genie
ញ៉ សញ្ញេ៖ និស្សិត​ខ្មែរ​ដំបូង​បង្អស់​ដែល​ស្រាវជ្រាវអំពី​វិធីសាស្រ្ត​បង្រៀន​ភាសា​អង់គ្លេស​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ពត៌មានវិទ្យា​

ថ្ងៃនេះក្រុមការងារគេហទំព័រអាឡាដាំងមានកិត្តិយសដែលបានលោក ញ៉ សញ្ញេ ដែលជានិស្សិតបណ្ឌិតអប់រំ ដែលកំពុងសិក្សាស្រាវជ្រាវអំពីវិធីសាស្រ្តបង្រៀនភាសាអង់គ្លេសដោយប្រើប្រាស់បច្ចេកវិជ្ជាពត៌មានវិទ្យា (Teaching English Language using ICT tools) នៅសកលវិទ្យាល័យវិទ្យាសាស្រ្តម៉ាឡេស៊ី (Universiti Sains Malaysia) រដ្ឋប៉េណាង ប្រទេសម៉ាឡេស៊ី មកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួលរបស់លោកទាក់ទងនឹងជិវិតសិក្សា ក៏ដូចជាវិធីសាស្ត្រក្នុងការទទួលបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេស។ លោក ញ៉ សញ្ញេទទួលបានអាហារូបករណ៍អន្តរជាតិពីរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី (Malaysian International Scholarship) ក្នុងឆ្នាំ២០១៥។ គួរបញ្ជាក់ផងដែរថា គាត់គឺជានិស្សិតបណ្ឌិតខ្មែរដំបូងគេបង្អស់ ដែលសិក្សាស្រាវជ្រាវអំពីវិធីសាស្រ្តបង្រៀនភាសាអង់គ្លេសដោយប្រើប្រាស់បច្ចេកវិជ្ជាពត៌មានវិទ្យា នៅក្នុងមជ្ឈមណ្ឌលអប់រំបច្ចេកវិជ្ជាពត៌មានវិទ្យា (Centre for Instructional Technology and Multimedia) នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តម៉ាឡេស៊ី (Universiti Sains Malaysia) ។

១. ជីវប្រវិត្តការតស៊ូសិក្សា
ញ៉ សញ្ញេ បានកើតនៅក្នុងគ្រូសារកសិករក្នុងភូមិតូចមួយ នៅក្នុងខេត្តបាត់ដំបង។ ដោយស្ថិតនៅក្នុងស្ថានភាពគ្រួសារមានជីវភាពខ្វះខាត គាត់មិនបានរៀនភាសាអង់គ្លេសនៅសាលាល្អៗដូចសិស្សដទៃឡើយ ពោលគឺគាត់បានសុំព្រះសង្ឈរៀនភាសាអង់គ្លេសដោយមិនបង់ប្រាក់តាមវត្តនានាក្នុងខេត្តបាត់ដំបង ដូចជា វត្តដំរីស វត្តកណ្តាល វត្តសង្កែ។ គាត់បានរៀនភាសាអង់គ្លេសតាមវត្ត និងនៅក្នុងសាលារដ្ឋរហូតដល់ចប់ថ្នាក់វិទ្យាល័យ ពីវិទ្យាល័យនេត យ៉ង់ខេត្តបាត់ដំបង។ បន្ទាប់មកគាត់បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេស (Bachelor of Education in English Teaching) នៅសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (University of Management and Economics) ដោយទទួលអាហារូបករណ៍បញ្ចុះតំលៃពិសេស ពីសកលវិទ្យាធិការ និង អនុបណ្ឌិតគ្រប់គ្រង (Master of Business Administration) នៅសកលវិទ្យាល័យបាត់ដំបង (University of Battambang) ក៏ទទួលបានអាហារូបករណ៍ពិសេសពីសកលវិទ្យាធិការផងដែរ។ ជាពិសេសគាត់បានប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅ USA (IREX award),   Sweden & India (LIFE Academy award) ដើម្បីទទួលបាននូវវិធីសាស្រ្តបង្រៀនថ្មីៗមកចែករំលែកបុគ្គលិករួមការងារក្នុងស្ថាប័នអោយមានភាពរីកចំរើនទំាងអស់គ្នា។

14328806_1129957397095428_1484107869_n

២. បទពិសោធន៍ការងារ
ញ៉ សញ្ញេ ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសតាមផ្ទះ តាមវត្ត និង តាមសាលាបង្រៀនភាសាអង់គ្លេស ក្នុងខេត្តបាត់ដំបង។ បន្ទាប់មកគាត់បម្រើការធ្វើជាគ្រូបងៀនភាសាអង់គ្លេសក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ហើយក៍មានឪកាសបានបង្រៀនភាសាអង់គ្លេសតាមសកលវិទ្យាល័យនានា។

៣. វិធីសាស្រ្តក្នុងការប្រជែងយកអាហារូបករណ៍បរទេស
តាមបទពិសោធន៍គាត់ផ្ទាល់ គាត់បានផ្តល់គន្លឹះសំខាន់ចំនួន៥៖

  1. ព្យាយាមធ្វើការងារស្ម័គ្រចិត្តនានាទាក់ទងនឹងការងារសង្គម រឺ ការងារស្ម័គ្រចិត្តក្នុងគ្រឹះស្ថានផ្សេងៗយ៉ាងហោចពី១ឆ្នាំ ទៅ២ឆ្នាំ
  2. ត្រូវរៀបចំសរសេរប្រវត្តិរូបសង្ខេបស្តង់ដារស្របតាមអ្វីដែលអាហារូបករណ៍ចង់បាន
  3. ត្រូវចូលរួមសិក្ខាសាលាស្តីអំពីរបៀបដាក់អាហារូបករណ៍អោយបានច្រើន
  4. ត្រូវចេះសរសេរពីគោលបំណងជាក់លាក់ដែលខ្លួនចង់បានអាហារូបរណ៍ មានលក្ខណខុសប្លែកពីបេក្ខជនដទៃ
  5. ត្រូវស្វែងរកអ្នកដែលធ្លាប់ប្រឡងជាប់កម្មវិធីអាហារូបករណ៍ ដែលខ្លួនចង់ដាក់ប្រឡង ដើម្បីទទួលបាននួវការណែនាំអំពីគន្លឹះចំបងក្នុងការទទួលបានជោគជ័យ

14341643_1129957487095419_1202191070_n

ជាចុងក្រោយ ក្រុុមការងារអាឡាដាំងសូមចូលរួមអបអរចំពោះលោក ញ៉ សញ្ញេ ដែលបានជាប់អាហារូបករណ៍មួយនេះ ហើយក៏សូមជូនពរលោកទទួលបានជោគជ័យក្នុងការសិក្សា និងកិច្ចការងាររបស់លោក។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

អ្នកប្រហែលជាចាប់អារម្មណ៍

បូរ៉ាន់ ច័ន្ទរតនៈ៖ បង្ហើបពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT កំរិត Specialized Training College

តើ រចនា ​មាន​គន្លឺះអ្វី​ខ្លះ​ដើម្បី​ផ្តល់​ជូនប្អូនៗ​ដែល​ចង់​ដាក់​ពាក្យ​អាហារូបករណ៍?

អ៊ុក សុវណ្ណារ៉ា ៖ សិល្បៈក្នុងការសរសេរ Personal Statement សំរាប់ដាក់អាហារូបករណ៍

លី វ៉េងហុង៖ ដើរតាមអ្វីដែលគាត់ចូលចិត្ត ជាងរបររកស៊ីរបស់គ្រួសារ

ទី លឹមកុសល៖ អាហារូបករណ៍ YSEALI ល្អសំរាប់និស្សិតខ្មែរ

ហង្ស វុទ្ធិកា ចែករំលែកបទពិសោធន៍​ការ​ដាក់​អាហារូបករណ៍របស់លោក និងការរស់នៅរបស់លោកក្នុងប្រទេសអង់គ្លេស