genie
សំណង់ប្រយោគទាំង ៤ ក្នុងភាសាអង់គ្លេស

sentence_structure

ក្នុងភាសាអង់គ្លេស ដើម្បីសរសេរឲ្យបានល្អ អ្នកត្រូវចេះប្រើប្រាស់នូវសំណង់ប្រយោគផ្សេងៗគ្នា។ សំណង់ប្រយោគសំខាន់ៗ មាន ៤ គឺ Simple Sentences, Compound Sentences, Complex Sentences, និង Compound Complex Sentences។ ខាងក្រោមនេះជាការពន្យល់ពីរបៀបប្រើប្រាស់នៃប្រយោគទាំងនេះ៖

     1. Simple Sentences

Simple sentence គឺសំដៅទៅលើប្រយោគដែលអាចឈរតែឯងបាន ហើយមានន័យពេញលេញ។

ឧទាហរណ៍ I kissed my daughter.

I kissed my daughter គឺជាប្រយោគដែលមានន័យពេញលេញ . វាមានប្រធាន (I) and កិរិយាស័ព្ទ (kissed), ដែលធ្វើប្រយោគមានន័យពេញលេញ។

     2. Compound Sentences

A compound sentence  គឺជាសំណង់ប្រយោគដែលមានន័យពេញលេញពីរបូកបញ្ចូលគ្នា។ ប្រយោគទាំងពីរត្រូវបានតភ្ជាប់គ្នាដោយ  coordinating conjunction ឬ semicolon. A coordinating conjunction គឺជាពាក្យដែលបានតួនាទីភ្ជាប់ឃ្លា ឬប្រយោគឲ្យជាប់គ្នា។

ឧទាហរណ៍ I kissed my daughter, and she was very shy.

I kissed my daughter  គឺជាប្រយោគដែលមានន័យពេញលេញមួយ។  she was very shy គឺជាប្រយោគដែលមានន័យពេញលេញមួយទៀត. And គឺជា coordinating conjunction ដែលភ្ជាប់ប្រយោគទាំងពីរជាមួយគ្នា។  ដូច្នេះ I kissed my daughter, and she was very shy គឺជា compound sentence.  

     3. Complex Sentences

Complex sentence គឺសំដៅទៅលើសំណង់ប្រយោគដែលមា subordinate clause and independent clause. A subordinate clause គឺជាក្រុមពាក្យដែលមានប្រធាន និងកិរិយាស័ព្ទដែរ តែមិនមានន័យពេញលេញ ហើយមិនអាចឈរតែឯងបានទេ។

ឧទាហរណ៍ She smiled because I kissed her.

She smiled គឺជាប្រយោគដែលមានន័យពេញលេញ (independent clause)។  Because I kissed her គឺជាប្រយោគដែលមិមានន័យពេញលេញឡើយ។ She smiled because I kissed herគឺជា complex sentence។

     4. Compound Complex Sentences

សំណង់ប្រយោគនេះគឺជាការច្របាច់បញកចូលគ្នារវាង compound sentences និង complex sentences។សំណង់ប្រយោគបែបនេះតែងតែមានយ៉ាងហោចនាស់ independent clauses ពីរ និងយ៉ាងហោចណាស់ subordinate clause មួុយ។

ឧទាហរណ៍ She smiled because I kissed her, and I called her my little princess.

She smiled និង I called her my little princess គឺជា independent clauses ទាំងពីរ.  ពួកវាត្រូវបានតភ្ជាប់ដោយ conjunction “and”។

 Because I kissed her គឺជា dependent adverb clause ដែលមានតួនាទីបន្ថែមន័ឲ្យកិរិយាស័ព្ទ smiled. ដូច្នេះប្រយោគទាំងមូលនេះជា compound-complex sentence។

ប្រភព៖ Grammar Revolution