សៀវភៅដែលទាក់ទងនឹងលោក Donald Trump ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅជប៉ុន

f-trumpslogan-a-20160304-870x577

ហាងលក់សៀវភៅនៅក្នុងទីក្រុងតូក្យូបានដាក់តាំងសៀវភៅជាច្រើនដែលទាក់ទងទៅនឹង ប្រធានាធិបតីសហរដ្ឋអាមេរិចដែលទើបជាប់ឆ្នោតថ្មី លោក Donald Trump។ មុខពេលដែលលោក Trump ជាប់ឆ្នោតកាលពីថ្ងៃទី៩ វិច្ឆិកា គេឃើញសៀវភៅជាច្រើនដែលទាក់ទង់ទៅនឹងបេក្ខជនប្រធានាធិបតីទាំង២រូប ត្រូវបានដាក់លក់ជាហូរហែរ។

ទូរទស្សន៍ក្នុងស្រុក Fuji បានរាយការណ៍ថា នៅតាមហាងលក់សៀវភៅធំមួយនៅក្នុង Yaesu បានដាក់តាំងសៀវភៅជាច្រើនដែលដែលទាក់ទងនឹងលោក Trump ភ្លាមៗបន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិច។ នៅលើធ្នើរដាក់សៀវភៅមានសៀវភៅប្រមាណជាជាង២០ចំណងជើងដែលលនិយាយទាក់ទងទៅនឹងការវិភាគពាក្យ និងគោលនយោបាយរបស់លោក Trump ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ទស្សនៈរបស់លោកទៅលើសង្គមអាមេរិកក្នុងយុទ្ធនាការឃោសនា និងសៀវភៅដែលនិព្ធដោយខ្លួនគាត់ផ្ទាល់។

មានអតិថិជនជាច្រើនចាប់ផ្ដើមរកទិញសៀវភៅទាំងនោះចាប់តាំងពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍មកម្លេះ។ ស្ត្រីម្នាក់បានប្រាប់អ្នកយកការណ៍ថានាងចង់ដឹងបន្ថែមទៀតអំពីការយល់ឃើញជាច្រើនរបស់លោក Trump ស្តីពីអន្តោប្រវេសន៍ សេដ្ឋកិច្ច និងការទូត ហើយនាងសង្ឃឹមថានាងនឹងទទួលបានបទពិសោធន៍ពីអ្នកជំនួញដ៏ជោគជ័យរូបនេះ។

បុគ្គលិកហាងលក់សៀវភៅម្នាក់បាននិយាយថាការចាប់អារម្មណ៍ទៅលើសៀវភៅលោក Trump ទំនងជានឹងបន្តទៅមួយរយៈពេលទៅមុខទៀត ត្បិតមានមនុស្សជាច្រើនចង់យល់ដឹងពីលោកប្រធានាធិបតីរូបនេះអោយកាន់តែច្បាស់។ ហើយសៀវភៅដែលទាក់ទងនឹងលោកស្រីគ្លីនតុនមិនសូវជាមានការចាប់អារម្មណ៍ដូចមុនទៀតទេ៕

ប្រភព៖ Japantoday.com

Facebook Comments