តារាសម្ដែងភាពយន្តអាសអាភាសអ៊ីតាលីដ៏ល្បីឈ្មោះម្នាក់​នឹង​បង្កើត​សាកល​វិទ្យាល័យ​សិចសាស្រ្ត

ក្រុមរបស់លោក Rocco Siffredi នឹងបង្កើតសកលវិទ្យាល័យសិចសាស្រ្ត ឬក៏ហៅជាភាសាអង់គ្លេសថា “University of Porn”។ លោក Rocco Siffredi ដែលធ្លាប់សម្ដែងក្នុងខ្សែភាពយន្តអាសអាភាសច្រើនជាង១៣០០រឿង ថាលោកនិងក្រុមលោកនឹងយកចំណេះដឹង និងបទពិសោធន៍ក្នុងនាមជាតារាសម្ដែងភាពយន្តអាសអាភាសមកចងក្រងជាឯកសារដើម្បីជាទុនសម្រាប់បណ្ដុះបណ្ដាលអ្នកដែលមានបំណងចង់ក្លាយជាតារាសម្ដែងភាពយន្តអាសអាភាស។

RoccoSiffredi

គេហទំព័រព័ត៌មានរបស់អ៊ីតាលី Perful បានអោយដឹងថា លោក Rocco Siffredi ចង់បង្ហាញពីរូបមន្តនៃការសម្ដែង ដែលនឹងសង្កត់ធ្ងន់ ឬក៏ធ្វើតាមទាំងស្រុងទៅតាមអ្វីដែលបានព្រៀងទុក (បារ៉ូ)។ ពោលគឺធ្វើអោយបានល្អដូចការពិត។

លោក Rocco Siffredi បានអោយដឹងទៀតថា លោកនឹងសម្រឹតសម្រាំងយកចំនួនសិស្សតែ២១នាក់ ពីក្នុងចំណោមអ្នកដែលដាក់ពាក្យដើម្បីរៀនជាច្រើនពាន់នាក់។ ក្នុង២១នាក់នោះ មាន៧នាក់ជាស្ត្រី និង១៤នាក់ផ្សេងទៀតជាបុរស។ វិញ្ញាសារជំរួសទាំងនោះរួមមានការធ្វើសកម្មភាពពីមុខកាម៉េរា និងតាក់តិចនៃការសម្ដែងដោយរំពឹងថានឹងអាចបណ្ដោះបណ្ដាលធនធានមនុស្សសម្រាប់វិស័យមួយនេះនាពេលអនាគត៕

ប្រភព៖ Independent

Facebook Comments