ជាង៦០%នៃក្មេងដែលមានពិន្ទុក IQ ខ្ពស់ ហើយបោះបង់ការសិក្សា ទទួលជោគជ័យក្នុងជីវិត

untitled

ការសិក្សាដែលទឹបតែបញ្ចប់ថ្មីៗនេះបានបង្ហាញថា មិនមែនតែក្មេងដែលខ្សោយក្នុងការសិក្សានោះទេដែលគួរទទួលបានការបង្រៀនដឹតដល់ពីសំណាក់លោកគ្រូ-អ្នកគ្រូ។ ពោលគឺក្មេងដែលមានសមត្ថភាពខ្ពស់ផ្នែក IQ ក៏គូរតែទទួលបានការយកចិត្តទុកដាក់បង្រៀនពីលោកគ្រូ-អ្នកគ្រូដែរ។

ការសិក្សាចាប់ផ្ដើមតាំងពីឆ្នាំ១៩៧១ ការសិក្សារបស់ SMPY (the Study of Mathematically Precocious Youth) បានតាមដានកុមារដែលមានភាពវ័យឆ្លាតបំផុតនៅក្នុងប្រទេសអាមេរិចចំនួន៥,០០០នាក់ ឬប្រហែលជា១% នៃចំនួនសិស្សក្មេងៗសរុប។ ហើយការសិក្សានេះក៏ជាការសិក្សាដែលចំណាយរយៈពេលវែងជាគេបំផុតនៅក្នុងប្រវត្ថសាស្ត្រនៃការសិក្សាទៅលើកុមារ។

ការសិក្សាស្រាវជ្រាវនេះបានបញ្ជាក់ថា ប្រព័ន្ធអប់រំមិនគួរគិតតែបង្រៀនក្មេងដែលខ្សោយនៅក្នុងថ្នាក់នោះទេ។ ពោលគឺមិនត្រូវភ្លេចយកចិត្តទុកដាក់ទៅលើក្មេងដែលមានបញ្ញាខ្ពស់នោះដែរ។

លោក Jonathan Wai ដែលចិត្តវិទូនៅឯសាកលវិទ្យាល័យ Duke បាននិយាយថា “ចង់ឬមិនចង់ក្មេងប្រហែលជា១%នឹងក្លាយទៅជាអ្នកគ្រប់គ្រងសង្គមរបស់យើង។ កុមារនឹងក្លាយទៅជាអ្នកវិទ្យាសាស្ត្រ និងជាអ្នកយល់ដឹងខ្ពង់ខ្ពស់ដ៏ល្បីល្បាញរបស់យើង ជាប្រធានក្រុមហ៊ុន និងចៅក្រមសហព័ន្ធ ឬជាសមាជិកព្រឹទ្ធសភា និងមហាសេដ្ឋីខ្ទង់ពាក់លានដុល្លារជាដើម។”

តែគួរអោយសោកស្ដាយ បើយោងទៅតាមការសិក្សារបស់ SMPY បានបង្ហាញថា ក្មេងដែលមានការប៉ិនប្រសពមុខវិទ្យាមួយចំនួន ដូចជាមុខវិទ្យាវិទ្យាសាស្ត្រ និងគណិវិទ្យា ពុំសូវទទួលបានការបង្រៀនដឹតដល់ពីសំណាក់លោកគ្រូ អ្នកគ្រូនោះទេ។ ដោយប្រហែលជាយល់ឃើញថាក្មេងទាំងនោះចេះនឹងយល់ច្បាស់អំពីមុខវិទ្យាទាំងនោះហើយ គ្រួក៏បានបង្វែរការយកចិត្តទុកដាក់របស់ពួកគាត់មកលើក្មេងដែលមានការសិក្សាខ្សោយវិញ។

ជាលទ្ធផល កុមារដែលមានភាពវៃឆ្លាតប្រមាណជាមួយភាគរយនោះបានបាត់បង់សមត្ថភាពរបស់ខ្លួន និងមានឥទ្ធិពលតិចតួចនៅក្នុងសង្គមសហរដ្ឋអាមេរិច។

SMPY បានសន្មត់ថាកុមារអាចឈានទៅដល់ការប្រើប្រាស់សក្តានុពលដែលខ្លួនមានពេញលេញដោយមិនមានអ្នកបង្ហាត់បង្ហាញ។ តាមការពិនិត្យតាមដានក្នុងរយៈពេល៤៥ឆ្នាំបានបង្ហាញថាការបញ្ឈប់ការសិក្សាគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់កុមារទាំងនោះ។

នៅពេលដែលអ្នកស្រាវជ្រាវប្រៀបធៀបក្រុមនៃក្រុមកុមារមានសមត្ថភាពពីកំណើតទាំងនោះអោយបោះបង់ចោលការសិក្សា ទៅនឹងក្រុមកុមារមានសមត្ថភាពពីកំណើតដែលបន្តការសិក្សា ក្រុមកុមារមានសមត្ថភាពពីកំណើតដែលបានបោះបង់ចោលការសិក្សាជាង៦០%ទទួលបានការជោគជ័យនៅក្នុងជីវិត។ ចំនួននេះច្រើនជាង២ដងបើធៀបទៅនឹងក្មេងដែលបានទទួលបានការអប់រំពីសាលា។  ជំនាញដែលពួកគេពួកែរួមមានវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម ឬក៏គណិតវិទ្យា (STEM)។

តែទោះបីជាយ៉ាងណាក៏ដោយ SMPY បានអោយជាអនុសាស្រ្តថាឪពុកម្ដាយ ឬលោកគ្រូ-អ្នកគ្រូកាលដែលបានដឹងថាកូន ឬក៏សិស្សរបស់ខ្លួនមានទេព្យកោសល្យខ្ពស់ពីកំណើតហើយ ពួកគេគួរតែផ្ដល់ឱកាសអោយក្មេងទាំងនោះបញ្ចេញសមត្ថភាពដែលខ្លួនមាន។ ពោលគឹមិនគួរដាក់ការងារណាដែលកម្រិតសមត្ថភាពរបស់ក្មេងទាំងនោះទេ ព្រោះវាអាចប៉ះពាល់ទៅដល់សម្ថភាពក្នុងការលូតលាស់ផ្នែកបញ្ញារបស់ក្មេងទាំងនោះ៕

ប្រភព៖ Weforum

Facebook Comments