genie
មើលអត្តចរិករបស់មនុស្សតាមរយៈពណ៌

people

អត្តចរិកគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីរស់នៅក្នុងសង្គមមួយប្រកបដោយភាពយោគយល់គ្នា។ គេអាចកត់សម្គាល់អត្តចរិកមនុស្សបានតាមវិធីសាស្ត្រជាច្រើន ដែលក្នុងនោះក៏មានតាមរយៈចំណងចំណួលចិត្តនៃពណ៌ផងដែរ។ ខាងក្រោមនេះគឺជាការមើលអត្តចរិកមនុស្សផ្អែកទៅលើពណ៌ដែលគេចូលចិត្ត៖

ពណ៌ខ្មៅ

មនុស្សដែលចូលចិត្តពណ៌ខ្មៅមានភាពប៉ិនប្រសប់ផ្នែកសិល្បៈ តែឆាប់ទទួលរង់ការប៉ះទង្គិចផ្លូវអារម្មណ៍។

ពណ៌ស

ពួកគេជាទួទៅជាប្រភេទមនុស្សដែលមានចូលចិត្តភាពមានសណ្ដាប់ធ្នាប់ និងភាពសមហេតុសមផល (logical) នៅក្នុងជីវិតរបស់ពួកគេ។

ពណ៌ក្រហម

ពួកគេគឺជាមនុស្សដែលមានភាពតស៊ូរនៅក្នុងជីវិតរបស់ពួកគេ។

ពណ៌ខៀវ

អ្នកដែលស្រលាញ់ពណ៌ខៀវ អ្នកគឺជាប្រភេទមនុស្សដែលអាចទុកចិត្ត និងពឹងផ្អែកបាន។ ពួកគេឆាប់ទទួលរង់ការប៉ះទង្គិចផ្លូវអារម្មណ៍ តែយកចិត្តទុកដាក់ទៅលើមនុស្សដែលនៅជំវិញខ្លួន។ ពួកគេក៏ចូលចិត្តរស់នៅក្នុងភាពមានសណ្ដាប់ធ្នាប់។

ពណ៌បៃតង

ពួកគេពោរពេញទៅដោយមនោសញ្ចេតនា និងភាពស្មោះត្រង់។ ពួកគេខិតខំថែរក្សាកេរ្តិ៍ឈ្មោះអោយមានឈ្មោះល្អ និងផ្នត់គំនិតរបស់អ្នកដទៃមកលើពួកគេ។

ពណ៌លឿង

អ្នកជាមនុស្សដែលរីករាយនឹងការរៀនសូត្រ និងចែករំលែកចំណេះដឹងរបស់អ្នកជាមួយអ្នកដទៃ។ អ្នកជាប្រភេទមនុស្សដែលពោរពេញទៅដោយសុភមង្គលនៅក្នុងជីវិត។

ពណ៌ស្វាយ

អ្នកគឺជាប្រភេទមនុស្សដែលទទួលបានការគោរពពីគេ ហើយក៏ជាប្រភេទមនុស្សដែលស្គាល់ចាស់ស្គាល់ទុំដែរ។ ប៉ុន្តែពេលខ្លះពួកគេមានអំនួតលើខ្លួនឯងជ្រុល។

ពណ៌ត្នោត

អ្នកគេអាចចាត់ទុកថាជាមិត្តភក្តិដ៏ល្អ និងព្យាយាមអោយគេជឿទុកចិត្ត និងអាចពឹងពាក់បាន៕

ប្រភព៖ Psychologytoday.com