នូ វ៉ាន់​សាន អ្នក​គ្រប់​គ្រង​ផ្នែក​ទំនាក់ទំន​ង និង​រៀបចំ​ព្រឹត្តិការណ៍​នៅ​អង្គការ InSTEDD iLab Southeast Asia​
  3. លោក ខាន់ សារ៉េត សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ

ទីតាំង​៖ សាល​ពហុ​បំណង​នៃម​ជ្ឍ​ម​ណ្ឌ​ល​សហប្រតិបត្តិការ​កម្ពុជា កូរ៉េ (CKCC)​

កាលបរិច្ឆទ៖ ថ្ងៃអាទិត្យ ទី០៤ កុម្ភៈ ២០១៨ ចាប់ពីម៉ោង ៧:៣០ ព្រឹករហូតដល់ ១២:០០ ថ្ងៃត្រង់

តម្លៃ​សំបុត្រ៖ ១០.០០០ រៀល​

លេខ​ទូរ​ស័​ព្ទ​ទំនាក់​ទំ​នង​ទិ​ញ​សំ​បុត្រ​ចូលរួម​៖​

០១៦ ៧៥២ ៦៦៤
០៩៦ ៥៣៣ ៤៤ ៧៧
០១០ ៤៩៥ ២៦១
០៨៩ ៨១២ ៨៨០

ឬ​តាម​រយៈ​ សិក្ខាសាលា «បណ្តាញសង្គម និងយុវជន»

អាហារូបករណ៍ MEXT តាមរយៈ University Recommendation ទៅប្រទេសជប៉ុន

ថ្ងៃនេះ អាឡាដាំងសូមណែនាំត្រួសៗអំពីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនមួយរបស់រដ្ឋាភិបាលប្រទេសជប៉ុន ដែលមានឈ្មោះថា “Monbukagakusho: MEXT – University Recommendation” ។ ខាងក្រោមនេះ ជាអ្វីដែលអាឡាដាំងបានសាកសួរពីនិស្សិតខ្មែរមួយរូបដែលបានទទួលអាហារូបករណ៍នេះកាលពីឆ្នាំកន្លងទៅនេះ។

យុវជនឈ្មោះ លី ស្ទីវិន ជាអតីតនិស្សិតវិស្វកម្មនៃដេប៉ាតឺម៉ង់ទេព្យកោសល្យជនបទ (Department of Rural Engineering) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយបានទទួលអាហារូបករណ៍ផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងកសិកម្មតូត្យូ (TUAT) នៃប្រទេសជប៉ុន។ បច្ចុប្បន្ន យុវជននេះជានិស្សិតថ្នាក់អនុបណ្ឌិតនៃសាកលវិទ្យាល័យក្យូតូ (Kyoto University) នៃប្រទេសជប៉ុន។

តើអ្វីទៅជាអាហារូបករណ៍ “Monbukagakusho: MEXT”?

អាហារូបករណ៍ “Monbukagakusho: MEXT” គឺជាប្រភេទកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិដែលមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុន។ កម្មវិធីអាហារូបករណ៍នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៤ ដោយក្រសួងអប់រំ (MEXT) ក្រោមកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសជប៉ុន។

ការដាក់ពាក្យសម្រាប់អាហារូបករណ៍នេះ បែងចែកជាពីប្រភេទ រួមមាន៖

  1. ការដាក់ពាក្យតាមរយៈ ស្ថានទូត – Embassy Recommendation
  2. ការដាក់ពាក្យតាមរយៈសាកលវិទ្យាល័យ – University Recommendation

មុខវិជ្ជាសិក្សា និងកំរិតនៃកម្មវិធីអាហារូបករណ៍

កម្មវិធី Monbukagakusho: MEXT ផ្តល់អាហារូបករណ៍ សម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិត (Master’s Degree) និងថ្នាក់បណ្ឌិត (Ph.D.)។ មុខវិជ្ជាសិក្សាមានច្រើន និងខុសគ្នាទៅតាមសាកលវិទ្យាល័យនិមួយៗ។

លក្ខខណ្ឌនៃការជ្រើសរើស

  1. សញ្ជាតិ៖ បេក្ខជនត្រូវតែមានសញ្ជាតិនៃប្រទេសដែលមានទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលប្រទេសជប៉ុន។
  2. អាយុ៖ បេក្ខជនត្រូវមានអាយុក្រោម ៣៤ឆ្នាំ។
  3. កំរិតសិក្សា៖ បេក្ខជនបានបញ្ចប់ការសិក្សា ឬនឹងបញ្ចប់ការសិក្សាក្នុងពេលឆាប់ៗនៃថ្នាក់បរិញ្ញាបត្រ (សំរាប់ការដាក់ពាក្យថ្នាក់អនុបណ្ឌិត) ឬអនុបណ្ឌិត (សំរាប់ការដាក់ពាក្យថ្នាក់បណ្ឌិត)។
  4. សុខភាព៖ បេក្ខជនត្រូវមានកាយសម្បទានគ្រប់គ្រាន់ និងសុខភាពរឹងមាំ។
  5. កំរិតភាសាអង់គ្លេស៖ បេក្ខជនត្រូវមានកំរិតភាសាអង់គ្លេសល្អ (IELTS 5.5 or above)

របៀបដាក់ពាក្យតាមរយៈ University Recommendation

កាលបរិច្ឆេទនៃការទទួលពាក្យ អាស្រ័យទៅតាមសាកលវិទ្យាល័យនិមួយៗ។ និស្សិតដែលមានបំណងចង់ដាក់ពាក្យ គួរតែតាមដានព័ត៌មានអាហារូបករណ៍នេះ តាមរយៈវេបសាយរបស់សាកលវិទ្យាល័យផ្ទាល់។ ជាទូទៅ ការទទួលពាក្យនឹងចាប់ផ្តើមក្នុងខែធ្នូ ជារៀងរាល់ឆ្នាំ។

ដំណើរការនៃការដាក់ពាក្យតាមរយៈ University Recommendation ៖

  1. ជំហានដំបូង បេក្ខជនត្រូវស្វែងរក Supervisor ដោយខ្លួនឯងពីសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត តាមរយៈការផ្ញើរ Email ដោយផ្ទាល់។
  2. បេក្ខជនត្រូវទទួលបានការយល់ព្រមពី Supervisor ដើម្បីអាចសុំ Admission និង Scholarship នៅជំហានបន្ទាប់។
  3. បន្ទាប់ពីទទួលបានការយល់ព្រមពី Supervisor បេក្ខជនត្រូវឆ្លងកាត់ការសម្ភាសពី Supervisor ឬ Graduate School។
  4. បន្ទាប់ពីឆ្លងកាត់ការសម្ភាស បេក្ខជននឹងទទួលបានពាក្យអាហារូបករណ៍ MEXT University Recommendation ពី Supervisor។
  5. ការដាក់ពាក្យ និងការប្រកាសលទ្ធផលនឹងធ្វើឡើងតាមរយៈ Supervisor ដោយផ្ទាល់។

កាលបរិច្ឆេទសំរាប់ សាកលវិទ្យាល័យក្យូតូ (Kyoto University)

Link: http://www.kyoto-u.ac.jp/en/education-campus/international/students1/mext.html#university_recommendation

  1. December: Application
  2. Early January: Screening by Graduate School
  3. Late January: Screening by Kyoto University
  4. February-March: Screening by MEXT
  5. May-July: Notification of result

អាហារូបករណ៍ផ្តល់នូវ៖

  1. សំបុត្រយន្តហោះទៅមក
  2. ថ្លៃសម្រាប់សាកលវិទ្យាល័យ
  3. ថ្លៃរស់នៅប្រចាំខែ ¥144 000 (បន្ថែម ¥2 000 ឬ ¥3 000 ទៅតាមតំបន់រស់នៅ)

ឥតគិតថ្លៃ៖ សៀវភៅ​គណិតវិទ្យា​ថ្នាក់​ទី​៩

គណិតវិទ្យា​ថ្នាក់​ទី​៩ បោះពុម្ព​ឆ្នាំ​២០១៣ បាន​រៀប​ចំ​ដើម្បី​ផ្ដល់​ឱ្យ​សិស្ស​នូវ​បំណិន​សំខាន់ៗ​ ដូចជា ៖ ការ​គណនា ដំណោះស្រាយ​ចំណោទ ការ​ប្រើក្រាប ការ​ធ្វើ​វិចារ​គណិតវិទ្យា ក្នុង​គោល​បំណង​អាច​ឱ្យ​សិស្ស​មើល​សៀវភៅ​នេះ​យល់​បាន​ច្រើន​ហើយ​ក៏​អាច​ប្រើប្រាស់​វា​ដើម្បី​ធ្វើការ​ហ្វឹកហាត់​ដោយ​ខ្លួនឯង ។

សៀវភៅ​គណិតវិទ្យា​ថ្នាក់​ទី​៩