សំណួររបស់ព្រះពុទ្ធជាម្ចាស់អាចបំបាត់កំហឹងរបស់​អ្នកទៅ​លើអ្នកដ៏ទៃ

bb

ថ្ងៃមួយព្រះពុទ្ធជាម្ចាស់បានយាងកាត់ភូមិមួយ។ គ្រានោះ បុរសវ័យក្មេងដែលមានកំហឹងនៅក្នុងចិត្តបានមកជេរប្រមាថព្រះពុទ្ធជាម្ចាស់ ។ បុរសនោះបានស្រែកទៅកាន់ព្រះពុទ្ធជាម្ចាស់ថា “លោកគ្មានសិទ្ធិអ្វីក្នុងការបង្រៀនអ្នកដទៃទេ។ លោកជាមនុស្សឆ្កួត ហើយលោកចេះតែដើរបោកប្រាស់គេតែប៉ុណ្ណោះ”។ ព្រះពុទ្ធជាម្ចាស់មិនបានអាកអន់ស្រពន់ចិត្តដោយសារតែពាក្យប្រមាថទាំងនេះនោះទេ។ ផ្ទុយទៅវិញគាត់បានសួរបុរសវ័យក្មេង។ ព្រះអង់បានសួរសំណួរទៅកាន់បុរសនោះវិញថា “ចូរប្រាប់ខ្ញុំ ប្រសិនបើអ្នកទិញអំណោយមួយសម្រាប់ជួននរណាម្នាក់ ហើយម្នាក់នោះមិនព្រមទទួលយអំណោយនោះ។ តើអំណោយនោះគួតែជាកម្មសិទ្ធិរបស់នរណា?” បុរសម្នាក់នោះមានការភ្ញាក់ផ្អើលដោយព្រះពុទ្ធសួរសំណួរចម្លែកបែបនេះ។ បុរសនោះឆ្លើយថា៖ “វាត្រូវតែជារបស់ខ្ញុំ ព្រោះខ្ញុំជាអ្នកទិញអំណោយនោះ។” ព្រះពុទ្ធជាម្ចាស់ញញឹមហើយបន្តនិយាយថា៖ “ចម្លើយរបស់អ្នកគឺត្រឹមត្រូវហើយ។ ហើយវាពិតជាដូចគ្នាជាមួយនឹងកំហឹងរបស់អ្នកដូច្នោះដែរ។ ប្រសិនបើអ្នកខឹងនឹងខ្ញុំ និងប្រមាថខ្ញុំ។ ផ្ទុយមកវិញ បើខ្ញុំមិនទទួលបាននូវការឈឺចាប់ទាំងផ្លូវកាយ ឬផ្លូវចិត្តដែលបណ្ដាកមកពីកំហឹងរបស់អ្នក នោះការឈឺចាប់ទាំងប៉ុន្មាននឹងធ្លាក់ទៅលើខ្លួនអ្នកវិញជាមិនខាន។ អ្នកដែលមិនសប្បាយចិត្តគឺជារូបអ្នក។ មិនមែនរូបខ្ញុំនោះទេ។ អ្វីដែលអ្នកបានធ្វើគឺត្រូវបាបខ្លួនឯងទៅវិញទេ។ ប្រសិនបើអ្នកចង់បញ្ឈប់ការឈឺចាប់ទាំងនោះ អ្នកចាំបាច់ត្រូវតែបំបាត់កំហឹងនៅក្នុងចិត្តរបស់អ្នកជាមុនសិន។ ហើយប្រែក្លាយកំហឹងទាំងនោះអោយទៅជាក្ដីស្រឡាញ់ជំនួសវិញ។ នៅពេលដែលអ្នកស្អប់នរណាម្នាក់ អ្នកនឹងក្លាយជាមនុស្សដែលមិនសប្បាយចិត្ត។ ប៉ុន្តែនៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ អ្នកគ្រប់គ្នាមានការសប្បាយរីករាយ”៕

ប្រភព៖ Kongheng

Facebook Comments