MV “នៅទីនេះកំពុងតែមានមនុស្សខូចចិត្ត” បានចេញហើយ

បន្ទាប់ពីមានការរិះគុនពីសំណាក់មហាជនស្ដីអំពីការចម្លងបទភ្លេងពីបរទេស គេសង្គេតឃើញថាមានផលិតកម្មមួយចំនួនបានខិតខំបង្កើតទំនុកភ្លេងដោយខ្លួនឯង។ ពោលគឹមិនចម្លងពីបរទេសឡើយ។ ជាក់ស្ដែង ផលិតកម្មរស្មីហង្សមាសកំពុងតែខិតខំនិពន្ធបទចម្រៀង Original ថ្មីៗជាច្រើន។

ក្រឡេកមកមើលបទចម្រៀងដែលនិព្ធដោយលោកហេង ពិទូ “នៅទីនេះកំពុងតែមានមនុស្សខូចចិត្ត” ដែលបកស្រាយដោយកញ្ញា ADDA។ បទចម្រៀងនេះបានចេញ MV កាលពីម្សិលមិញក្នុង Channel Youtube របស់លោកហេង ពិទូផ្ទាល់។ មិនត្រឹមតែជាបទចម្រៀងដ៏ពេញនិយមប៉ុណ្ណោះទេ MV របស់បទនេះក៏ទទួលបានការកោតសរសើរពីសំណាក់អ្នកទស្សនាផងដែរសម្រាប់បច្ចេកទេសក្នុងការថត។ មិនទាន់បានរយៈពេលមួយថ្ងៃស្រួលបួលផង MV នេះមានអ្នកចូលទៅទស្សនារហូតទៅដល់ជាងមួយម៉ឺននាក់។

ទស្សនា MV “នៅទីនេះកំពុងតែមានមនុស្សខូចចិត្ត”  ទាំងអស់គ្នា៖

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments