genie
កម្មវិធី Riau International Youth Summit 2016 នៅប្រទេសឥណ្ឌូនេស៊ី

Riau International Youth Summit 2016 គឺជាកម្មវិធីសិក្ខាសិលារយៈពេល៥ថ្ងៃនៅ Pekanbaru ប្រទេសឥណ្ឌូនេស៊ី ដែលនឹងចូលរួមដោយយុវជន១៥០នាក់មកពីជុំវិញពិភពលោកដើម្បីធ្វើការពិភាក្សា ចែករំលែកបទពិសោធន៍ទាក់ទងនឹងប្រធានបទចំនួនពីរគឺ៖ Youth Entrepreneurship : Creative Industry និង Education : Creative Learning ។ កម្មវិធីនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ ២៨ វិច្ឆិកា ២០១៦។

លក្ខខណ្ឌជ្រើសរើស៖

  • អាយុចន្លោះ ២០ ទៅ ៣០ ឆ្នាំ
  • យ៉ាងតិចបំផុតបានបញ្ចប់ថ្នាក់វិទ្យាល័យ
  • កំរិតភាសាអង់គ្លេសខ្ពស់ អាចប្រើប្រាស់បានទាំងសរសេរនិងនិយាយ
  • មានលទ្ធភាពចូលរួមពិភាក្សា និងចែករំលែកយោបល់ក្នុងការពិភាក្សា

ភាគីកម្មវិធីនឹងផ្តល់ជូនដូចជា៖

  • កន្លែងស្នាក់នៅ អាហារ និងការធ្វើដំណើរក្នុងស្រុក
  • វិញ្ញាបនបត្រចូលរួមកម្មវិធី
  • រង្វាន់ផ្សេងៗទាក់ទងនឹងសកម្មភាពរបស់កម្មវិធី
  • ចំណាំ៖ ថ្លៃធ្វើដំណើរទៅកាន់ និងមកពីប្រទេសឥណ្ឌូនេស៊ីត្រូវរ៉ាប់រងដោយបេក្ខជនខ្លួនឯង

ការដាក់ពាក្យ៖

កាលបរិច្ឆេទផុតកំណត់៖ ១៥ វិច្ឆិកា ២០១៦

សម្រាប់ពត៌មានលម្អិត សូមចូលទៅកាន់⁣ Official Website ។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments