genie
របៀបប្រើប្រាស់ឈ្នាប់ Coordinating Conjunctions នៅក្នុងភាសាអង់គ្លេស

untitled

Coordinating Conjunctions ឬ FANBOYS ត្រូវបានគេប្រើប្រាស់សម្រាប់បង្កើតជា Compound Sentences នៅក្នុងភាសាអង់គ្លេស។ Coordinating Conjunctions មាន៧ពាក្យរួមមាន for, and, nor, but, or, yet, so។ ខាងក្រោមនោះគឺជារបៀបប្រើប្រាស់ FANBOYS ទាំង៧នេះ។

F – For: មានន័យស្មើនឹងពាក្យថាពីព្រោះ (Because)។ ប៉ុន្តែវាត្រូវបានប្រើប្រាស់ខុសពីពាក្យ “Because” នៅត្រង់សញ្ញាក្បៀស។ នៅដែលយើងប្រើប្រាស់ពាក្យ “For” នៅកណ្ដាលប្រយោគ អ្នកត្រូវតែដាក់សញ្ញាក្បៀសនៅពីមុខពាក្យ “For”។

ឧទាហរណ៍៖ I drank some water, for I was thirsty.

A – And: មានន័យថានិង។ វាភ្ជាប់ប្រយោគ២ដែលមានន័យវិជ្ជមានអោយក្លាយទៅជាប្រយោគតែមួយ។

ឧទាហរណ៍៖ He was tired, and he had a headache.

N – Nor: មានន័យថានិង។ តែពាក្យនេះប្រើប្រាស់សម្រាប់ភ្ជាប់ប្រយោគ២ដែលមានន័យអវិជ្ជមានដូចគ្នា អោយក្លាយជាប្រយោគតែមួយ។ ហើយប្រយោគដែលនៅពីក្រោយពាក្យ “Nor” ត្រូវតែប្រើប្រាស់ជាទម្រង់ត្រឡប់ (Inversion form)។

ឧទាហរណ៍៖ He didn’t study last night, nor did he read his book.

B – But: មានន័យថាប៉ុន្តែ។ វាត្រូវបានប្រើប្រាស់នៅពេលដែលប្រយោគ២ដែលត្រូវបានរួមបញ្ចូលគ្នានោះមានអត្ថន័យផ្ទុយពីគ្នា។

ឧទាហរណ៍៖ Tom studied a lot, but he didn’t pass the test.

O – Or: មានន័យថារឺ។ ជាទូទៅពាក្យនេះត្រូវបានប្រើប្រាស់សម្រាប់ជាជម្រើសអ្វីមួយ។

ឧទាហរណ៍៖ He can buy the book, or he can borrow it from the library.

Y – Yet:  មានន័យថាប៉ុន្តែ។ ពាក្យមួយនេះត្រូវបានគេប្រើប្រាស់ខុសពីពាក្យថា “But” ត្រង់ថាពាក្យ “Yet” ត្រូវបានគេប្រើប្រាស់ក្នុងការសម្ដែងនូវភាពភ្ញាក់ផ្អើល។

ឧទាហរណ៍៖ Tom studied a lot, yet he didn’t pass the test.

S – So: មានន័យថាដូច្នេះ។ វាត្រូវបានប្រើប្រាស់ក្នុងន័យជាលទ្ធផល។

ឧទាហរណ៍ោះ It was cold outside, so she put on a sweater.

អត្ថបទផ្សេងៗ

របៀបប្រើប្រាស់ Conditional Clause

Facebook Comments