All posts by GenieDang

សិល្បៈក្នុងការកត់ត្រាមេរៀនឲ្យមានប្រសិទ្ធិភាព

ការកត់ត្រាគឺជារឿងដែលសំខាន់ក្នុងការសិក្សានិងការបង្កើនការចងចាំរបស់យើងផងដែរ។ មានគ្រូច្រើន ដែលតែងឲ្យយើងទៅមើលសៀវភៅមេរៀនដោយខ្លួនឯងនៅផ្ទះ ហើយដូចនេះអ្នកត្រូវចេះកត់ត្រាមេរៀនដោយខ្លួនឯងខ្លះ។ ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចជួយឲ្យអ្នកកត់ត្រាបានដោយប្រសិទ្ធិភាព។

១. ត្រូវចេះជ្រើសរើសផ្នែកដែលត្រូវសរសេរ តែក៏ត្រូវចំណុចសំខាន់ដែរ

អ្នកមិនគួរសរសេរពត៌មានទាំងអស់ដែលមានក្នុងសៀវភៅទេហើយក៏មិនគួរសរសេរខុសពីការពិតដែលមានក្នុងសៀវភៅដែរ។ ត្រូវប្រើយុទ្ធសាស្ត្រក្នុងការអានអត្ថបទ រួចសង្ខេបអ្វីដែលអ្នកគិតថាសំខាន់ទុក។ កំណត់ត្រាដែលល្អគឺជាការសង្ខេប ១ឬ២ ល្បះក្នុងមួយកថាខណ្ឌ។

២. ធ្វើបរាឃ្លា(paraphrase)ពត៌មានដែលមាននៅក្នុងអត្ថបទ

អ្នកគួរតែចេះកត់ត្រាពត៌មានដែលគេបាននិយាយនោះដោយប្រើពាក្យរបស់ខ្លួនឯង។ ការចេះធ្វើបរាឃ្លាគឺជាផ្នែកមួយដែលបង្ហាញថាអ្នកអានយល់ពីអ្វីដែលមាននោះហើយ។ ការធ្វើបែបនេះក៏ជួយឲ្យអ្នកមានការចងចាំពីការកត់ត្រារបស់ខ្លួនបានដែរ។

៣. ប្រើរបៀបកត់ត្រាណាដែលសាកសមចំពោះអ្នក

ចំពោះអ្នកខ្លះ ការកត់ត្រារបស់ពួកគេគឺការសរសេរពត៌មានជាចំណុចៗ ហើយអ្នកខ្លះក៏គូររូបតាមលំដាប់នៃព្រឹត្តិការណ៍។ ជួនកាលអ្នកក៏អាចធ្វើមាតិការពត៌មានទាំងនោះដោយមានរៀបចំពីលំដាប់នៃរឿងសំខាន់។ ការកត់ត្រាជារឿងដែលសំខាន់ណាស់ ដូច្នេះអ្នកគួរតែសរសេរតាមវិធីណាដែលអ្នកគិតថាអ្នកងាយជាងគេ។

៤. ប្រើចក្ខុវិស័យបើសិនជាវាអាចជួយអ្នកបាន

អ្នករៀនប្រកបដោយចក្ខុវិស័យគឺជាមនុស្សដែលត្រូវបានជួយដោយការកត់ត្រាពីចក្ខុវិស័យនេះឯង។ អ្នកប្រហែលជាចង់គូររូបឬក្រាបអំពីពត៌មានទាំងនោះជាជាងការសរសេរពត៌មានទាំងអស់ចេញមក។ តែទោះជាយ៉ាងណាវាត្រូវតែទាក់ទងទៅនឹងមេរៀនរបស់អ្នកដែរ។ វាមានប្រយោជន៍ជួយធ្វើឲ្យអ្នកងាយចាំពត៌មានដែរ។

៥. រៀបចំពត៌មាននៅក្នុងកំណត់ត្រាឲ្យមានន័យ

ផ្អែកលើមេរៀនមួយៗ អ្នកប្រហែលជាចង់រៀបចំពត៌មានតាមរបៀបផ្សេងៗគ្នា។ សម្រាប់មេរៀនប្រវត្តិសាស្ត្រ អ្នកប្រហែលជាកត់ត្រាតាមលំដាប់លំដោយនៃព្រឹត្តិការណ៍។ ចំណែកការកត់ត្រាវិទ្យាសាស្ត្រ ត្រូវការធ្វើនៅក្នុងលំដាប់ជាក់លាក់មួយដែលបង្ហាញគំនិតមួយមុនពេលឈានទៅចំនុចបន្ទាប់។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

សៀវភៅ Cambridge IELTS 11 បានដាក់ឲ្យដោនឡូតហើយ (+Audio)

IELTS គឺជាតេស្តអន្តរជាតិមួយដែលពេញនិយម សម្រាប់វាស់កម្រិតនៃភាសាអង់គ្លេសក៏ដូចជា សម្រាប់អ្នកដែលមានបំណងចង់ទៅរៀនបន្តនៅបរទេស។ ជាការពិតណាស់ ដើម្បីទទួឡបានពិន្ទុល្អ គឺយើងត្រូវតែអនុវត្តនូវតេស្តដែលធ្លាប់បានចេញកាលពីមុនៗមក។ គេហទំព័រយើងក៏បានដាក់ឲ្យដោនឡូតរួចហើយនូវសៀវភៅ IELTS Practice ទាំង ១០ ភាគ លើសពីនេះយើងតែងតែស្វែងរកអ្វីដែលថ្មី ដើម្បីបំពេញសេចក្តីត្រូវការ និងជាចំណេះដល់អ្នកគាំទ្រទាំងអស់គ្នា។ ថ្ងៃនេះអ្នកអាចដោនឡូត នូវសៀវភៅ IELTS Practice 11 បាន តាមដំណរភ្ជាប់ខាងក្រោមនេះ៖

Cambridge Practice Tests for IELTS 11

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

ការប្រើប្រាស់ apostrophe (‘) ឲ្យបានត្រឹមត្រូវ

យើងប្រើប្រាស់ apostrophe () ដើម្បីបង្ហាញថាតើវាជា កម្មសិទ្ធិ (possession) ឬជាអក្សរដែលបាត់មិនមាន (e.g. the apostrophe in ‘she’s’ shows that there is a letter missing in ‘she is’)

យើងប្រើប្រាស់​ apostrophes ជាមួយ មនុស្ស និង សត្វដើម្បីបង្ហាញពីកម្មសិទ្ធិ (possession)

  • My sister’s house.
  • The dog’s blanket.

សម្រាប់វត្ថុយើងប្រើ ‘of’ (the front of the car, NOT the car’s front.)

មុខងារប្រើប្រាស់របស់ apostrophe គឺអាស្រ័យលើ ថាតើ នាមនោះជា នាមឯកវចនៈ (singular noun) ឬនាមពហុវចនៈ (plural noun)។ ចូរមើលនូវឧទាហរណ៍ខាងក្រោម៖

  • My friend’s house. This is about one friend.
  • My friends’ house.This is about two or more friends who share a house.

ប្រសិនបើ នាមពហុវចនៈ មិនបានបញ្ចប់ដោយ អក្សរ ‘s’ ទេ នោះយើងប្រើ ‘s  ដើម្បីបង្ហាញពីកម្មសិទ្ធិ(e.g. men, people, children)

  • The children’s bedroom.
  • A pair of women’s sunglasses.

យើងក៏ប្រើប្រាស់ apostrophe នៅក្នុង “time expressions” មួយចំនួនផងដែរ

  • two weeks’ holiday
  • ten years’ experience

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

របៀបប្រើប្រាស់ គុណនាម “-ed”​ និង “-ing” កុំឲ្យច្រលំគ្នា

គុណនាម (Adjectives) ដែលបញ្ចប់ដោយ ‘-ed’ ដូចជា (‘bored’, ‘interested’) គុណនាម (Adjectives) ដែលបញ្ចប់ដោយ -ing’ ដូចជា (‘boring’, ‘interesting’) ភាគច្រើនគឺមានការច្រលំគ្នា។

-ed adjectives

គុណនាម ដែលបញ្ចប់ដោយ ‘-ed’ គឺប្រើសម្រាប់ពិព៌នាពី emotions។ វាប្រាប់យើងពីរបៀបដែលយើងមានអារម្មណ៍ទៅលើអ្វីមួយ (how we feel about something)។

  • I was very bored in the maths lesson. I almost fell asleep.
  • He was surprised to see Helen. She’d told him she was going to Australia.
  • Feeling tired and depressed, he went to bed.

-ing adjectives

គុណនាម ដែលបញ្ចប់ដោយ ‘-ing’ គឺប្រើសម្រាប់ពិព៌នាពី អ្វីដែលធ្វើឲ្យមានអារម្មណ៍ (the thing that causes the emotion) – a boring lesson makes you feel bored.

  • Have you seen that film? It’s absolutely terrifying.
  • I could listen to him for hours. He’s one of the most interesting people I’ve ever met.
  • I can’t eat this! It’s disgusting! What is it?

ចំណាំ៖ Remember that people can be boring but only if they make other people feel bored.

  • He talks about the weather for hours. He’s so boring.
  • NOT I was very boring at the party so I went home.

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

របៀប្រើប្រាស់​ និងលក្ខណៈខុសគ្នារវាង As និង​ Like

ជាទូទៅមនុស្សភាគច្រើនមានការច្រលំគ្នារវាងរបៀបប្រើប្រាស់ As និង like ព្រោះតែ​វាត្រូវបានគេប្រើប្រាស់សម្រាប់ប្រធៀបសកម្មភាព និងស្ថានភាព។ តែទោះជាយ៉ាងណាក៏វានៅតែមានភាពខុសគ្នា។

As

យើងប្រើ as ដើម្បីនិយាយអំពី ការងារ (job) និង មុខងារ (function)

  • I worked as a shop assistant for 2 years when I was a student.
  • He used his shoe as a hammer to hang the picture up.

ក្នុងការប្រៀបធៀប (comparisons) ទម្រង់ប្រយោគគេប្រើ ‘as adjective as

  • He’s not as tall as his brother
  • She ran as fast as she could.

ក្នុងប្រយោគប្រៀបធៀបខាងក្រោមនេះ as ដើរតួជា conjunction ដែលវាមាន (a clause), (a subject) និង (a verb) នៅបន្ទាប់

  • He went to Cambridge University, as his father had before him.
  • She’s a talented writer, as most of her family are.

Like

ក្នុងប្រយោគប្រៀបធៀបខាងក្រោមនេះ like គឺជា preposition ដែលវាមាន (a noun) ឬ (a pronoun) នៅពីក្រោយ

  • I’ve been working like a dog all afternoon.
  • None of my brothers are much like me.
  • She looks just like her mother.

Like and As if/As though

Likeas if និង as though អាចប្រើដើម្បីធ្វើការប្រៀធៀប។ ហើយទម្រង់ទាំង ៣នេះ វាមិនមានន័យខុសគ្នានោះទេ។

  • You look as if you’ve seen a ghost.
  • You talk as though we’re never going to see each other again.
  • It looks like it’s going to rain.

Expressions with ‘as’

Expressions ទាំងអស់ខាងក្រោមគឺប្រើ as

  • As you know, classes restart on January 15th.
  • I tried using salt as you suggested but the stain still didn’t come out.
  • As we agreed the company will be split 50/50 between us.
  • Their house is the same as ours.

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។