genie
ផុន សុកល់៖ រៀបរៀងសៀវភៅគណិតវិទ្យាអូឡាំពិច ព្រោះការស្រលាញ់គណិតវិទ្យា

ជាការលើកទឹកចិត្ត និងកោតសរសើរដល់យុវជនគំរូខ្មែរម្នាក់ដែលបានចូលរួមមចំណែកលើកស្ទួយមុខវិជ្ជាវិទ្យាសាស្រ្តនៅប្រទេសកម្ពុុជា គេហទំព័រអាឡាដាំង មានកិត្តយស ធ្វើការណែនាំយុវជន ផុន សុកល់ ដែលបានស្រាវជ្រាវចងក្រងសៀវភៅគណិតវិទ្យាអូឡាំពិចសម្រាប់ចែករំលែកដល់សិស្សានុសិស្សខ្មែរដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាព។

(សៀវភៅអាចដោនឡូតបាននៅខាងក្រោមអត្ថបទមួយនេះ)%e1%9e%9f%e1%9e%b6

យុវជន ផុន សុកល់ ជាអតីតសិស្សវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនស្លារម ក្នុងខេត្តតាកែវ ដែលបានបញ្ចប់បាក់ឌុប ក្នុងឆ្នាំ2013  រួចបានទទួលអាហារូបករណ៍ទៅសិក្សានៅវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ មិនយូរប៉ុន្មាន សុកល់ ក៏បានប្រឡងជាប់អាហារូបករណ៍ MEXT របស់រដ្ឋាភិបាលជប៉ុនទៅសិក្សាជំនាញស្ថាបត្យកម្ម។

មកដល់ប្រទេសជប៉ុនក្នុងឆ្នាំ ២០១៥ សុកល់ ចាប់ផ្តើមរៀនភាសាជប៉ុនរយ:ពេល1ឆ្នាំ ហើយបច្ចុប្បន្នជានិស្សិតស្ថាបត្យកម្មឆ្នាំទីមួយនៅ Yumiuri Istitute of Technology and Welfare នាទីក្រុងតូក្យូ។

តាំងតែពីកុមារភាព សុកល់តែងតែស្រលាញ់គណិតវិទ្យា ហ់ើយបានស្រាវជ្រាវចងក្រងឯកសារគណិតវិទ្យាទុកសម្រាប់ចែករំលែកដល់សិស្សានុសិស្សខ្មែរដើម្បីពង្រឹងសមត្ថភាពទុកអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅមុខ។ សុកល់ បាននិយាយជាមួយស្នាមញញឹមថា  “មូលហេតុដែលចូលចិត្តសរសេរសៀវភៅគណិតវិទ្យាអូឡាំពិច ព្រោះដោយការស្រលាញ់គណិតវិទ្យាតាំងពីក្មេង ។ នៅកំឡុងពេលដែលខ្ញុំខិតខំប្រឹងរៀនត្រៀមប្រលងសិស្សពូកែគណិតវិទ្យា ខ្ញុំបានស្រាវជ្រាវលំហាត់គណិតវិទ្យាប្លែកៗជាច្រើន តាមសៀវភៅបរទេសដូចជាសៀវភៅ វៀតណាម អង់គ្លេស ជាដើម ហើយតាមរយៈវេបសាយគណិតវិទ្យាល្បីៗជាច្រើន ខ្ញុំតែងតែឆ្លៀតពេលទំនេរ ដោះស្រាយលំហាត់ដែលបានស្រាវជ្រាវក៏ដូចជាទទួលបានពីគ្រូរបស់ខ្ញុំរួចចងក្រងជាសៀវភៅជាច្រើនក្បាលទាំងសៀវភៅត្រៀមប្រលងសិស្សពូកែថ្នាក់ទី9 និងថ្នាក់ទី12 ដោយមានបំណងចង់ទុកជាទុនឯកសារសម្រាប់សិស្សប្អូនជំនាន់ក្រោយសិក្សាស្រាវជ្រាវ និងម្យ៉ាងទៀត ដោយយល់ឃើញថាទោះបីខ្ញុំមិនបានជោគជ័យក្នុងការប្រឡងសិស្សពូកែគណិតវិទ្យាដូចដែលរំពឹងទុកក៏ដោយ ក៏ខ្ញុំមិនចង់កប់ឯកសារដែលខ្ញុំខិតខំចងក្រងទៅជាមួយនឹងអតីតកាលបរាជ័យនោះដែរ ហើយក៏សង្ឃឹមក្នុងចិត្តថាថ្ងៃទៅមុខទៀត ឯកសារគណិតវិទ្យាអូឡាំពិចជាភាសាជាតិនឹងសម្បូរបែប ទើបជាឈ្នាន់អាចឲ្យវិស័យគណិតវិទ្យាក្នុងស្រុកយើងដើរទាន់ប្រទេសនានាក្នុងសកលលោក ។”

គោលបំណងទៅថ្ងៃអនាគត សុកល់ ចង់ក្លាយជាស្ថាបត្យករម្នាក់ដែលអាចចូលរួមចំណែកលើកកម្ពស់វិស័យសំណង់ស្ថាបត្យកម្មនៅកម្ពុជាឲ្យរីកចម្រើនលូតលាស់ទៅមុខទៀត

សៀវភៅ៖ ១០០ លំហាត់គណិតវិទ្យាអូឡាំពិច

Facebook Comments