វិធីសាស្ត្រក្នុងការសិក្សាអោយមានប្រសិទ្ធភាពខ្ពស់

tumblr_o0jry4oz0p1v0upl5o1_500

បើទោះបីជាមានការខិតខំរៀនសូត្រយ៉ាងណាក៏ដោយ សិស្ស-និស្សិតមួយចំនួននោះក៏មិនអាចរាប់បញ្ចូលទៅក្នុងចំណោមសិស្សពូកែបានដែល។ ត្រូវចងចាំថា គួរធ្វើខ្លួនអោយក្លាយជាមនុស្ស”រៀនពូកែ” មិនមែន”ពូកែរៀន”នោះទេ។ ខាងក្រោមនេះគឺជាគន្លឹះនៃភាពវៃឆ្លាតក្នុងការសិក្សាមួយចំនួនដែលអ្នកអាចយកទៅសាកល្បងបាន។

១. ទីកន្លែងសម្រាប់រៀន

មានមនុស្សមួយចំនួនគិតថាទីកន្លែងសម្រាប់សិក្សាគឺមិនសូវជាសំខាន់ និងចាំបាច់នោះទេ។ ពួកគេគិតថាគ្រាន់តែផ្ដោតអារម្មណ៍ទៅលើការមើលមេរៀននោះគឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ ពួកគេកំពុតតែគិតខុសហើយ។ ទីកន្លែងគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកអ្នកផ្ចង់អារម្មណ៍សិក្សាបានល្អ។ ទីកន្លែងស្ងប់ស្ងាត់ ផារសុខភាពគឺជាអ្វីដែលនិស្សិតត្រូវការ។ ទីកន្លែងទាំងនោះមានដូចជាបណ្ណាល័យ ហាងកាហ្វេ ឬក៏អាចជាផ្ទះក៏អាចថាបាន។

២. យកអ្វីដែលគួរតែយក

សម្ភារៈសិក្សាមួយចំនួនដែលអ្នកត្រូវការចាំបាច់សម្រាប់មើលមេរៀន ឬធ្វើលំហ៊ាត់មិនគួរត្រូវបានភ្លេចភ្ជាប់ទៅជាមួយនោះទេ។ ព្រោះវាជាការខ្ជះខ្ជាយពេលវេលាច្រើនណាស់កាលដែលអ្នកត្រឡប់ទៅយកសម្ភារៈសិក្សាដែលអ្នកភ្លេចនោះមក។ សម្ភារៈទាំងនោះអាចជាសំណុំឯកសារនានាដែលលោកគ្រូប្រគល់អោយ។

៣. ការសម្រួលពាក្យ

ការសិក្សាមិនមែនត្រូវការត្រឹមតែសមត្ថភាពក្នុងការទន្ទេញ ឬថាតាមនោះទេ តែយើងគួរតែយល់នូវអ្វីដែលយើងកំពុងតែទន្ទេញ និងសម្រួលវាអោយទៅជាពាក្យរបស់អ្នក។ ការសម្រួលពាក្យនេះជាពិតជាមានប្រសិទ្ធភាពខ្ពស់ដែលអ្នកអោយអ្នកចាំបានយូរ។ ឧទាហរណ៍ នៅពេលដែលអ្នកត្រូវការចងចាំនូវចំណុចដ៏វែងមួយ អ្នកត្រូវតែយល់ពីចំណុចនោះ និងរកវិធីចាំពាក្យគន្លឺះនឺមួយៗនៅក្នុងចំណុចនោះជាការស្រេច។

file_000

៤. អនុវត្តន៍ជាក្រុម ឬតែម្នាក់ឯង

ពាក្យអង់គ្លេសមួយឃ្លារពោលថា “practice makes perfect”។ ជាការពិតណស់ យើងគួរតែធ្វើតេស្ដសាកល្បងសមត្ថភាពរបស់ខ្លួន ដើម្បីដឹងថាអ្នកចេះបានដល់កម្រិតណា។ នេះគឺជាវិធីសាស្ត្រតែមួយគត់ដែលអ្នកពង្រឹងចំណុចខ្វះខាតរបស់អ្នកអោយមានភាពល្អប្រសើរឡើងវិញ។ ពេលខ្លះ អ្នកក៏អាចធ្វើតេស្តសាកល្បងសមត្ថភាពនោះជាក្រុមទោះបីជាមានសមាសធាតុមកពីថ្នាក់ផ្សេងគ្នាក្ដី។ ពីព្រោះពួកគេអាចជួយពន្យល់ចំណុចដែលអ្នកខ្វះខាត ឬផ្លាស់ប្ដូរឯកសារសិក្សាគ្នាទៅវិញទៅមក ដែលនេះគឺជាការប្រសើរសម្រាប់អ្នក។

៥. ធ្វើតារាងកាលវិភាគសិក្សាសម្រាប់ខ្លួនអ្នក

មានមនុស្សជាច្រើនចំណាយពេលសិក្សាតែពេលណាដែលពួកគេចង់តែប៉ណ្ណោះ។ ធ្វើដូច្នេះអាចធ្វើអោយអ្នកបង្កើតទម្លាប់អាក្រក់ខ្ចិលដែលបណ្ដាលមកពីពាក្យដោះសារថា “ជាប់រវល់” របស់អ្នក។ អ្នកគួរតែរបស់ពេលវេលាណាមួយសមរម្យសម្រាប់ស្វ័យសិក្សាបើទោះបីជាវាមានរយៈពេលខ្លីយ៉ាងណាក៏ដោយ។ វាអាចជួយអោយអ្នកត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃប្រឡង។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

ប្រភព៖ Psychcentral

Facebook Comments