genie
កម្មវិធី​ផ្លាស់​ប្តូរ​កម្មសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ Global Science Course ទៅ​សាកលវិទ្យាល័យ​តូក្យូប្រទេស​ជប៉ុន

កម្មវិធី Global Science Course (GSC) គឺជាកម្មវិធីផ្លាស់ប្តូរកម្មសិក្សា (Exchange Program) ថ្នាក់បរិញ្ញាបត្រ ដែលបានបង្កើតឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងយុវជនមកពីបណ្តាប្រទេសមានវប្បធម៌ផ្សេងៗពីគ្នា ដែលមានសក្កដានុពលជាថ្នាក់ដឹកនាំក្នុងវិស័យបច្ចេកវិទ្យានៅថ្ងៃអនាគត។ សិស្សនិស្សិតដែលជាប់នឹងទៅសិក្សាជាមួយនិស្សិតជប៉ុន ក៏ដូចជានិស្សិតអន្តរជាតិនានា ក្រោមដំបូលសាកលវិទ្យាល័យលំដាប់ពិភពលោក សាកលវិទ្យាល័យតូក្យូ ក្នុងប្រទេសជប៉ុន។

បេក្ខជនដែលបានជ្រើសរើសនឹងទទួលបានអាហារូបករណ៍ជាកញ្ចប់ថវិកាប្រចាំខែ និងកន្លែងស្នាក់នៅផងដែរ។

បញ្ជាក់៖ សម្រាប់ឆ្នាំនេះកម្មវិធី Global Science Course នឹងបើកទទួលពាក្យសម្រាប់ Department of Chemistry at the School of Science of the University of Tokyo តែប៉ុណ្ណោះ។

លក្ខខណ្ឌជ្រើសរើស៖

  • បានបញ្ចប់ ឬនឹងបញ្ចប់ឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ
  • បានបញ្ចប់ថ្នាក់មធ្យមសិក្សានៅក្រៅប្រទេសជប៉ុន
  • បានបញ្ចប់ថ្នាក់សិក្សាមុខវិជ្ជាសំខាន់ៗដូចជា Basic Chemistry, Mathematics and Physics related subjects ក្នុងឆ្នាំទី១ឬទី២ នៃថ្នាក់បរិញ្ញាបត្រ
  • មានសមត្ថភាពភាសាអង់គ្លេសខ្ពស់៖ IELTS 6.5; TOEFL iBT 80 និង TOEFL PBT 550

ការដាក់ពាក្យ៖

សូមចូលទៅកាន់តំណរភ្ជាប់សម្រាប់ Online Application ។

កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ៖ ០៧ មេសា ២០១៧ (ចំណាំ៖ Online Application នឹងចាប់ផ្តើមបើកឲ្យដាក់ពាក្យចាប់ពីថ្ងៃទី១០ មករា ២០១៧)

សម្រាប់ពត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់ Official Website

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments