ដំណឹងជ្រើសរើសបុគ្គលិកនៅស្ថានទូតបារាំង

14368715_1102622976483672_5984267486742968637_n

ស្ថានទូតបារាំងត្រូវការជ្រើសរើសបុគ្គលិក (ភេទស្រី ឬប្រុស) មួយរូប ឱ្យចូលបម្រើការងារផ្នែកជំនួយការគណនេយ្យ ។

លក្ខណៈសម្បតិ្តជ្រើសរើស ៖
– មានបទពិសោធន៍ការងារផ្នែកគណនេយ្យ និងគ្រប់គ្រង
– ចេះនិយាយ និង សរសេរភាសាបារាំង និងខ្មែរ
– មានចំណេះដឹងផ្នែកព័ត៌មានវិទ្យា(Word និង Excel)
– មានស្មារតីបំពេញការងារជាក្រុម

ភារកិច្ច៖
– ទំនាក់ទំនងជាមួយផ្នែកគណនេយ្យនៃដៃគូផ្គត់ផ្គង់ និងក្រុមហ៊ុនខ្មែរនានា
– បំពេញការងារពេញម៉ោង
– ប្រាក់បៀវត្សប្រចាំខែចំនួន ៩០០ ដុល្លាអាមេរិក ក្នុងមួយខែ
– ចូលបម្រើការងារចាប់ពីថ្ងៃទី ១០ តុលា ឆ្នាំ២០១៦នេះតទៅ

បេក្ខជនត្រូវផ្ញើលិខិតសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប រូបថត និង សញ្ញាប័ត្រគណនេយ្យ តាមរយៈអ៊ីមែល « [email protected] » ឱ្យបានមុនថ្ងៃទី៣០ កញ្ញា ២០១៦។ បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានសារជូនដំណឹងតាមរយៈអ៊ីមែល ដើម្បីមកសម្ភាសន៍ផ្ទាល់។

ប្រភព៖ ស្ថានទូតបារាំង

Like ផេក អាឡាដាំង Like Ahladang ដើម្បី ទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments