genie
សិក្សាឲ្យស៊ីជម្រៅពី កិរិយាស័ព្ទ (Verb)

កិរិយាស័ព្ទគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងប្រយោគ ក៏ដូចជាការបង្កើតសំនួរក្នុងភាសាអង់គ្លេស។ ជាការពិតណាស់នៅក្នុងប្រយោគមួយ គឺវាមិនអាចគ្មានកិរិយាស័ព្ទនោះទេ។ ជាទូទៅកិរិយាស័ព្ទក្នុងភាសាអង់គ្លេសមាន ៣ក្រុមសំខាន់ដូចជា Physical Verbs, Mental Verbs, States of Being Verbs។

Physical Verbs

  • និយមន័យ៖  Physical verbs គឺជា action verbs. វារៀបរាប់ពីសកម្មភាពជាក់លាក់។ ប្រសិនបើអ្នកអាចបង្កើតចលនាជាមួយនឹងរាងកាយរបស់អ្នកឬ ប្រើឧបករណ៍ដើម្បីឲ្យមានសកម្មភាព នោះពាក្យដែលអ្នកប្រើដើម្បីរៀបរាប់ពីវា គឺជា Physical verbs
    • ឧទាហរណ៍៖
      • Let’s run to the corner and back.
      • hear the train coming.
      • Call me when you’re finished with class.

Mental Verbs

  • និយមន័យ៖  Mental verbs គឺជាកិរិយាស័ព្ទណាដែលមានទាក់ទងជាមួយគំនិត ដែលមានដូចជា ការយល់ ការគិតឬ ការធ្វើផែនការ (understanding, thinking, or planning)។ ជាទូទៅ Mental verbs សំដៅទៅលើ cognitive state។
    • ឧទាហរណ៍៖
      • know the answer.
      • She recognized me from across the room.
      • Do you believe everything people tell you?

States of Being Verbs

  • និយមន័យ៖  State of being verbs ត្រូវបានគេស្គាល់ថាជា linking verbs ដែលវាត្រូវបានគេប្រើដើម្បីពិព័ណនាពី លក្ខខណ្ឌឬស្ថានភាពដែលកើតមាន។ State of being verbs គឺអសកម្មភាព ដែលយើងមិនដឹងថាមានសកម្មភាពអ្វីត្រូវបានប្រព្រឺត្តនោះទេ។ កិរិយាស័ព្ទជាធម្មតាត្រូវបានបំពេញដោយគុណនាម។
    • ឧទាហរណ៍៖
      • am a student.
      • We are circus performers.
      • Please is quiet.

បន្ថែមលើ៣ក្រុមសំខាន់ៗនៃកិរិយាស័ព្ទ គេក៏បានគេចែកកិរិយាស័ព្ទទាំងនោះជាប្រភេទផ្សេងៗគ្នានិង មានមុខងារផ្សេងៗគ្នា ដែលមានដូចជា Action Verbs, Auxiliary Verbs, Stative Verbs, Model Verbs, Phrasal Verbs, Irregular Verbs។

Action Verbs

  • និយមន័យ៖ Action Verbs ត្រូវបានប្រើដើម្បីបង្ហាញសកម្មភាពជាក់លាក់ណាមួយ ឬពិភាក្សាអំពីនរណាម្នាក់កំពុងធ្វើអ្វីមួយ។ Action Verbs ជាទូទៅត្រូវបានគេកំណត់ថាជា transitive ឬ intransitive។
    • ឧទាហរណ៍៖ run, walk, do, drive

Auxiliary Verbs

  • និយមន័យ៖ Auxiliary Verbs (កិរិយាសព្ទជំនួយ) ត្រូវគេស្គាល់ជាកិរិយាដែលប្រើរួមគ្នាជាមួយកិរិយាសព្ទសំខាន់ (main verb) ដើម្បីបង្ហាញពី verb’s tense ឬដើម្បីបង្កើតប្រយោគសំណួរ ឬអវិជ្ជមាន។
    • ឧទាហរណ៍៖ 
      • Does Sam write all his own reports?
      • The secretaries haven’t written all the letters yet.
      • Terry is writing an e-mail to a client at the moment.

Stative Verbs

  • និយមន័យ៖ Stative Verbs ត្រូវបានគេសំគាល់ថាជាកិរិយាស័ព្ទដែលបង្ហាញពីស្ថានភាពជាជាងសកម្មភាព។ ជាទូទៅវាទាក់ទងទៅនឹង thoughts, emotions, relationships, senses, states of being, and measurements។

Model Verbs

  • និយមន័យ៖ Model Verbs គឺជាកិរិយាស័ព្ទជំនួយដែលត្រូវបានប្រើដើម្បីបង្ហាញពីabilities, possibilities, permissions, and obligations.

Phrasal Verbs

  • និយមន័យ៖ Phrasal verbs ជាកិរិយាស័ព្ទដែលរួមបញ្ជូលជាមួយកិរិយាស័ព្ទដ៏ទៃទៀត ហើយបង្កើតជាពាក្យថ្មីដែលមានន័យខុសពីពាក្យដើមដែលត្រូវបានយកមកបញ្ជូល។
    • ឧទាហរណ៍៖ break down, check in, tear up

Irregular Verbs

  • និយមន័យ៖ Irregular verbs (កិរិយាសព្ទមិនទៀងទាត់) គឺជាអ្នកកិរិយាស័ព្ទដែលប្រែប្រួលអក្ខរាវិរុទ្ធ (ការសរសេរ) ខុលពីលំនាំដើម ដែលមានការសរសេរផ្អែកទៅលើ past simple និង past participle verbs។
    • ឧទាហរណ៍៖ Become (Base verb) => Became (Past simple) => Become (Past participle)

Like ផេក អាឡាដាំង Like Ahladang ដើម្បី ទទួលបានពត៌មានជាច្រើនទៀត។