អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ២២កន្លែង ទៅសិក្សានៅប្រទេសថៃ ឆ្នាំ២០១៧

ក្រសួងអប់រំនៃព្រះរាជាណាចក្រថៃ សហការជាមួយសាកលវិទ្យាល័យដែលជាសមាជិក ASEA-UNINET នឹងផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតចំនួន ២២កន្លែង ដល់និស្សិតបរទេសមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ទៅសិក្សានៅព្រះរាជាណាចក្រថៃ សម្រាប់ឆ្នាំសិក្សា២០១៧ ។

អាហារូបករណ៍នេះនឹងផ្ដោតទៅលើ

  • ថ្លៃសិក្សា
  • ថ្លៃស្នាក់នៅ
  • ថ្លៃធ្វើដំណើរ
  • ថ្លៃសៀវភៅ
  • ថ្លៃធានារ៉ាប់រងសុខភាព

សម្គាល់៖

  • កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧
  • កន្លែងទទួលពាក្យ៖ ស្ថានទូតថៃប្រចាំនៅកម្ពុជា

ព័ត៌មានលម្អិត និងពាក្យសុំអាហារូបករណ៍៖ MoEYS Cambodia

thai

thai-2

Facebook Comments