សិក្សាអំពីមូលដ្ឋានគ្រឹះនៃវេយ្យាករណ៍អង់គ្លេសឲ្យបានយល់ច្បាស់

ក្នុងវេយ្យាករណ៍ភាសាអង់គ្លេស part of speech គឺជាប្រភេទភាសានៃពាក្យ ឬយើងហៅថា lexical categories, grammatical categories or word classes។ ក្នុងភាសាអង់គ្លេស part of speech ត្រូវបានគេចែកជា ៨ផ្នែកធំៗ មានដូចជា verb, noun, adjective, adverb, pronoun, preposition, conjunction, and interjection ។

ខាងក្រោមនេះគឺជាចំនុចសំខាន់ៗមួយចំនួនដែលពន្យល់ពី  part of speech នីមួយៗ

1. Verb

 • និយមន័យ៖ កិរិយាស័ព្ទ គឺត្រូវបានប្រើដើម្បីបង្ហាញសកម្មភាព ឬ state-of-being
  • ឧទាហរណ៍៖ go, write, exist, be

2. Noun

 • និយមន័យ៖ នាម គឺជាពាក្យដែលត្រូវបានគេប្រើដើម្បីសំដៅទៅលើមនុស្ស សត្វ វត្ថុ សារធាតុ រដ្ឋ ព្រឹត្តិការណ៍ គំនិត និងអារម្មណ៍។ នាម មានមុខងារជាប្រធានបទ ឬកម្មបទ និងត្រូវបានបញ្ជាក់ន័យដោយគុណនាម។
  • ឧទាហរណ៍៖ John, lion, table, freedom, love …

3. Adjective

 • និយមន័យ៖ គុណនាម ត្រូវបានប្រើដើម្បីរៀបរាប់អំពីអ្វីមួយ ឬបញ្ជាក់ន័យឲ្យ នាម ឬសព្វនាម
  • ឧទាហរណ៍៖ good, beautiful, nice, my …

4. Adverb

 • និយមន័យ៖ កិរិយាវិសេស ត្រូវបានប្រើដើម្បីបញ្ជាក់ន័យឲ្យកិរិយាស័ព្ទ គុណនាម និងកិរិយាវិសេសផ្សេងទៀត។
  • ឧទាហរណ៍៖ completely, never, there …

5. Pronoun

 • និយមន័យ៖ សព្វនាម ត្រូវបានប្រើដើម្បីជំនួសឲ្យ នាម ឬឃ្លាមួយ។
  • ឧទាហរណ៍៖ I, you, he, she, it 

6. Preposition

 • និយមន័យ៖ ធ្នាក់ ត្រូវបានប្រើពីមុខនាមដើម្បីបង្កើតជាឃ្លាមួយ ដែលបង្ហាញពីទីកន្លែង ពេលវេលា របៀប និងហេតុអ្វី
  • ឧទាហរណ៍៖ in, above, to, for, at …

7. Conjunction

 • និយមន័យ៖ Conjunctions ត្រូវបានប្រើដើម្បីភ្ជាប់ ឃ្លា ប្រយោគ ឬពាក្យ
  • ឧទាហរណ៍៖ and, yet, but, for, nor, or, and so

8. Interjection

 • និយមន័យ៖ ឧទានសព្ទត្រូវបានប្រើដើម្បីបង្ហាញការភ្ញាក់ផ្អើលឬអារម្មណ៍
  • ឧទាហរណ៍៖ oh!, Good Lord

ឧទាហរណ៍មួយចំនួនអំពី parts of speech

 • My (adjective) friend (noun) speaks (verb) English (noun) fluently (adverb).
 • Oh! (interjection) I ( pronoun) went (verb) to (preposition) school (noun) and (conjunction) I ( pronoun) met (verb) Fred (noun).

ចុចទីនេះដើម្បីអនុវត្តបន្ថែម

Like ផេក អាឡាដាំង Like Ahladang ដើម្បី ទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments