វិធីសាស្រ្ត​រាប់អាន​មិត្ត​​ឲ្យ​​បាន​ច្រើន

រាប់អានមិត្ត

មនុស្សមិនអាចរស់នៅម្នាក់ឯងបានទេ ហេតុនេះពួកគេត្រូវការមានមិត្តភក្តិឬត្រូវចេះបង្កើតមិត្ត។ ដូចគ្នាដែរ មនុស្សខ្លះមានបញ្ហាជាច្រើនដែលធ្វើឲ្យពួកគេពិបាកនិយាយជាមួយមនុស្សប្លែកមុខ។ តើត្រូវធ្វើយ៉ាងណាបើអ្នកចង់មានអារម្មណ៍ល្អក្នុងការធ្វើវា៖

ចេញដើរលេងម្នាក់ឯង

កុំទៅចូលរួមកម្មវិធីឬទៅដើរលេងមានគ្នាជាមួយមិត្តភក្តិ ព្រោះបើទៅម្នាក់ឯងអ្នកត្រូវការទៅនិយាយជាមួយគេ បើមិនដូច្នោះអ្នកនឹងគ្មានអ្នកនិយាយជាមួយ។ បើអ្នកមានគ្រួសារឬមិត្តភក្តិទៅជាមួយ អ្នកនៅតែជាមួយពួកគេហើយមិនទៅជួបមនុស្សថ្មីទេ។

រៀបចំខ្លួនឲ្យរួចរាល់មុនទៅនិយាយជាមួយគេ

នៅពេលអ្នកនៅតែម្នាក់ឯងហើយ កុំចាំឲ្យមាននរណាម្នាក់ដើរមកនិយាយជាមួយអ្នកអី ត្រូវដើរទៅរកគេតែម្តងទៅ។ កុំគិតថាគ្រាន់តែដើរទៅនិយាយជាមួយគេជារឿងគួរឲ្យខ្មាស់ឬអ្វីផ្សេងអី វាជាការគួរសមតែប៉ុណ្ណោះ។ ដើរចូលទៅក្នុងចំណោមមនុស្ស ហើយណែនាំខ្លួនអ្នកទៅមនុស្សនោះ។

កុំនិយាយពីអាកាសធាតុឬរឿងគួរឲ្យធុញ

មិនដែលមានអ្នកណាចង់និយាយជាមួយគ្នានូវរឿងគួរឲ្យធុញទ្រាន់ទេ។ កុំនិយាយពីរឿងអាកាសធាតុ រឿងនយោបាយ ឬរឿងសាសនា នៅពេលជួបគ្នាលើកដំបូងព្រោះវាជាប្រធានបទគិតឲ្យបានស៊ីជម្រៅ។ រឿងបែបនេះមានតែអ្នកដែលជិតស្និតគ្នាប៉ុណ្ណោះដែលនិយាយ។ បើអ្នកមិនដឹងនិយាយពីអ្វីទេ គ្រាន់តែនិយាយសួស្តីហើយសួរថាសុខសប្បាយទេ គឺបានហើយ។

ព្យាយាមឲ្យគេនិយាយពីខ្លួនគេ

ជួនកាលអ្នកខ្លះចូលចិត្តនិយាយពីខ្លួនឯង ហេតុនេះយើងគួរតែព្យាយាមសួរពីរឿងមួយចំនួនរបស់គេឲ្យបានច្រើន គេប្រហែលជាពេញចិត្តតបមកយើងវិញ។ រឿងដែលគួរតែសួរគួរតែមានដូចជា តើរស់នៅទីណា រៀនមុខវិជ្ជាអ្វី នៅទីណា  សួរពីការកម្សាន្ត  ឬសួរអំពីចំណង់ចំណូលចិត្តរបស់គេ។

អ្នកក៏ត្រូវនិយាយពីខ្លួនឯងឲ្យគេស្តាប់ដែរ

អ្នកដទៃអាចចូលចិត្តនិយាយពីរឿងរបស់គេ ហើយគេក៏ចង់ដឹងពីរឿងរបស់អ្នកដែរ។ បើសិនជាអ្នកសួរសំនួរគេច្រើនពេកអាចធ្វើឲ្យគេមានអារម្មណ៍មិនសូវស្រណុកចិត្ត។ ដូច្នេះអ្នកក៏ត្រូវតែនិយាយពីខ្លួនអ្នកឲ្យគេបានស្តាប់ដូចគ្នា ស្រួលមិនស្រួលអ្នកអាចមានចំណង់ចំណូលចិត្តដូចគ្នាក៏ថាបាន។

ស្វែងរកហើយចែករំលែកអ្វីដែលដូចគ្នារវាងអ្នកទាំងពីរ

ពេលនិយាយគ្នាយូរៗទៅ អ្នកអាចមានអារម្មណ៍ថាទាំងពីរអ្នកមានអ្វីដែលដូចគ្នា។ នាំគ្នានិយាយផ្តោតលើរឿងទាំងនោះ ហើយអាចធ្វើឲ្យអ្នកអាចក្លាយជាមិត្តពេលនោះក៏ថាបាន។ បើពួកអ្នកមិនមានអ្វីដែលគួរឲ្យចាប់អារម្មណ៍និយាយទេ មិនអីទេព្រោះថាមិនមែនមនុស្សទាំងអស់ដែលអ្នកនិយាយជាមួយអាចក្លាយជាមិត្តល្អរបស់អ្នកទាំងអស់ទេ។

ត្រូវរួសរាយរាក់ទាក់ កុំមានអារម្មណ៍ដូចជាត្រូវបង្ខំឲ្យទៅនិយាយ

កុំមានអារម្មណ៍ថាតើអ្នកត្រូវជួបនិយាយជាមួយអ្នកមិនដែលស្គាល់ធ្វើអ្វី។ បើសិនជាអ្នកខ្លាចពេលអ្នកជួបមនុស្សថ្មីៗ កុំទៅរួសរាយដាក់គេហើយនាំឲ្យមើលទៅអ្នកដូចត្រូវបានគេបង្ខំឲ្យធ្វើបែបនោះដែរ។ បើសិនជាអ្នកណាម្នាក់ដែលយើងទៅនិយាយជាមួយមានលក្ខណៈមិនចង់និយាយជាមួយទេ ឲ្យគេទៅចុះមិនចាំបាច់ធ្វើអ្វីទេ។

កុំខ្មាស់បើសិនជាគេដឹងថាយើងភ័យតិចៗ

បើសិនជាយើងនិយាយទៅមានសម្លេងញ័រៗឬបែកញើសដៃ ត្រូវនិយាយរឿងកំប្លែងៗដើម្បីឲ្យបានសើចចេញមក។ បើមិនដូច្នោះទេ មិនបាច់ខ្វល់ពីវាទេ និយាយគ្នាបន្តទៅ។ កុំគ្រាន់តែភ័យបន្តិចបន្តួចរួចទៅជាអៀនដើរចេញឈប់និយាយនោះ មិនមែនជាការល្អទេ។

បង្ហាញពីបុគ្គលិកលក្ខណៈនិងចរឹតរបស់អ្នកចេញមក

អ្វីទាំងអស់ដែលគួរធ្វើខាងលើនេះគឺធ្វើជាខ្លួនឯងមានន័យថាកុំព្យាយាមធ្វើឲ្យអ្នកដទៃពេញចិត្ត ព្រោះគេអាចមិនចង់និយាយជាមួយយើងទេ។ ធ្វើអ្វីដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្តទើបធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ។

ត្រូវដឹងថាពេលណាត្រូវឈប់និយាយ

ទោះបីជាការសន្ទនារបស់អ្នករលូនឬក៏អត់ក៏ដោយ អ្នកត្រូវដឹងពីពេលត្រូវឈប់និយាយ។ បើអ្នកដឹងក្នុងចិត្តថាអ្នកនឹងមិននិយាយជាមួយគេយូរទៀតទេ អ្នកគួរតែធ្វើធម្មតាហើយបើមានអ្នកណានៅក្បែរនោះ ទៅរាក់ទាក់ជាមួយម្នាក់ទៀត។ បើសិនជាអ្នកពេញចិត្តធ្វើមិត្តជាមួយមនុស្សអ្នកនិយាយជាមួយនោះ អ្នកគួរតែនិយាយថាត្រូវទៅហើយ និងចាំជួបគ្នាលើកក្រោយទៀត។ អ្នកគួរសុំលេខទូរស័ព្ទ ឬអ៊ីមេលរបស់ម្នាក់នោះដើម្បីទុកទាក់ទងគ្នាក្រោយទៀត។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Facebook Comments