អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅ Chulabhorn Graduate Institute ប្រទេសថៃ

Chulabhorn Graduate Institute (CGI) និង ASEAN Foundation (AF) នឹងផ្តល់អាហារូបករណ៍ចំនួន ០៨ កន្លែងដល់សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) ទាក់ទងនឹងមុខវិជ្ជាវិទ្យាសាស្ត្រនៅប្រទេសថៃ។

ជំនាញសិក្សាដែលផ្តល់ជូនរួមមាន៖

 • Applied Biological Sciences: Environmental Health
 • Environmental Toxicology
 • Chemical Biology

លក្ខណ្ឌជ្រើសរើស៖

 • មានអាយុក្រោម៣០ឆ្នាំ
 • មានពិន្ទុ GPA យ៉ាងតិច 3.0 និងបញ្ចប់បរិញ្ញាបត្រជំនាញដូចជា៖
  • Sciences: Chemistry, Biology, Biological Sciences, Biochemistry, Biotechnology, Genetics, Microbiology, Molecular Biology, Environmental Sciences.
  • Medical Sciences: Medicine, Medical Technology, Nursing, Pharmacy or Pharmaceutical Sciences.
 • មានបទពិសោធន៍ស្រាវជ្រាវក្នុងឡាបូ (Laboratory Research) យ៉ាងតិច ០១ ឆ្នាំ
 • មានពិន្ទុ TOEFL ឬ IELTS ដើម្បីបញ្ជាក់ពីសមត្ថភាពភាសាអង់គ្លេស
 • មាន Statement of Purpose ច្បាស់លាស់ក្នុងការបញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការសិក្សាជំនាញដែលជ្រើសរើស

កញ្ចប់អាហារូបកណ៍រួមមាន៖

 • ថ្លៃសាលា សៀវភៅនិងការសិក្សាផ្សេងៗ
 • សំបុត្រយន្តហោះទៅមក
 • កន្លែងស្នាក់នៅ
 • ថ្លៃចាយវាយប្រចាំខែ
 • ធានារ៉ាបរងសុខភាព

ការដាក់ពាក្យ៖ 

បេក្ខជនទាំងអស់ត្រូវបំពេញសំនុំបែបបទដាក់ពាក្យខាងក្រោម និងឯកសារទាក់ទងនានា រួចផ្ញើទៅកាន់អាសយដ្ឋាន៖ “The Chulabhorn Graduate Institute (CGI Scholarship Programme) 54 Kamphangphet 6 Road, Laksi, Bangkok 10210 THAILAND”

កាលបរិច្ឆេទផុតកំណត់៖ ៣០ វិច្ឆិកា ២០១៦

សម្រាប់ពត៌មានលម្អិតសូមចូលទៅកាន់តំណរភ្ជាប់ Official Website ។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments