មូលហេតុដែលមនុស្សខ្ចិលមានភាពជោគជ័យ

“ប្រសិនបើអ្នកចង់ទទួលបានជោគជ័យក្នុងជីវិត អ្នកមិនគួរខ្ចិលនោះទេ”។ នេះគឺជាពាក្យដែលយើងឧស្សារលឺពីចាស់ទុំ។ ប៉ុន្តែក្នុងសតវត្សទី២១នេះ មិនមែនមានតែអ្នកឧស្សាទេទើបអាចក្លាយជាបុគ្គលដែលជោគជ័យក្នុងជីវិតនោះ។ មានការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា បុគ្គលកម្ចិលមួយចំនួនមានភាពវាងវៃជាងអ្នកដែលឧស្សាព្យាយាម។ ខាងក្រោមនេះគឺជាគុណសម្បតិ្តរបស់មនុស្សកម្ចិល៖

មានគំនិតច្នៃប្រឌិត

មនុស្សខ្ជិលមិនចូលចិត្តការងារដដែលៗ ហើយពួកគេរិះរកមធ្យោបាយនានាដើម្បីអោយការងាររបស់ពួកគេបញ្ចប់បានឆាប់រហ័សជាងមុន។ ពួកគេខិតខំរកគ្រប់វិធីដើម្បីអោយធ្វើអោយការងារដ៏ពិបាករបស់ពួកគេមានភាពងាយស្រួលក្នុងការបញ្ចប់។

ចូលចិត្តធ្វើការមួយៗ

ពួកគេមិនចូលចិត្តធ្វើការច្រើនមុខក្នុងពេលតែមួយនោះទេ។ ជាទូទៅពួកគេចំណាយពេលធ្វើអ្វីមួយអោយចប់សពគ្រប់ហើយ ទើបធ្វើការងារផ្សេងមួយទៀត។ ដូច្នេះពួកគេមិនសូវមានអារម្មណ៍ថាតានតឹងអារម្មណ៍នោះទេ។

ភាគច្រើនពួកគេគឺជាសហគ្រិន

ដោយមានភាពច្នៃប្រឌិត និងភាពជាសហគ្រិន មនុស្សដែលខ្ជិលជាទូទៅតែងតែបញ្ចេញនូវគំនិតមួយដែលច្បាស់លាស់ជាជាងអ្នកឯទៀត។ ព្រោះថាពួកគេមិនសូវជាមានភាពស្មុគស្មាញ ឬកង្វល់នៅក្នុងចិត្តដែលជាដើមហេតុធ្វើអោយគេគិតចេញនូវគំនិតជាច្រើន។

កំណត់គោលដៅជាក់លាក់

ដោយសារតែភាពខ្ចិលរបស់ពួកគេ មនុស្សដែលខ្ចិលចូលចិត្តធ្វើអ្វីទៅតាមគោលការណ៍របស់ពួកគេ។ ពួកគេមិនយកចិត្តទុកដាក់ទៅនឹងអ្វីដែលអ្នកដទៃកំពុងធ្វើ ឬនិយាយមកកាន់ពួកគេនោះទេ។

វៃឆ្លាតនឹងការងារ

មនុស្សខ្ជិលមួយចំនួនតែងតែស្វែងរកវិធីសាស្រ្តនានាដែលជួយបង្កើនប្រសិទ្ធភាពការងារ តែចំណាយពេលតិច (ចំណាយពេល៤ម៉ោងក្នុងការបំពេញការងារ តែទទួលបានទិន្នផលដូចអ្នកឧស្សារធ្វើការ៨ម៉ោង)។

ប្រភព៖ Australiannationalreview.com

Facebook Comments