genie
អាហារូបករណ៍ ASEAN GRADUATE SCHOLARSHIP សិក្សា MBA នៅសាកលវិទ្យាល័យ NTU ប្រទេសសឹង្ហបុរី

សាកលវិទ្យាល័យ Nanyang Technological University ដែលជាសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយក្នុងប្រទេសសិង្ហបុរី ក៏ដូចជាក្នុងតំបន់ នឹងផ្តល់ជូនអាហារូបករណ៍⁣ ASEAN GRADUATE SCHOLARSHIP ដល់សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ចង់បន្តថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ច (MBA) នៅ Nanyang Business School ប្រទេសសិង្ហបុរី។

លក្ខខណ្ឌជ្រើសរើស៖

  • មានប្រវត្តិការសិក្សាល្អ
  • មានចំនេះដឹងភាសាអង់គ្លេសខ្ពស់
  • មានបទពិសោធន៍ការងារយ៉ាងតិច ២ ឆ្នាំ គិតត្រឹមក្រោយថ្នាក់បរិញ្ញាបត្រ
  • មានពិន្ទុ GMAT ល្អ

កញ្ចប់អាហារូបកណ៍៖

  • ថ្លៃសិក្សា៖ $62,000
  • ការចាយវាយប្រចាំខែ៖ S$1,350.00
  • ថ្លៃទិញសៀវភៅសិក្សា៖ S$500.00
  • ថ្លៃផ្សេងៗ៖ ធានារ៉ាប់រងសុខភាព ថ្លៃប្រឡង ថ្លៃចុះឈ្មោះ ថ្លៃសេវាកម្ម IT -ល-
  • ថ្លៃផ្គត់ផ្គង់ Business Study Mission (BSM) កំឡុងពេលសិក្សា
  • ថ្លៃធ្វើដំណើរទៅនិងមករវាងប្រទេសកម្ពុជានិងប្រទេសសិង្ហបុរី

ការដាក់ពាក្យ៖

បេក្ខជនទាំងអស់ត្រូវដាក់ពាក្យតាម Online Application Form ។

កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ៖ ០៥ មករា ២០១៧ 

សម្រាប់ពត៌មានលម្អិត សូមចូលទៅកាន់⁣ Official Website ។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments