genie
អាហារូបករណ៍ ២២ កន្លែងទៅសិក្សានៅប្រទេសថៃ

screenshot-157

ការសហការណ៍រវាងក្រសួងអប់រំប្រទេសថៃ និងបណ្តាសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃបានចាប់ផ្តើមបើកអាហារូបករណ៍អនុបណ្ឌិត និងបណ្ឌិតសម្រាប់ និស្សិតកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាហើយ។ អាហារូបករណ៍នេះមានដល់ទៅ ២២ កន្លែងដោយមានមុខវិជ្ជាជាច្រើនសម្រាប់ជ្រើសរើស។ ប្រសិនបើអ្នកចាប់អារម្មណ៍ អ្នកអាចទៅសាកសួរទទួលពាក្យនៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញ។
ដោនឡូតគំរូពាក្យដើម្បីមើល

ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

លក្ខខណ្ឌ៖

  • មានសញ្ជាតិខ្មែរ
  • បានបញ្ជប់បរិញ្ញាបត្រ រឺអនុបណ្ឌិត
  • មានកំរិតភាសាអង់គ្លេសល្អ
  • អាយុមិនលើស ២៧ឆ្នាំសម្រាប់ថ្នាក់អនុបណ្ឌិត និងមិនលើស៣៥ឆ្នាំសម្រាប់បណ្ឌិត
  • មានសុខភាពល្អ

សាកលវិទ្យាល័យមាន៖

  • Chiang Mai University
  • Khon Kaen University
  • King Mongkut’s Institute of Technology Ladkrabang
  • King Mongkut’s University of Technology Thonburi
  • Prince of Songkla University
  • Suranaree University of Technology
  • Thammasat University

បេក្ខជនជាប់នឹងទទួលបាន៖

  • ប្រាក់ឧបត្ថម្ភការចាយវាយ និងស្នាក់នៅ
  • ប្រាក់សម្រាប់ធ្វើដំណើរ
  • ធានារ៉ាប់រងសុខភាព
  • ប្រាក់ថ្លៃសៀវភៅ
  • ប្រាក់សម្រាប់បង់ថ្លៃសាលា និងផ្សេងៗទៀត

សូមទៅទាក់ទងទទួលពាក្យនៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។

អាឡាដាំងគ្រាន់តែចែករំលែកពត៌មានប៉ុណ្ណោះ សូមអានពត៌មានបន្ថែមខាងក្រោម។ យើងនឹងជួយអ្នកទៅតាមលទ្ធភាពដែលពួកយើងអាចធ្វើទៅបានដូចជាការប្រឹក្សាយោបល់។
អានព័ត៌មានបន្ថែម

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។