2017 South East Asia Youth Leadership Program (SEAYLP)

នេះជាកម្មវិធីផ្លាស់ប្តូរកម្មសិក្សារយៈពេល៣សប្តាហ៍នៅប្រទេសអាមេរិកក្រោមប្រធានបទភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍយុវជន ដែលផ្តល់ដោយស្ថានទូតអាមេរិកនិងក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់សិស្សវិទ្យាល័យ លោកគ្រូអ្នកគ្រូ និងអ្នកដឹកនាំសហគមន៍តាមបណ្តាប្រទេសជាសមាជិកអាស៊ាន។ ឆ្នាំនេះ សម្រាប់ប្រទេសកម្ពុជា រដ្ឋាភិបាលអាមេរិកសម្រេចជ្រើសរើសយកបេក្ខភាពមកពីខេត្តកំពង់ធំ

លក្ខខណ្ឌជ្រើសរើស៖

  • សម្រាប់បេក្ខជនជាសិស្សវិទ្យាល័យ៖
    • មានអាយុតិចបំផុត១៥ឆ្នាំ និងច្រើនបំផុត១៧ឆ្នាំ គិតត្រឹមថ្ងៃទី០១ មេសា ២០១៧
    • មានសក្កដានុពលជាអ្នកដឹកនាំ មានការចូលរួមក្នុងកិច្ចការងារសង្គម និងលទ្ធផលសិក្សាល្អ
    • មានសមត្ថភាពភាសាអង់គ្លេសល្អ
    • មានការអនុញ្ញាត្តពីអាណាព្យាបាល និងវិទ្យាល័យត្រឹមត្រូវ
    • បេក្ខជនដែលមិនធ្លាប់មានបទពិសោធន៍ធ្វើដំណើរទៅប្រទេសអាមេរិកនឹងត្រូវផ្តល់អាទិភាព
  • សម្រាប់បេក្ខជនជាលោកគ្រូ/អ្នកគ្រូ/អ្នកដឹកនាំសហគមន៍៖
    • មានបំណងនិងលទ្ធភាពធ្វើជាគ្រូជំនួយ (Mentors) ដល់ក្រុមយុវជនក្នុងកម្មវិធី
    • បង្រៀននៅវិទ្យាល័យ ឬកំពុងបម្រើការងារសង្គមណាមួយ
    • មានការគោរពខ្ពស់ក្នុងសហគមន៍
    • មានសមត្ថភាពភាសាអង់គ្លេសល្អ
    • មានបំណងបន្តនិងពង្រឹងការងារសង្គមរបស់ខ្លួន នាពេលត្រឡប់ពីកម្មវិធីវិញ

ការដាក់ពាក្យ៖

បំពេញសំនុំឯកសារ(Application Forms) ដូចខាងក្រោម៖

  • សម្រាប់បេក្ខជនជាសិស្សវិទ្យាល័យ៖ Click here
  • សម្រាប់បេក្ខជនជាលោកគ្រូ/អ្នកគ្រូ/អ្នកដឹកនាំសហគមន៍៖ Click here

រួចផ្ញើរតាមសារអេឡេចត្រូនិច (Email) ទៅកាន់អាសយដ្ឋាន [email protected] មិនឲ្យលើសម៉ោង ៥ល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦

សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនង Mr. Mardi Sarim តាមរយៈ Email: [email protected] ឬលេខទូរស័ព្ទ 023-728-683។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

ប្រភព៖ US Embassy in Cambodia

Facebook Comments