genie
លក្ខណៈពិសេសទាំង៦នៃប្រព័ន្ធអប់រំរបស់ជប៉ុន

ប្រជាជនជប៉ុនត្រូវបានគេទទួលស្គាល់ថាជាប្រជាជនដែលមានភាពវៃឆ្លាត សុខភាពរឹងមាំ អត្តចរឹកសមរម្យជាដើម។ សំណួរសួរថា ហេតុអ្វីបានជាប្រទេសមួយនេះមានភាពខុសប្លែកពីប្រទេសនានានៅលើពិភពលោក? គេហទំព័រ Bright Side បានចម្លើយដែលពាក់ព័ន្ធអប់រំដ៏អស្ចារ្យទាំង៦៖

sls09_img

Manner before knowledge

នៅប្រទេសជប៉ុន សិស្សនឹងមិនត្រូវបានឆ្លងកាត់ការប្រឡងរហូតដល់ពួកគេរៀនដល់ថ្នាក់ទី៤ (អាយុ ១០ឆ្នាំ)។ ពួកគេគ្រាន់តែឆ្លងកាត់ការធ្វើតេស្តតូចៗតែប៉ុណ្ណោះ។ ចាប់ពីពេលចូលរៀនរហូតដល់ថ្នាក់ទី៣ សិស្សត្រូវបានសាលាបង្រៀនអោយបង្កើតនូវតឥរិយាបថល្អ និងធ្វើការអភិវឌ្ឍលក្ខណៈបុគ្កលិករបស់ពួកគេអោយក្លាយជាមនុស្សល្អក្នុងសង្គម។

ថ្ងៃទី១ ខែមេសាគឺជាថ្ងៃដែលបើកបវេសនកាល

ខណៈពេលដែលសាលានានានៅលើសកលលោកជាទូទៅបើបវេសនកាលនៅអំឡុងខែកញ្ញា និងខែតុលា សាលានៅប្រទេសជប៉ុនយកខែមេសាជាខែដែលចាប់ផ្ដើមបើកវេសនកាល។ ថ្ងៃដំបូងនៃការសិក្សាគួរតែជាថ្ងៃដែលអាចគយគន់ ក៏ដូចជាស្រូបយកក្លិនធម្មជាតិដ៏ស្រស់បំព្រង (រដូវផ្កា Cherry រីក)។ ក្នុងមួយឆ្នាំនៃការសិក្សាត្រូវបានបែងចែកចេញជា៣ត្រីមាស។ ត្រីមាសទី១ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី២០ ខែកក្កដា។ ត្រីមាសទី២ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៦ ខែធ្នូ។ និងត្រីមាសទី៣ គិតចាប់ពីថ្ងៃទី៧ ខែមករា ដល់ថ្ងៃទី២៥ ខែមីនា។ សិស្សទទួលបានវិស្សមកាលរយៈពេល៦សប្តាហ៍សម្រាប់ថ្ងៃឈប់សម្រាកក្នុងអំឡុងពេលរដូវក្តៅ និង២សប្តាហ៍នៅក្នុងរដូវនីមួយៗ។

សាលាជាច្រើននៅប្រទេសជប៉ុនមិនមានអ្នកសម្អាតសាលានោះទេ

ជាទូទៅ សាលានៅក្នុងប្រទេសជប៉ុនមិនមានអ្នកសម្អាតអនាម័យនោះទេ។ ពោលសិស្សគឺជាអ្នកសម្អាត។ ពួកគេសម្អាតថ្នាក់រៀន អាហារដ្ឋាន រួមទាំងបន្ទប់ទឹកផងដែរ។ ពួគេត្រូវបានបែងចែកជាក្រុមតូចៗ និងដាក់វេនគ្នាសម្អាតរយៈពេល១ឆ្នាំ។ ធ្វើបែបនោះ សាលាជឿជាក់ថាសិស្សនឹងមានស្មារតីធ្វើការជាក្រុម និងទទួលខុសត្រូវចំពោះការងាររបស់ពួកគេ។

ស្ដង់ដារអាហារថ្ងៃត្រង់

សិស្សទទួលទានអាហារថ្ងៃត្រង់ដោយផ្ដល់ដោយសាលា។ អាហារទាំងនោះត្រូវបានធ្វើឡើងដោយគិតទៅលើបទដ្ឋានស្ដង់សុវត្ថិភាពដារជាមូលដ្ឋាន។ សិស្សនិងគ្រូត្រូវទទួលទានអាហារថ្ងៃត្រង់នៅក្នុងថ្នាក់រៀនដើម្បីបង្កើននូវភាពស្និតស្នាលរវាងសិស្ស និងគ្រូ។

សិស្សមិនដែលអវត្តមានមានចំនួន៩៩.៩៩%

ប្រហែលជាយើងទាំងអស់គ្នាធ្លាប់អវត្តមានពីថ្នាក់យ៉ាងហោចណាស់ម្ដង់នៅក្នុងជីវិតសិក្សារបស់យើង។ ប៉ុន្តែសិស្សជប៉ុនសឹងតែមិនដែលអាកខានការសិក្សា ឬក៏ទៅរៀនយឺតនោះទេ។ បន្ថែមពីលើនេះទៅទៀត ប្រមាណជា៩១%នៃសិស្សត្រូវបានគេរាយការណ៍ថាពួកគេមានការយកចិត្តទុកដាក់ក្នុងការសិក្សា (ស្ដាប់គ្រូពន្យល់)។ នេះជាតួលេខមួយដែលខ្ពស់បំផុតក្នុងលោក។

ការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យកំណត់ជោគវាសនារបស់សិស្សម្នាក់ៗ

នៅពេលដែលពួកគេរៀនចប់ថ្នាក់វិទ្យាល័យ សិស្សទាំងអស់ត្រូវតែឆ្លងកាត់ការប្រឡងមួយដ៏សំខាន់ដែលកំណត់ជោគវាសនារបស់ពួកគេម្នាក់ៗ។ សិស្សម្នាក់អាចជ្រើសរើសយកបានតែសាកលវិទ្យាល័យមួយប៉ុណ្ណោះសម្រាប់បន្តការសិក្សា។ ហើយកាលដែលថាតើពួកគេអាចចូលសាកលណាមួយបាន គឺអាស្រ័យទៅលើពិន្ទុនៃការប្រឡងនេះឯង។ ការប្រឡងនោះមានភាពស្វិតស្វែងជាទីបំផុត ហើយមានតែសិស្សចំនួន៧៦% ប៉ុណ្ណោះដែលមានសំណាងបានរៀនបន្ត៕’

ប្រភព៖ Brightside