All posts by Dave

តើអ្នកចេះប្រើ besides, except និង apart from បានស្ទាត់ហើយរឺនៅ?

នៅពេលគិតអំពីន័យរបស់ពាក្យទាំង៣ គឺ besides, except និង apart from តែងតែធ្វើអោយអ្នកយល់ច្រឡំ។ មិនតែប៉ុណ្ណោះថែមទាំងមានពេលខ្លះប្រើមិនត្រូវបរិបទទៅទៀត។ អានអត្ថបទនេះហើយ ធានាថាអ្នកលែងច្រឡំហើយ។

១. ការប្រើប្រាស់ besides

ពាក្យនេះគឺយើងប្រើសម្រាប់បូកបន្ថែមអ្វីមួយទៀត ដែលស្រដៀងនឹងពាក្យ in addition to ដែរ។​ ចាំថាន័យរបស់ពាក្យនេះគឺសញ្ញា (+)។

ឧទាហរណ៍៖

Besides the piano, he plays the guitar and the violin. (ចេះលេង piano ហើយថែមទាំងចេះលេង guitar និង violin ទៀត)

Besides a teacher, he is also an artist. (ជា​គ្រូវ ហើយថែមទាំងជាអ្នកសិល្បះទៀត)

ចំណាំ៖ ការប្រើប្រាស់ besides នៅត្រង់នេះ វាមានថ្នាក់ពាក្យជាធ្នាក់ (preposition)។ ប៉ុន្តែ besides ក៏មានថ្នាក់ពាក្យជា adverb ដែរ ដែលគេហៅថា conjunctive adverb។

២. ការប្រើប្រាស់ except

Except មានន័យផ្ទុយពី besides គឺដក (-) ទៅវិញ។ ន័យរបស់វាគឺ ‘លើកលែងតែ’។

ឧទាហរណ៍៖

I like all musical instruments except the violin. (ចូលចិត្តលេងឧបករណ៍តន្រ្តីទាំងអស់ លើកលែងតែ violin)

៣. ការប្រើប្រាស់ apart from

ពាក្យនេះឡូយណាស់ អាចប្រើជំនួស besides ផងនិង except ផង។ ន័យរបស់វា (+) ក៏បាន (-) ក៏បាន។​

ឧទាហរណ៍៖

Apart from the piano, he plays the guitar and the violin. (ន័យដូច besides)

I like all the musical instruments apart from the violin. (ន័យដូច except)

៤. Nothing, nobody …

ប៉ុន្តែនៅពេលយើងប្រើប្រាស់ជាមួយពាក្យដែលមានន័យអវិជ្ជមាន ដូចជា nobody, nothing, no one, nowhere ជាដើម ការប្រើប្រាស់របស់ besides, except និង​ apart from គឺដូចគ្នាទាំងអស់ ហើយន័យក៏ដូចគ្នាដែរ។

ឧទាហរណ៍៖

He has nothing besides/except/apart from his salary.

(គាត់មានតែប្រាក់ខែប៉ុណ្ណោះ។)

អាហារូបករណ៍ អនុបណ្ឌិត ទៅប្រទេសថៃ

កាលបរិច្ឆេតឈប់ទទួលពាក្យត្រឹម ថ្ងៃ៣១ ខែតុលា ២០១៧

នៅក្នុងឆ្នាំសិក្សា២០១៨ខាងមុខនេះ The Chulabhorn Graduate Institute (CGI) and the ASEAN Foundation (AF) បានសហការណ៍គ្នាសម្រេចអភិវឌ្ឍធនធានមនុស្ស លើមុខជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ប្រទេសជាសមាជិកអាស៊ាន។

កាសហការណ៍នេះផ្តល់ជូននូវអាហារូបករណ៍ចំនួន ៨ កន្លែងសម្រាប់និស្សិតនៅក្នុងតំបន់អាស៊ានតែប៉ុណ្ណោះ (កម្ពុជាមានសិទ្ធិអាចដាក់បាន)។ បេក្ខជនដែលជាប់នឹងត្រូវសិក្សាអនុបណ្ឌិតនៅវិទ្យាស្ថាន ជូលាហន (The Chulabhorn Graduate Institute)

Eligibility

  • មានសញ្ជាតអាស៊ាន
  • មានអាយុមិនលើសពី៣០ឆ្នាំ
  • បានបញ្ជប់បរិញាបត្រ និងមាន GPA​ យ៉ាងតិច ៣.០ (សូមចូលទៅមើលគេហទំព័រ The Chulabhorn Graduate Institute បន្ថែម)

Field of Study

  • Applied Biological Sciences: Environmental Health
  • Environmental Toxicology
  • Chemical Biology

បេក្ខជនជាប់នឹងទទួលបាន

  • ថ្លៃបង់សិក្សា (មានបញ្ចូលទាំង ថ្លៃក្រេឌីត ថ្លៃចំណាយលើមន្ទីពិសោធ ការធ្វើនិក្ខេបបទ)
  • ថ្លៃធ្វើដំណើរ ថ្លៃវីសា ថ្លៃស្នាក់នៅ
  • ប្រាក់ចំណាយប្រចាំខែ (stipend)
  • ថ្លៃសៀវភៅ ការធានរ៉ាប់រងសុខភាព និងផ្សេងៗ

របៀបដាក់ពាក្យ

  • ជំហ៊ានទី១៖ បំពេញពាក្យដោយភ្ជាប់ជាមួយឯកសារទាក់ទងតាមរយៈអ៊ីម៉ែលតាមរយៈ E-mail: [email protected]
  • ជំហ៊ានទី២៖ បន្ទាប់ពីជំហ៊ានទី១ ត្រូវផ្ញើរឯងសារដើមតាមរយៈម៉ែលអាស័យដ្ឋាន The Chulabhorn Graduate Institute (CGI Scholarship Programme) 54 Kamphangphet 6 Road, Laksi, Bangkok 10210 THAILAND

សូមចូលទៅកាន់គេហទំព័រដើមនៅទីនេះ

https://www.cgi.ac.th/admission/cgi_af_scholarship

២សំណួរ៖ រៀនមុខជំនាញអ្វី? ធ្វើការងារសិន រឺរៀនបន្ត?

សិស្សក្នុងវិទ្យាសង្គមបានដឹងហើយថាទ្រឹស្តីសង្គម មិនមែន 1+1=2 នោះទេ។ ចម្លើយទាក់ទងនឹងការជ្រើសរើសអ្វីមួយក្នុងជីវិតគឺជារឿងក្នុងសង្គម។ ដូចនេះហើយ ចម្លើយរបស់វាគឺមិនជាក់លាក់។ ប៉ុន្តែយើងអាចវែកញែករកចម្លើយដែលសាកសមបំផុតបាន។ ដូចគ្នាទៅនឹងសំណួរអំពីការជ្រើសរើសអ្វីមួយ តម្រូវអោយយើងចេះវិភាគអំពីកត្តាខ្លួនឯងសិន។
វដ្តនៃជីវិត១ ផ្តល់វ័យដែលមានចរឹតលក្ខណះខុសៗគ្នា ចាប់ពីកុមារភាពរហូតដល់ជរាភាព។​ បើសិនយើងគិតចាប់ពីវ័យដែលដឹងក្តី អញ្ចឹងសូមចាប់ផ្តើមសំណួឬពីជីវិតនៅវិទ្យាល័យ។

១. តើរៀនចប់វិទ្យាល័យ គួររៀនមុខវិជ្ជាអ្វី?

សំណួរមួយនេះសំខាន់ខ្លាំងណាស់ ហើយចម្លើយរបស់វាមិនមែនត្រឹមតែមុខវិជ្ជានោះទេ ត្រូវរកអោយឃើញទាំងចំណង់ចំណូលចិត្ត វិភាគទីផ្សារការងារ និងថវិកាត្រៀមសម្រាប់ថ្នាក់ឧត្តមសិក្សា។ សិស្សវិទ្យាល័យត្រូវរកអោយឃើញនូវចម្លើយមួយដែលអាចឆ្លើយតបទៅនឹងចំណុចទាំង៣ខាងលើ។ ការរើសជំនាញរៀនបន្ត បើរើសខុសហើយ គឺមិនអាចកែប្រែឡើយ លុះត្រាតែអ្នកត្រូវចំណាយពេល៤ឆ្នាំរឺច្រើនដើម្បីរៀនបន្តទៀត។ តើនរណាសុខចិត្តធ្វើបែបនោះ? ដូចនេះ ប្អូនៗវិទ្យាល័យកុំគិតថាការរើសជំនាញរៀននៅសាកលវិទ្យាល័យជារឿងលេងសើច ហើយមិនសំខាន់។

២. រៀនបរិញ្ញាបត្រចប់ គួររៀនបន្តរឺធ្វើការងារសិន?

សំណួរមួយនេះគឺគ្មានចម្លើយណាមួយត្រឹមត្រូវនោះទេ។ មានមនុស្សជាច្រើនបានឆ្លើយសំណួរនេះដោយមានគំនិតខុសៗគ្នា។ អ្នកខ្លះថាត្រូវរកការងារធ្វើសិន ចាំរៀនបន្តក៏មិនយឺតពេលដែរ ណាមួយការងារសំខាន់ជាងការសិក្សាព្រោះការងារជាអ្នកបង្រៀនយើង ហើយការសិក្សាបានត្រឹមតែទ្រឹស្តីប៉ុណ្ណោះ មិនមានការអនុវត្តជាក់ស្តែងទេ។ អ្នកខ្លះយល់ថារៀនបន្តល្អជាង ព្រោះបើបានអនុបណ្ឌិត វាងាយរកការងារធ្វើហើយក៏មានប្រាក់ខែច្រើនដែរ។ ម៉្យាងវិញទៀតកំរិតវប្បធម៌ខ្ពស់ធ្វើអោយយើងមានមោទនភាព និងកេរ្តិ៍ឈ្មោះក្នុងសង្គម។ អ្នកទី៣យល់ថាការសិក្សាបន្តផង និងរកការងារធ្វើផងល្អ គ្រាន់តែហត់បន្តិច។ យើងអាចយកទ្រឹស្តីដែលកំពុងរៀនមកអនុវត្តផ្ទាល់តែម្តង ហើយចំណេញពេលវេលា និងកំរិតវប្បធម៌ខ្ពស់ទៀត។

ចម្លើយទាំង៣ខាងលើសុទ្ធតែមិនខុស ប៉ុន្តែក៏មិនត្រូវចំបរិបទទាំងអស់ដែរ។ អ្នកចូលចិត្តធ្វើជំនួញប្រាកដជាយល់ថាការអនុវត្តជាក់ស្តែង ទើបជាជោគជ័យដែលគេចង់បាន ម៉្ល៉ោះហើយត្រូវតែធ្វើការងារសិន កុំគិតការសិក្សាពេក។ រីឯអ្នកចូលចិត្តសិក្សាគឺជាមនុស្សដែលត្រូវការមោទនភាពសម្រាប់ខ្លួនឯង ហើយអោយតំលៃការអប់រំជាជោគជ័យក្នុងជីវិត ម៉្លោះហើយទើបគេជ្រើសរើសការសិក្សាសិន​ បើមានឱកាស។ ចំណែកអ្នកដែលចង់ធ្វើការងារផង និងសិក្សាផង គឺជាមនុស្សដែលមានតម្រូវការទាំង២ផ្នែក ប៉ុន្តែអ្នកត្រូវដឹងថាអាចធ្វើដូចនោះបាន លុះត្រាតែយើងសិក្សានៅក្នុងប្រទេសកម្ពុជា មិនមែននៅបរទេសនោះទេ។

សរុបសេចក្តីមក អ្នកអាចឃើញចម្លើយហើយ ថាត្រូវរៀនបន្តរឺសិក្សានៅក្រៅប្រទេស រឺធ្វើការងារផងនិងសិក្សាផងនៅប្រទេសកម្ពុជា។ គោលដៅរបស់អ្នក បូកជាមួយនិងចំណង់ចំណូលចិត្ត ឱកាស និង​សមត្ថភាព គឺជាកត្តាសំខាន់ដែលអ្នកអាចឆ្លើយសំណួរខាងលើបាន ព្រោះអ្នកមានចំណង់ចំណូលចិត្ត ឱកាស និងសមត្ថភាពខុសពីអ្នកដទៃ។

Phrasal Verbs 200 ពាក្យដែលពេញនិយមក្នុងការប្រើប្រាស់

Phrasal Verbs គឺជាកន្សោមពាក្យកិរិយាស័ព្ទដែលមានការផ្គុំរវាង កិរិយាស័ព្ទ + គុណកិរិយា (particle)។ កន្សោមពាក្យ Phrasal Verbs នីមួយៗមានន័យជាក់លាក់របស់វា និងជាទូទៅប្រើសម្រាប់ការតាក់តែង សំណេរ រឺកានិយាយភាសាអង់គ្លេស។ អាឡាដាំងបានចងក្រង Phrasal Verbs ២០០​ ពាក្យខាងក្រោមដែលពេញនិយមប្រើ តាមរៀងតួអក្សរ (A-W)ខាងក្រោមដែលមាន ពាក្យ Phrasal Verbs រួមជាមួយន័យ និងឧទាហរណ៍។  

សូមសំណាងល្អ!

ហេតុអ្វីសហរដ្ឋអាមេរិច ដំបូងបដិសេធ រួចហើយសម្រេចចិត្តលូកដៃចូលសង្គ្រាមលោកលើកទី២វិញ?

សហរដ្ឋអាមេរិចសព្វថ្ងៃមិនដូចសហរដ្ឋអាមេរិចកាលពីមុនទេ។ សព្វថ្ងៃសហរដ្ឋអាមេរិចជាប្រទេសមហាអំណាច មានសង្គ្រាមត្រង់ណា ទោះបីមិនចង់ក៏ត្រូវសហគមន៍អន្តរជាតិបង្ខំអោយចេញមុខអន្តរាគមន៍ដើម្បីសន្តិភាពពិភពលោកដែរ។ ប៉ុន្តែអ្នកធ្លាប់បានដឹងទេថាសហរដ្ឋអាមេរិចមិនចង់លូកដៃចូលសង្គ្រាមលោកលើកទី២នោះទេ។

តើមកពីសហរដ្ឋអាមេរិចខ្លាចកងទ័ពអាល្លឺម៉ង់មែនទេ?

មានមូលហេតុ៣យ៉ាងដែលសហរដ្ឋអាមេរិចដំបូងឡើយសម្រេចចិត្តមិនចូលសង្គ្រាម។

មូលហេតុទី១៖ គោលនយោបាយផ្តាច់ខ្លួន​ (isolationism)

នៅឆ្នាំ១៩៣៩ ប្រធានាធិបតី Franklin Delano Roosevelt របស់សហរដ្ឋអាមេរិច​ បានកោះហៅមន្ត្រីប្រជុំពិភាក្សាលើសង្គ្រាមលោកលើកទី២នៅអឺរ៉ុប ហើយបានសម្រេចចិត្តថាមិនលូកដៃចូលសង្គ្រាមនេះទេ ព្រោះសហរដ្ឋអាមេរិចមិនមានផលប្រយោជន៍ច្រើនពីសង្គ្រាម។ បើត្រូវលូកដៃចូលក្នុងភ្លើងសង្គ្រាមនោះ ប្រទេសនឹងបាត់បង់ជីវិតកងទ័ពជាច្រើននាក់ទៀតមិនខាន ព្រោះសហរដ្ឋអាមេរិចទើបតែបានបាត់បង់កងទ័ពជាច្រើនក្នុងសង្គ្រាមលោកលើកទី១នៅអឺរ៉ុប។ គោលនយោបាយរបស់លោក Roosevelt គឺគ្រាន់តែចង់បន្តធ្វើប្រទេសមហាអំណាចនៅក្នុងទ្វីបអាមេរិចប៉ុណ្ណោះ ហើយមិនចង់រវល់នឹងជំលោះក្នុងទ្វីបដទៃនោះទេ។ បើសង្គ្រាមលោកលើកទី២កើតនៅអឺរ៉ុប ទុកអោយប្រទេសដណ្តើមអំណាចទាំងនោះប្រកួតគ្នាចុះ។ ជំហរនេះត្រូវបានគាំទ្រដោយប្រជាជនអាមេរិចស្ទើរតែ៩០ភាគរយ។

មូលហេតុទី២៖ វិបត្តិសេដ្ឋកិច្ច (Great Depression)

នៅក្នុងទសវត្សឆ្នាំ១៩៣០ ពិភពលោកជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិចគឺជាប្រទេសមួយដែលរងនូវឥទ្ធិពលនោះ ដូចនេះបើចូលក្នុងសង្គ្រាម គឺត្រូវចំណាយថវិកាជាតិតបន្ថែមទៀត។ គំនិតនេះប្រាកដជាធ្វើអោយប្រជាជនមិនសប្បាយចិត្ត ព្រោះគ្មានមូលហេតុអ្វីដែលត្រូវចំណាយទាំងជីវិតមនុស្ស និងថវិកា ទៅជួយប្រទេសដទៃនៅអឺរ៉ុប។ ទាល់តែមានបុព្វហេតុ ទើបសង្គ្រាមអាចកើតមាន។ ដូចនេះវិបត្តិសេដ្ឋកិច្ចជាមូលហេតុមួយ។

មូលហេតុទី៣៖ យោធាខ្សោយជាងអាល្លឺម៉ង់

សហរដ្ឋអាមេរិចបានដឹងយ៉ាងច្បាស់ថាអាល្លឺម៉ង់មានកងទ័ពច្រើនណាស់ ហើយអាមេរិចមិនតិចជាង រីឯសពាវុធគឺមិនសូវទំនើបដូចអាល្លឺម៉ង់ដែលទើបតែបង្កើតថ្មី។ ភាគច្រើនសពាវុធគឺប្រើបច្ចេកវិទ្យាសល់ពីសង្គ្រាមលោកលើកទី១។​ ដូចនេះបើប្រៀបកំលាំង ក៏អាចដឹងថាសហរដ្ឋអាមេរិចត្រូវពលីធំណាស់ បើចង់ចូលសង្គ្រាម។

មូលហេតុសហរដ្ឋអាមេរិចចូលក្នុងសង្រ្គាមលោកលើកទី២

ថ្វីត្បិតតែសហរដ្ឋអាមេរិចមិនចូលសង្គ្រាមលោកលើកទី២ ប៉ុន្តែសហរដ្ឋអាមេរិចចង់ការពារប្រទេសអង់គ្លេស និងចង់អោយអាល្លឺម៉ង់ចាញ់សង្គ្រាម។ នៅក្នុងឆ្នាំ១៩៤០ មានតែប្រទេសអង់គ្លេសប៉ុណ្ណោះដែលអាចទប់ទល់ជាមួយអាល្លឺម៉ង់បាន ក្រៅពីនោះប្រទេសដែលចាញ់ទ័ពអាល្លឺម៉ង់មានស្ទើរតែទាំងអស់ទៅហើយដូចជា បារាំង ប៉ូញឡូញ ណវេ ដាណឺម៉ាក ហូឡង់ និងបេលហ្សិក។ នៅឆ្នាំ១៩៤១ សហរដ្ឋអាមេរិចចុះកិច្ចព្រមព្រៀង Lend-Lease Act ជាមួយអង់គ្លេស ដែលសភាអាមេរិចអនុញ្ញាតអោយផ្តល់ជំនួយយោធាដល់ប្រទេសខាងក្រៅប្រយុទ្ធដើម្បីផលប្រយោជន៍សន្តិសុខអាមេរិចផងដែរ។ ជំនួយនេះហាក់បីដូចជាសហរដ្ឋអាមេរិចចូលសង្គ្រាមពាក់កណ្តាលអីចឹង ប៉ុន្តែអាមេរិចនៅតែប្តេជ្ញាមិនចូលសង្គ្រាមដាច់ខាត។ កិច្ចព្រមព្រៀងនេះបានដឹងដល់កងទ័ពណាស៊ីសអាល្លឺម៉ង់ និងហ្វាស៊ីសជប៉ុន ហើយអាល្លឺម៉ង់ក៏ប្រកាសសង្រ្គាមជាមួយសហរដ្ឋអាមេរិច។ ទោះជាយ៉ាងណាក៏ដោយក៏សហរដ្ឋអាមេរិចមិនបានប្រកាសចូលសង្រ្គាមឡើយ ទោះមានការគម្រាមពីអាល្លឺម៉ង់ក្តី។

នៅខែធ្នូ ឆ្នាំ១៩៤១ ជប៉ុនបានបញ្ជូនយន្តហោះចម្បាំងចំនួន៣៦០គ្រឿងទំលាក់គ្រាប់បែកនៅកំពង់ផែ Pearl (Pearl Harbor) នៅរដ្ឋ ហាវៃ ដើម្បីកំទេចជំនួយយោធារបស់សហរដ្ឋអាមេរិច និងសំលាប់នាវិករបស់អាមេរិចចំនួន២៣០០នាក់។ ការស្លាប់ប្រជាជនរបស់សហរដ្ឋមេរិចនៅ Pearl Harbor នេះហើយដែលបង្កើតអោយមានបុព្វហេតុ សម្រាប់ប្រទេសមហាអំណាចនេះចូលសង្គ្រាមលោកលើកទី២ដែរ។ ភ្លាមនោះប្រជាជនអាមេរិចបានងាកមកគាំទ្រសង្គ្រាមវិញ ព្រោះដឹងថាអាល្លឺម៉ង់មានចេតនាសម្លាប់មនុស្ស និងជនជាតិអាមេរិច។ ដោយមានការគាំទ្រពីគណបក្សប្រឆាំងផងនោះ សភាអាមេរិចបានយល់ព្រមអោយបញ្ចេញកងទ័ព។

ក្រោយសហរដ្ឋអាមេរិចចូលក្នុងសង្គ្រាម នៅឆ្នាំ១៩៤៣ កងទ័ពសហរដ្ឋអាមេរិចនិងអង់គ្លេសបានយកឈ្នះទ័ពអ៊ីតាលីនិងអាល្លឺម៉ង់នៅទ្វីបអាហ្រិក។ សហភាពសូវៀតបានបែកបាក់ជាមួយនឹងអាល្លឺម៉ង់ហើយឆ្លៀតឱកាសវាយអាល្លឺម៉ង់នៅពេលកងទ័ពណាស៊ីសកំពុងទប់ទល់នឹងកងទ័ពសហរដ្ឋអាមេរិចនិងអង់គ្លេស។ អាល្លឺម៉ង់ចាញ់សង្គ្រាមនៅខែឧសភាឆ្នាំ១៩៤៥ ហើយហ៊ីត្លែបានធ្វើអត្ថឃាតខ្លួនឯងនៅលានដ្ឋានប៊ែកឡាំង។ នៅខែបន្ទាប់ជប៉ុនបានសុំចុះចាញ់បន្ទាប់ពីសហរដ្ឋអាមេរិចទំលាក់គ្រាប់បែកនុយក្លេអ៊ែរចំនួន២គ្រាប់នៅ Hiroshima និង Nagasaki ក្នុងខែសីហាឆ្នាំ១៩៤៥។

Article contributed by Sor Virakdara (translated briefly into Khmer)