អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ទៅ​ប្រទេស​ស៊ុយអែត​

កម្មវិធី The Swedish Institute Study Scholarships (SISS) នឹងផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សនិស្សិតមានសមត្ថភាពទាំងឡាយទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសស៊ុយអែត។ ក្នុងនោះដែរ ប្រទេសកម្ពុជាគឺស្ថិតក្នុងចំណោមបណ្តាប្រទេសអាទិភាពដែលរដ្ឋាភិបាលប្រទេសស៊ុយអែតបានកំណត់ក្នុងកម្មវិធីអាហារូបករណ៍មួយនេះ។

ជំនាញសិក្សា៖

សូមចូលទៅកាន់តំណរភ្ជាប់នេះដើម្បីមើលតារាងជំនាញសិក្សាដែលផ្តល់ជូនទាំងអស់៖ Eligible Master Programmes

លក្ខខណ្ឌជ្រើសរើស៖

  • មានបទពិសោធន៍ការងារ ឬការងារសង្គមផ្សេងៗយ៉ាងតិច ៣០០០ ម៉ោង
  • មានលទ្ធផលសិក្សាល្អ រួមជាមួយសក្កដានុពលជាអ្នកដឹកនាំ
  • មានការប្តេជ្ញាចិត្តខ្ពស់ក្នុងចូលរួមកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាក្រោយពេលបញ្ចប់ការសិក្សា

ពត៌មានលម្អិតសម្រាប់លក្ខខណ្ឌជ្រើសរើស៖ Eligibility Criteria

ការដាក់ពាក្យ៖

បេក្ខជនត្រូវធ្វើការដាក់ពាក្យតាម២ជំហាន៖

  • ជំហានទី១៖ ដាក់ពាក្យតាមរយៈពាក្យអនឡាញ ឲ្យបានមុនថ្ងៃទី០៦ មករា ២០១៧ (តំណរភ្ជាប់ ពាក្យអនឡាញ)។ លទ្ធផលសម្រាប់ការដាក់ពាក្យជំហានទី១នេះ នឹងប្រកាសនៅចុងខែមករាឆ្នាំ២០១៧។ ប្រសិនបើជាប់ក្នុងជំហានទី១នេះ ត្រូវបន្តដាក់ពាក្យជំហានទី២ទៀត។
  • ជំហានទី២៖ ការដាក់ពាក្យលម្អិតដែលតម្រូវឲ្យបេក្ខជនបន្ថែមពត៌មានសំខាន់ៗ រួមមានអ្នកធានា បង់លុយពាក្យសុំចូលរៀនទៅកាន់សាកលវិទ្យាល័យដែលជ្រើសរើស ។ល។ ការដាក់ពាក្យជំហានទី២នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី០១ ដល់១០ កុម្ភៈ ២០១៧។

សូមចូលទៅកាន់តំណរភ្ជាប់នេះសម្រាប់ការពន្យល់លម្អិតលើការដាក់ពាក្យ Application Procedures

កាលបរិច្ឆេទផុតកំណត់៖

  • ជំហានទី១៖ ១៦ មករា ២០១៧
  • ជំហានទី២៖ ១០ កុម្ភៈ ២០១៧

សម្រាប់ពត៌មានលម្អិត សូមចូលទៅកាន់ Official Website

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Disclaimer: The information in this article is purely for information sharing only. While we are committed to keep the information up to date and correct, we make no representations or warranties of any kind.

Facebook Comments