genie
វិធីសាស្រ្តបង្ការក្នុងពេលវង្វេងកូនអ្នកក្នុងហ្វូងមនុស្ស

លោកអ្នកប្រហែលជាធ្លាប់ដឹង ធ្លាប់លឺជាញឹកញាប់មកអំពីការបាត់ ឬរង្វេងកូននៅរៀងរាល់ពេលដែលមានពិធីបុណ្យជាតិធំៗ ដែលមានការប្រមូលផ្ដុំមនុស្សច្រើន។ ក្នុងនោះក៏គេមិនភ្លេចរាប់បញ្ចូលទៅក្នុងកម្មវិធីប្រគុំចម្រៀងនានាដែលមានមនុស្សចូលរួមយ៉ាងច្រើនកកកុញដែល។ ឪពុកម្ដាយជាច្រើនតែងតែបារម្ភពីកូនតូចៗរបស់ពួកគេខ្លាចក្រែងរង្វេងបាត់ដោយប្រការណាមួយ។ អ្នកស្រី Cherise McСlimans ដែលជាម្ដាយម្នាក់បានពាំនាំនួវគំនិតដ៏ល្អមួយដើម្បីបង្ការកូនតូចរបស់អ្នកក្នុងករណីដែលវង្វេង។

សរសេរពាក្យថា “ប្រសិនជាវង្វេង សូមខលមកលេខទូរស័ព្ទ [លេខទូរស័ព្ទរបស់អ្នក]” នៅលើដៃរបស់កូនរបស់អ្នក។ ក្រៅពីនោះកុំភ្លេចប្រាប់កូនរបស់អ្នកអោយរត់ទៅរកមនុស្សល្អ ដែលមានជាអាថ៌ប៉ូលីស ឬស្រ្តីដែលមានកូនជាដើម នឹងសូមអោយពួកគេទូរស័ព្ទមកកាន់លេខដែលមាននៅលើដៃរបស់កូនអ្នក។

3004955-1-1467108452-650-1346ecb422-1467662055

ត្រូវរករបស់អ្វីមួយមកបិតពីលើកកន្លែងដែលសរសេរអក្សរទាំងនោះ។ ត្រូវប្រាកដថារបស់ទាំងនោះនឹងមិនជ្រាបទឹក នឹងរក្សារអក្សរទាំងនោះអោយបានយូរតាមទៅអាចធ្វើទៅបាន។

3004555-2-1467108499-650-4da4bc89d2-1467662055

យល់ល្អ អ្នកក៏អាចថតរូបកូនតូចរបស់អ្នកមុនពេលដែលចេញដំណើរផងដែល។ ធ្វើដូច្នេះ អ្នកនឹងងាយស្រួលក្នុងការបង្ហាញពីភិនភាគ ក៏ដូចជាសំលៀកបំពាក់ទៅកាន់សមត្ថកិច្ច ឬក្រុមការងារកម្មវិធីដើម្បីងាយស្រួលក្នុងការប្រកាសស្វែងរក៕

ប្រភព៖ Brightside

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។