genie
លោក Jack Ma និយាយថាលោកនឹងជួយ​អោយក្មេងប្រុសដែលមានរូប​រាងដូចលោក​រហួតទាល់​តែក្មេង​នោះរៀន​ចប់​មហាវិទ្យាល័យ

1

នាយកប្រតិបត្តិក្រុមហ៊ុន Alibaba លោក Jack Ma មានគម្រោងចំណាយប្រាក់មួយចំនួនដែលទទួលបានពីការលក់ក្នុងថ្ងៃ “ថ្ងៃតែមួយ” ឬ “Single Day” នោះ ទៅលើក្មេងប្រុសម្នាក់ដែលមានមុខមាត់ដូចលោក។ ត្រឹមតែ១២ម៉ោងនៃថ្ងៃ Single Day ក្រុមហ៊ុន Alibaba រកចំណួលបានរហូតដល់ទៅ១២កោដិដុល្លារសហរដ្ឋអាមេរិច។

2

ក្មេងប្រុសអាយុ៨ឆ្នាំ ដែលមានឈ្មោះថា Fan Xiaoqin ត្រូវបានគេស្គាល់ច្រើននៅលើបញ្ដាញអ៊ីនធើណេតកាលពីឆ្នាំមុនដោយសារតែមុខមាត់របស់ក្មេងនោះដូចគ្នាទៅនឹងលោក Jack Ma ។ ដោយសារតែរស់នៅក្នុងជីវភាពខ្វះខាត ក្មេងប្រុស Fan Xiaoqin មិនដែលស្គាល់ និងមិនធ្លាប់លឺឈ្មោះរបស់មហាសេដ្ឋីផ្នែកជំនួញណាម្នាក់នោះទេ សូម្បីតែឈ្មោះរបស់លោក Jack Ma។ ស្ថិតក្នុងជីវភាពក្រីក្រតោកយ៉ាកក្នុងស្រុក Yongfeng ខេត្ត Jianxi នៃប្រទេសចិន ក្មេងប្រុសម្នាក់នេះកំពុងតែរស់នៅជាមួយម្ដាយដែលកំពុងតែមានជម្ងឺ ឪពុកដែលពិការជើងម្ខាង និងលោកយាយម្នាក់ដែលមានជម្ងឺបាត់ការចង់ចាំ។

នៅក្នុងថ្ងៃទិញទំនិញធំបំផុតប្រចាំឆ្នាំនោះ អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនដែលចំណាយទឹកចិត្តរបស់ពួកគេទៅសម្រាប់ “Jack Ma តូច” ឬ “mini Ma” (ក្មេងប្រុសអាយុ៨ឆ្នាំនោះ) ដោយបានបង្ហោះរូបភាព និងវីដេអូជាច្រើនដែលទាក់ទងទៅនឹងក្មេងប្រុសនេះ ដើម្បីជម្រុញឱ្យស្ថាបនិកក្រុមហ៊ុន Alibaba ជួយសង្គ្រោះក្មេងប្រុសដ៏គួរអោយអាណិតម្នាក់នេះ។

3

ពេលលោក Jack Ma បានឃើញរូបភាពរបស់ក្មេងនោះ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញថាក្មេងនោះមានរូបរាងស្រដៀងគ្នានឹងលោក។ លោក Jack Ma សរសេរក្នុងប្រព័ន្ធអនឡាញថា “នៅពេលដែលខ្ញុំបានឃើញក្មេងប្រុសម្នាក់នេះជាលើកដំបូង ខ្ញុំគិតថាគ្រួសាររបស់ខ្ញុំបានយករូបភាពវ័យកុមារភាពរបស់ខ្ញុំទៅបង្ហោះ”។

4

នេះគឺជារូបភាពរបស់លោក Jack Ma កាលនៅក្នុងវ័យកុមារ។

5

លោក Jack Ma ក៏បានសន្យាថាលោកនឹងយកប្រាក់ខ្លះៗដែលបានមកពីការលក់ក្នុងថ្ងៃ Single Day ដើម្បីផ្គត់ផ្គង់ទៅដល់ក្មេងប្រុសនោះរហូតទាល់តែគេរៀនចប់មហាវិទ្យាល័យ។ មានមនុស្សមួយចំនួនគិតថាក្មេងនោះប្រហែលជាមានសំណាងបានរៀននៅក្នុងមហាវិទ្យាល័យ Harvard ទៀតផង។

6

តើនរណាខ្លះនិយាយថារូបសម្បត្តិមិនមែនជាបញ្ហាសម្រាប់ជីវិត?

7

នៅក្នុងបណ្តាញអនឡាញ លោក Jack Ma បានបន្ថែមទៀតថា៖ “នេះមិនមែនជារឿងកំប្លែងទេ តែវាគឺជារឿងដ៏ពិតប្រាកដមួយ”។ ខណៈពេលដែលប្រទេសចិនអាចនឹងត្រូវបានក្លាយជាប្រទេសអ្នកមាន គម្លាតទ្រព្យសម្បត្តិរវាងអ្នកទីក្រុង និងអ្នកជនបទនៅតែជាចំណោទនៃបញ្ហា។ នៅក្នុងគោលបំណងដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាព ឪពុកម្តាយជនជាតិចិនរាប់លាននាក់បានបង្ខំចិត្តបោះបង់ចោលកូនរបស់ពួកគេដើម្បីស្វែងរកការងារធ្វើនៅឯទីក្រុង។ កាលពីសប្តាហ៍មុន ការស្ទង់មតិថ្មីមួយបានរកឃើញថាមានឪពុកម្ដាយចំនួន៩លាននាក់បានទុកកូនអោយរស់នៅតំបន់ជនបទក្នុងប្រទេសចិន៕

ប្រភព៖ Shanghaiist.com