ប្រទេសហ្វាំងឡង់នឹងក្លាយជាប្រទេសដំបូងគេដែលបំបាត់មុខវិជ្ជាសិក្សារបស់សាលាទាំងអស់

preview-7514060-650x341-98-1478706847

ប្រព័ន្ធអប់រំនៅក្នុងប្រទេសហ្វាំងឡង់ត្រូវបានគេអោយចំណាត់ថ្នាក់ស្ថិតនៅក្នុងចំណោមប្រទេសដែលមានល្អជាងគេទាំង១០នៅក្នុងពិភពលោក។ ដើម្បីឆ្លើយតបទៅនឹងវិស័យអប់រំនៅក្នុងសតវត្សរ៍ទី២១ ប្រទេសមួយនេះមានគម្រោងលុបចោលរាល់មុខវិជ្ជាទាំងអស់នៅក្នុងសាលា។ ដូច្នេះ មុខវិជ្ជារូបវិទ្យា គណិវិទ្យា អក្សរសាស្ត្រ ភូមិសាស្ត្រ និងប្រវត្តិសាស្ត្រនឹងមិនមានវត្តមាននៅក្នុងសាលាទៀតទេ។

បើយោងទៅតាមប្រសាសន៍របស់ប្រធាននាយកដ្ឋានអប់រំ លោកស្រី Marjo Kyllonen បានពន្យល់ថា “ការបង្រៀននៅក្នុងសាលារបស់យើងនាពេលបច្ចុប្បន្នគឺជាកម្មវិធីសិក្សាចាស់ដែលកម្រិលដែលត្រូវបានគេប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩០០មក។ ប៉ុន្តែតម្រូវការនាពេលបច្ចុប្បន្នវាមិនដូចគ្នានោះទេ។ ហើយយើងត្រូវការការផ្លាស់ប្តូរមួយដើម្បីអោយសមស្របទៅនឹងសតវត្សរ៍ទី២១នេះ។”

ជំនួសឱ្យមុខវិជ្ជានីមួយៗ សិស្សនឹងផ្ដោតទៅលើការសិក្សាពីព្រឹត្តិការណ៍ និងបាតុភូតនានាដែលបានកើតមានឡើង។ ឧទាហរណ៍ ព្រឹត្តិការណ៍នៃសង្គ្រាមលោកលើកទីពីរនឹងត្រូវបានលើកយកមកសិក្សាដោយផ្ដោតទៅលើទស្សនៈនៃប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងគណិតវិទ្យាជាដើម។

ប្រព័ន្ធអប់រំថ្មីនេះនឹងដាក់អោយប្រើប្រាស់សម្រាប់សិស្សដែលមានអាយុចាប់ពី១៦ឆ្នាំឡើង។ ក្នុងវ័យនេះ ពួកគេអាចធ្វើការសម្រេចចិត្តថាតើប្រធានបទ ពីព្រឹត្តិការណ៍ និងបាតុភូតអ្វីខ្លះដែលពួកគេចង់ដឹង និងចង់សិក្សាដើម្បីសម្រេចបាននូវគោលដៅ ឬមហិច្ឆតារបស់ពួកគេនាពេលអនាគត់។

ការប្រាស្រ័យទាក់ទងគ្នារវាងសិស្ស និងគ្រូក៏នឹងមានការផ្លាស់ប្ដូរផងដែរ។ សិស្សនឹងមិនតម្រូវអោយអង្គុយទៅតាមជួរតុ ហើយចាំតែឆ្លើយនឹងសំនួររបស់គ្រូទៀតទេ។ ជំនួសមកវិញ ពួកគេនឹងធ្វើការជាមួយគ្នាក្នុងនាមជាក្រុមតូចៗដើម្បីពិភាក្សាអំពីបញ្ហានានាដែលពួកគេចង់ដឹង។ ប្រព័ន្ធអប់រំរបស់ប្រទេសហ្វាំងឡុងអោយតម្លៃទៅលើការងារជាក្រុម។

ប្រព័ន្ធអប់រំបែបថ្មីនេះនឹងរំពឹងថានឹងដាក់អោយដំណើរការទាំងស្រុងគិតត្រឹមឆ្នាំ២០២០។

ប្រភព៖ Brightside

Facebook Comments