ក្មេងប្រុស១១ឆ្នាំបានធ្វើអត្តឃាតដោយសារតែការប្រឡងធ្លាក់ និងសម្ពាធពីឪពុកម្ដាយ

untitled

ប្រទេសសឹង្ហបុរី ជាមួយនឹងការធ្លាក់ការប្រឡងជាលើកដំបូង ក្មេងប្រុសអាយុ១១ដែលមិនអាចប្រឈមមុខជាមួយនឹងឪពុកម្ដាយ បានសម្រេចចិត្តធ្វើអត្តឃាតដោយលោតពីអាគារជាន់ទី១៧។

អាជ្ញាធរបានសន្និដ្ឋានថាមរណភាពរបស់ក្មេងប្រុសនេះគឺមិនមែនមកពីការធ្លាក់ចុះដោយចៃដន្យនោះទេ។ តែនេះគឺជាការធ្វើអត្តឃាត ដោយសារតែទទួលរងសម្ពាធផ្លូវចិត្តធ្ងន់ធ្វរពីសំណាក់ឪពុកម្តាយរបស់គាត់ក្នុងការប្រឡងធ្លាក់។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ដែលជាថ្ងៃដែលក្មេងនោះត្រូវបង្ហាញលទ្ធផលនៃការប្រឡងប្រចាំឆមាសទៅឪពុកម្តាយរបស់គេ។ ក្មេងប្រុសដែលរៀនថ្នាក់ទី៥រូបនេះបានសម្រេចចិត្តចាក់សោរខ្លួនឯងនៅក្នុងបន្ទប់គេងរបស់គាត់។ មិនយូរប៉ុន្មានបន្ទាប់ពីពេលដែលឪពុកម្តាយដឹងថាកូនរបស់គាត់ចាក់សោរទ្វារ គាត់បានប្រញ៉ាប់យកកូនសោរមកបើកទ្វារ តែមិនឃើញកូនប្រុសគាត់នៅក្នុងបន្ទប់គេងនោះទេ។

ក្រោយមកពួកគេបានរកឃើញកូនរបស់គាត់កំពុងតែដេកដួលនៅជាន់ផ្ទាល់ដីនៅប្លុកអាគារ 470A Fernvale Link។ ជាអកុសល កូនគាត់បានស្លាប់នៅនឹងកន្លែងកើតហេតុវេលាម៉ោង៧ព្រឹកទៅហើយ។ កុមារានោះមានរបួសធ្ងន់ធ្ងរត្រង់លលាដ៍ក្បាល និងការបាក់ឆ្អឹងជាច្រើនកន្លែងដោយសារតែការធ្លាក់ចុះពីលើអាគារកម្ពស់១៧ជាន់នេះ។

ម្តាយរបស់ក្មេងប្រុសនោះ ដែលមិនត្រូវបានបង្ហើបឈ្មោះ បានសារភាពថារូបគាត់ធ្លាប់វាយបាតដៃកូនគាត់នឹងរំពាត់ស្រាលៗ រាល់ពេលដែលកូនរបស់គាត់ទទួលបានពិន្ទុតិចជាង៧០ក្នុងការប្រឡងម្ដងៗ។ កូនរបស់គាត់ក៏បានយំ និងសម្ដែងការមិនសប្បាយចិត្តនៅពេលដែលគាត់វាយម្ដងៗ។ ប៉ុន្តែកូនគាត់មិនដែលពិបាកចិត្តយូរនោះទេ។

ក្នុងចំណោមមុខវិជ្ជារដែលប្រឡងពាក់កណ្តាលឆ្នាំទាំង៥មុខ របស់ក្មេងប្រុសនេះបានប្រឡងធ្លាក់២មុខ និង៣មុខទៀតទទួលបានពិន្ទុត្រឹមតែមធ្យមភាគតែប៉ុណ្ណោះ។ ពិន្ទុខ្ពស់បំផុតរបស់ក្មេងនោះគឺ ៥៧,៥/១០០ សម្រាប់វិទ្យាសាស្រ្ត។ បើគិតពិន្ទុជាមធ្យមទាំង៥មុខរបស់គាត់គឺទទួលបានត្រឹមតែ ៤៥,៥/១០០ តែប៉ណ្ណោះ៕

ប្រភព៖ Channelnewsasia

Facebook Comments