genie
សិក្ខាសាលា និងការប្រកួតប្រជែងចំណេះដឹងសាកលអំពីអាស៊ាន

សូមអញ្ជើញនិស្សិតសាកលវិទ្យាល័យពីគ្រប់មជ្ឈដ្ឋានចូលរួមសិក្ខាសាលា និងការប្រកួតប្រជែងចំណេះដឹងសាកលអំពីអាស៊ាន ដ៏ធំប្រចាំឆ្នាំស្តីពី “សហគមន៍អាស៊ាន២០២៥៖ កាលានុវត្តភាពក្នុងភាពចម្រុះ” នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ វេលាម៉ោង ៧ព្រឹក។

ឈ្នះពានរង្វាន់ និងដំណើរទស្សនកិច្ចសិក្សាទៅប្រទេសសឹង្ហបុរី និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។

កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី១៩ ខែវិច្ចិកា
– វេលាម៉ោង: ៧:០០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់
– ទីកន្លែង: មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)


• បញ្ជាក់៖ សូមមកយកសំបុត្រចូលរួម (ឥតគិតថ្លៃ) ឲ្យបានមុនថ្ងៃសុក្រ ទី១៨ ខែវិច្ចិកា ឆ្នាំ២០១៦ នៅវិទ្យាស្ថានអន្តរជាតិ-កម្ពុជាអាស៊ាន (CAM-ASEAN)។

>>ចុះឈ្មោះតាមរយៈ https://goo.gl/I1TjNi

CAM-ASEAN មានអាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។
ទូរស័ព្ទលេខ៖ 070 77 44 50 / 016 358 853 / 011 77 44 50
www.cam-asean.com

ប្រភព៖ លោក Sopagna Seang

14882149_10207202357562995_9174422638720201208_o

Facebook Comments