ឥទ្ធិពលផ្លូវអារម្មណ៏ទាំង៧ចំនុច ក្នុងរឿងស្នេហា

រឿង​​រ៉ាវ​​ស្នេហា​​គ្រប់រឿង​មិ​​ន​មែនកើត​ឡើង​ភ្លាមៗ​ ដូច​ពាក្យ​គេ​ថា​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នោះ​ទេ តែ​វា​មាន​ដំណាក់​កាល​ជា​ច្រើន​ដែល​គូ​ស្នេហ៏​ត្រូ​ឆ្លង​កាត់។​ មនុស្ស​ជា​ច្រើន​ប៉ង​ចង់​បាន​​ក្តី​ស្រឡាញ់​ពី​ដៃ​គូ​ជា​និរន្តន៏ ដូច្នេះ​ដើម្បី​ទទួល​បាន​​ស្នេហា​ពិត​គូ​ស្នេហ៏​ប្រាកដ​ជា​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ទាំង​ ៧​​ខាង​ក្រោម​នេះ៖​

Online-shopping-couple-money-credit-card-ecstasy-lov_466

១.​ ដំណាក់កាលទី១៖​ ការទាក់ទាញ

ច្បាប់​នៃ​ការ​ទាក់​ទាញ​បាន​​និយាយ​ថា​ការ​ទាក់ទាញ​ដែល​កើត​មាន​ដំបូង​គេ​បង្អស់គឺជាសភាពធម្មជាតិ។ ​ពោល​គឺ​មនុស្ស​​ចាប់​អារម្មណ៏​អ្នក​ដោយ​ភាព​ស្អាត​របស់​អ្នកពេល​ជួប​គ្រា​ដំបូង។

២.​ ដំណាក់កាលទី២៖​ អារម្មណ៏លួចស្រឡាញ់

ច្បាប់​នៃ​ការ​លួច​ស្រឡាញ់​បាន​និយាយ​ថា ការ​លួច​ស្រឡាញ់​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៏​កាន់​តែជ្រៅ​ទៅៗ​លើបុគ្គល​ម្នាក់​ទៀត។​ អារម្មណ៏​នេះ​កើត​ឡើង​ពេល​ដែល​មនុស្ស​ពីរ​អ្នក​មាន​អារម្មណ៏​ពុះកញ្ចោល​ទៅ​លើ​គ្នា​ក្នុង​រយៈ​ពេល​ខ្លី។

៣.​ ដំណាក់កាលទី៣៖​ ការទាក់ទងគ្នា

ច្បាប់​នៃ​ការ​ទំនាក់​ទំនង​បាន​​និយាយ​ថាការ​​ទាក់​ទង​គ្នា​គឺ​អាច​ឲ្យ​មនុស្ស​ចែក​រំលែក​ពី​អារម្មណ៏​របស់គេ​ទៅវិញ​ទៅមក។

៤.​ ដំណាក់កាលទី៤៖​ ​ភាពស្និទ្ធស្នាល

ដំណាក់កាល​នេះ​គឺ​ជា​ដំណាក់កាល​ដែល​អារម្មណ៏ និង​ព្រលឹង​រួមចូល​តែមួយ​ បណ្តាល​ឲ្យ​ថាមពល​ផ្លូងភេទ និង​​វិញ្ញាណ​រួម​បញ្ចូល​តែ​មួយ​។​​

៥.​ ដំណាក់កាលទី៥៖​​​ ការចុះចាញ់

ការ​ចុះចាញ់​ដែល​ជា​លទ្ធផល​កើត​ចេញ​ពី​ការ​លះ​បង់​ខ្លូន​ឯង​ដើម្បី​អ្នក​ដ៏ទៃ ដើម្បី​ទទួល​បាន​សេចក្តីសុខ។

៦. ដំណាក់កាលទី៦៖​ ការរំជើបរំជួល

ដំណាក់​កាល​នេះ​គឺ​ជា​ដំណាក់​កាល​ចាប់​ផ្តើម​នៃ​អារម្មណ៏​រំជើប​រំជួល​កើត​ឡើង​រវាង​មនុស្ស​ប្រុស ​និង​មនុស្ស​ស្រី។​

៧.​ ដំណាក់កាលទី៧៖​​ អារម្មណ៏សប្បាយ

ទទួល​បាន​អារម្មណ៏​សប្បាយ​គឺ​ជា​ដំណាក់​កាល​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទទួល​បាន​ក្តី​ស្រឡាញ់​រវាង​គ្នា និងគ្នា​ដ៏ស្រស់​បំព្រង។

ប្រភព៖​ Care2

Facebook Comments