យមរាជតាមដងផ្លូវកំពុងស្រេកឃ្លានសង្ខារយុវជនយុវនារីខ្មែរ

ខ្ញុំមានសេចក្តីតក់ស្លុតជាខ្លាំងនៅពេលណាខ្ញុំបើកបណ្តាញសង្គមហ្វេសប៊ុកម្តងៗបានឃើញពត៌មានគ្រោះថ្នាក់ចរាចរណ៍ដាច់ក្បាលដាច់ខ្លួន ចោរឆក់កាបូបដួលស្លាប់ក្នុងថ្លុកឈាមពាសពេញផ្លូវ បើកបរបញ្ច្រាស់ទិស បើកបរក្នុងស្ថានភាពស្រវឹង បើកឡានដេញវាយគ្នាដូចក្នុងរឿងភាគហុងកុង។

វាជារឿងដ៏គួរឲ្យសង្វេគជាខ្លាំងដែលយុវជនយុវនារីរបស់យើងដែលធ្វើដំណើរតាមដងផ្លូវមកត្រូវរងគ្រោះដោយសារយមរាជឥតប្រណីបែបនេះ។ តាមពិតទៅ សុវត្ថិភាពផ្លូវថ្នល់គួរត្រូវបានធានាដើម្បីឲ្យពលរដ្ឋខ្មែរគ្រប់រូបមានសន្តិភាពផ្លូវចិត្តនៅពេលចេញចរយាត្រាជិតឆ្ងាយម្តងៗ។ ជាអកុសល មានជនរងគ្រោះជាច្រើនបានស្លាប់បាត់បង់ជីវិត ខ្លះពិការអស់មួយជីវិតដោយសារតែយមរាជតាមផ្លូវថ្នល់នេះឯង។

បើតាមការចេញផ្សាយរបស់កាសែតភ្នំពេញបុស្តិ័ និងកម្ពុជាថ្មីបានឲ្យដឹងថារយៈពេលបួនឆ្នាំចុងក្រោយបានករណីគ្រោះថ្នាក់ចរាចរណ៍លើសពី ៣០០០ករណីក្នុងមួយឆ្នាំៗដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសរាប់ពាន់នាក់ផងដែរ(រូបភាពខាងក្រោម)។

ដូច្នេះហើយ សូមបងប្អូនមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ ហើយសូមបើកបរដោយមានទំនួលខុសត្រូវ ចៀសវាងបង្កគ្រោះថ្នាក់មិនត្រឹមតែខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកដទៃដែលមិនអ្វីសោះនោះទទួលនូវផលលំបាកដោយសារយើងផងដែរ។

ឯកសារយោង៖

https://goo.gl/4zA3zB

http://kampucheathmey.com/kpt/?p=120579

Facebook Comments