genie
របៀបប្រើប្រាស់កាលបច្ចុប្បន្ននៅក្នុងវេយ្យករណ៍ភាសាអង់គ្លេស

នៅក្នុងវេយ្យករណ៍ភាសាអង់គ្លេស កាលត្រូវបានគេបែងចែកជា៣ធំៗ ដែលរួមមានអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ហើយនៅក្នុងកាលនីមួយៗត្រូវបានបែងចែកជា៤ចំនុចតូចៗទៀត ដែលមានជាអាថ៌ Simple, Pregressive, Perfect, Perfect Progressive។ ខាងក្រោមនេះគឺជាមូលដ្ឋានគ្រឺះក្នុងការ ប្រើប្រាស់កាលបច្ចុប្បន្នកាលទាំង៤។

១. Present Simple

1

របៀបប្រើប្រាស់៖

  • សកម្មភាពជាទម្លាប់ប្រចាំថ្ងៃ។ EX: He gets up at 7am.
  • ការពិតដែលមិនអាចកែប្រែបាន។ EX: The Sun rises every morning.

2013-04-06-simple-present

២. Present Progressive

2

របៀបប្រើប្រាស់៖

  • សកម្មភាពកើតឡើងខណៈពេលដែលកំពុងនិយាយ។ EX: I am doing my homework.

៣. Present Perfect Simple

3

របៀបប្រើប្រាស់៖

  • បង្ហាញពីលទ្ធផលនាពេលបច្ចុប្បន្ន ដែលសកម្មភាពបានកើតឡើងនៅពេលអតីតកាល។
  • សកម្មភាពដែលបានកើតឡើងពីអតីតកាល និងបន្តរហូតមកទល់នឹងបច្ចុប្បន្នកាល។
  • សកម្មភាពបានបញ្ចប់កាលពីអតីតកាល តែវាមានទំនាក់ទំនងក្នុងពេលបច្ចុប្បន្នកាល (បទពិសោធន៍)។
  • សកម្មភាពដែលទើបនឹងបានបញ្ចប់ ខណៈពេលដែលយើងនិយាយ។
  • សកម្មភាពដែលធ្លាប់កើតឡើង (ម្ដង ច្រើនដង ឬមិនធ្លាប់កើតឡើង) មុនពេលដែលការសន្ទនារចាប់ផ្ដើម។

present-perfect2

៤. Present Perfect Progressive

4

របៀបប្រើប្រាស់៖

  • បង្ហាញទៅលើមូលហេតុ ឬក៏រយៈពេល
  • សកម្មភាពដែលបានកើតឡើងពីអតីតកាល និងបន្តរហូតមកទល់នឹងបច្ចុប្បន្នកាល។
  • សកម្មភាពដែលទើបនឹងបានបញ្ចប់ ខណៈពេលដែលយើងនិយាយ។
  • សកម្មភាពដែលធ្លាប់កើតឡើង (ម្ដង ច្រើនដង ឬមិនធ្លាប់កើតឡើង) មុនពេលដែលការសន្ទនារចាប់ផ្ដើម។

អត្ថបទបន្ថែម៖

របៀបប្រើប្រាស់កាលអនាគតនៅក្នុងវេយ្យករណ៍ភាសាអង់គ្លេស

របៀបប្រើប្រាស់កាលអនាគតនៅក្នុងវេយ្យករណ៍ភាសាអង់គ្លេស

Facebook Comments