សៀវភៅទាំង៣ក្បាលដែលបានចាក់ជ្រៅទៅក្នុងផ្នត់គំនិត​របស់​លោក​អូបាម៉ា

ជាការពិតការដែលថាការអាចសៀវភៅធ្វើអោយមនុស្សទទួលបាននូវភាពជោគជ័យនៅក្នុងជីវិត។ ជាក់ស្ដែង លោកប្រធានាធិបតីសហរដ្ឋអាមេរិចដែលជិតផុតអាណត្តិ បារ៉ាក់ អូបាម៉ា ក៏បានឆ្លងកាត់នូវការអានសៀវភៅជាច្រើន។ លោកអូបាម៉ាចូលចិត្តអានសៀវភៅដែលជាគំនិតរបស់បុគ្គលល្បីៗមួយចំនួនដែលមានជាអាថ៌ Abraham Lincoln, James Baldwin, និង Elizabeth Kolbert ជាដើម។ ការគ្រប់គ្រងរដ្ឋដ៏មានប្រជាប្រិយភាពរបស់គាត់គឺមកពីការអានសៀវភៅដែលនិយាយពីផ្នត់គំនិត និងការគ្រប់គ្រងរដ្ឋរបស់បុគ្គលល្បីៗទាំងនោះ។ សៀវភៅទាំង៣ក្បាលខាងក្រោមនេះបានចាក់ជ្រៅទៅក្នុងផ្នត់គំនិតរបស់លោកអូបាម៉ា ក្នុងការកសាងប្រទេសរបស់លោកអោយមានភាពរីចម្រើនជាលំដាប់។

The Collected Works of Abraham Lincoln

1

សៀវភៅ “The Collected Works of Ahraham Lincoln” មានសរុប៩ឈុត។ ការងារប្រចាំរបស់លោកដូចជា ការថ្លែងសុន្ទរកថា សំបុត្រឆ្លើយឆ្លងឯកជន ការលើកលែងទោស និងរឿងដែលពាក់ព័ន្ធនឹងសង្គ្រាមក្នុងជំនាន់លោកត្រូវបានកត់ត្រានៅក្នុងសៀវភៅនេះទាំងអស់។

Parting the Waters: America in the King Years 1954-63, Taylor Branch

2

លោក Taylor Branch បានព្រឹត្តិការណ៍សំខាន់ៗនៅក្នុងជំនាន់លោក Martin Luther King, Jr ដែលមានការពាក់ព័ន្ធទៅនឹងជម្លោះនយោបាយ និងចលនាទាមទារសិទ្ធិសេរីភាពនានា ដែលរួមមានការធ្វើពហិការដែលត្រូវបានគេស្គាល់ថា “Montgomery bus boycott” ក្នុងឆ្នាំ១៩៥៥, ការជិះជាន់សិទ្ធិសេរីភាពឆ្នាំ១៩៦១, ព្រឹត្តិការណ៍ខែមីនា ឆ្នាំ១៩៦៣ នៅទីក្រុងវ៉ាស៊ីនតោន។ បន្ទាប់ពីអ្នកអានសៀវភៅនេះ អ្នកនឹងយល់ដឹងថាតើមានអ្វីកើតឡើង និងមានការប្រែប្រួលអ្វីខ្លះនៅកន្លះសតវត្សរ៍ចុងក្រោយនោះនៅសហរដ្ឋអាមេរិច។

The Power Broker: Robert Moses and the Fall of New York, Robert A. Caro

3

សៀវភៅនេះរៀបរាប់ពីការកសាងទីក្រុងញ៉ូយ៉កសម័យទំនើបនៅចុងសតវត្សរ៍ទី២១ ដោយលោក Robert Moses។ វានិយាយពីជីវប្រវត្តិរបស់ លោក Robert Moses ដែលជាអ្នកបង្កើតរចនាសម្ព័ន្ធរបស់ទីក្រុងមួយនេះ ដែលរួមមានគម្រោងដែលបង្កើតទឹកប្រាក់ $27 ពាន់លានសម្រាប់ការងារសាធារណៈ ការបញ្ចុះបញ្ចូលអោយអង្គការសហប្រជាជាតិដាក់ទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងញ៉ូយ៉ក និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងទីក្រុង៕

ប្រភព៖ Wired

Facebook Comments