សិក្សាឲ្យស៊ីជម្រៅពី នាម (Noun)

នាម គឺជាពាក្យដែលត្រូវបានគេប្រើដើម្បីសំដៅទៅលើមនុស្ស សត្វ វត្ថុ សារធាតុ រដ្ឋ ព្រឹត្តិការណ៍ គំនិតនិងអារម្មណ៍។ ប្រភេទនៃនាម ក្នុងភាសាអង់គ្លេសមានដូចជា៖ Proper Noun, Common Noun, Abstractive Noun, Collective Noun, Compound Noun, Material Noun។

PROPER NOUN

 • និយមន័យ៖  Proper Noun ជានាមដែលមានឈ្មោះជាក់លាក់ដែលទាក់ទងនឹង វត្ថុ មនុស្ស សត្វ និងកន្លែងណាមួយ។ ហើយ Proper Noun តែងតែត្រូវបានសរសេរដោយអក្សរធំ (capital letter) នៅខាងដើមនៃពាក្យ។
  • ឧទាហរណ៍៖ Dara, New York, Cambodia, John, Angkor Wat…

COMMON NOUN

 • និយមន័យ៖  Common Noun គឺជានាមដែលត្រូវបានហៅជាទូទៅ។
  • ឧទាហរណ៍៖ Man, teacher, doctor, dog, cat, house, chair…

ABSTRACTIVE NOUN

 • និយមន័យ៖  Abstractive Noun ជានាមប្រើសម្រាប់សម្គាល់ គំនិត គុណភាព និងសកម្មភាព (idea, quality, and action) ដែលសម្តៅលើអ្វីដែលយើងមិនអាច ប៉ះ មើលឃើញ ធំក្លិននិង រសជាតិ (touch, see, smell and taste)។
  • ឧទាហរណ៍៖ 
   • Idea: Advice, ambition, wish…
   • Quality: Goodness, kindness, darkness…
   • Action: Talking, movement, word..

NOTE: Abstractive Nouns ខ្លះអាចកើតពី adjective, verb និង common noun.

 • Abstractive Noun កើតពី adjective

1

 • Abstractive Noun កើតពី verb

2

 • Abstractive Noun កើតពី verb តែមានភាពខុសគ្នា

3

 • Abstractive Noun កើតពី common noun

4

COLLECTIVE NOUN

 • និយមន័យ៖  Collective Noun ជានាមដែលប្រើសម្រាប់សម្គាល់ការហៅជា បណ្តុំនៃ មនុស្ស សត្វនិង វត្ថុ ដែលត្រូវបានគេចាត់ទុកថាជាបណ្តុំតែមួយ។
  • ឧទាហរណ៍៖ Army, committee, family, nation, association, community…

COMPOUND NOUN

 • និយមន័យ៖  Compound Nouns គឺជានាមដែលមានការរួមបញ្ជូលរវាងនាម គុណនាម និងកិរិយាស័ព្ទដ៏ទៃដើម្បីបង្កើតបានជានាមថ្មីមួយទៀត។
  • ឧទាហរណ៍៖ 

5

MATERIAL NOUN

 • និយមន័យ៖  Material Noun គឺជានាមសម្រាប់សម្គាល់វត្ថុជាក់លាក់ណាមួយ។ 
  • ឧទាហរណ៍៖ Chair, table, car, book, pen, house, radio…

Like ផេក អាឡាដាំង Like Ahladang ដើម្បី ទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments