genie
អ៊ាម វន្នី៖ ផលអវិជ្ជមានទាំង ៧ នៃការចម្លងបទចម្រៀងពីបរទេស

អ៊ាម

យើងបានដឹងហើយ បទចម្រៀងពី២ទៅ៣បទដែលចម្លងពីបទថៃមានចំណងជើងថា “Sai Va Si Bo Thim Kan” បានធ្វើអោយមហាជនជាច្រើនធ្វើការរិះគន់យ៉ាងចាស់ដៃ ហើយជាបន្តបន្ទាប់ក៏មានតារាចម្រៀងមួយចំនួនដែលនិពន្ធបទភ្លេងថ្មីដោយខ្លួនឯងធ្វើការរិះគន់ផងដែរ។

លោកអ៊ាម វន្នី ជាតារាចម្រៀងដ៏មានទេពកោសល្យក្នុងការច្រៀងក៏ដូចជានិពន្ធបទចម្រៀងដោយខ្លួនឯងបានរៀបរាប់ប្រាប់ពីផលអវិជ្ជមានមួយចំនួនជូនសាធារណជនអំពីការចម្លងបទចម្រៀងពីបរទេសចំនួន៧ចំណុច ដែលធ្វើអោយមហាជនមានការគាំទ្រជាមួយនឹងគំនិតរបស់លោកយ៉ាងពេញទំហឹង។ ខាងក្រោមនេះគឺជាការរៀបរាប់ប្រាប់ពីផលអវិជ្ជមានមួយចំនួនរបស់លោក អ៊ាម វន្នី ជូនសាធារណៈជនតាមប្រព័ន្ធណ្ដាញសង្គមហ្វែសប៊ុកអំពីការចម្លងបទពីបរទេស៖

“ដឹងទេថាការគាំទ្របទចម្លងគឺនាំទុក្ខអ្វីខ្លះ?
1-គេដៀលខ្មែរយើងថា អន់…….
2-ប៉ះពាល់ច្បាប់កម្មសិទ្ធបញ្ញាពេលចូលសមាហរណកម្មអាស៊ាន គឺគេអាចប្តឹងយើងបាន។
3-ក្រុមហ៊ុនផលិតកម្មនឹងមិនព្រមផ្តល់ឱកាសអោយអ្នកចេះនិពន្ធបទថ្មីបានបញ្ចេញស្នាដៃព្រោះអាងចម្លង
4-គ្មានការអភិវឌ្ឍន៍លើវិស័យចម្រៀង
5-ខ្វះភាពថ្លៃថ្នូរ
6-ផ្សាយវប្បធម៌អោយបរទេស
7-ផលិតកម្មនឹងដុះដូចផ្សិតតែគ្មានអ្វីជារបស់ខ្លួន។
សម្រាប់ខ្ញុំមាន7ចំណុចនេះ បើបងប្អូនមានគំនិតល្អៗជួយសិល្បៈខ្មែរសូមបងប្អូនបំភ្លឺផងខ្ញុំ នឹងជួយផ្សព្វផ្សាយបន្តដូចគ្នា។”

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

 

 

Facebook Comments