genie
ចិត្តវិទូបានពន្យល់ពីមូលហេតុដែលថាអ្នកដែល​មាន​ប្រាជ្ញា​មាន​មិត្តភក្ដិ​តិច

វាមិនមែនជាចម្ងល់ទេកាលដែលថាយើងត្រូវការមិត្តភក្កីដើម្បីធ្វើការទំនាក់ទំនងប្រចាំថ្ងៃក្នុងជីវិតរបស់យើង។ យោងទៅតាមទស្សនាវដ្ដីចិត្តវិទ្យានៃចក្រភពអង់គ្លេស អ្នកវិទ្យាសាស្ត្រមួយក្រុមបានធ្វើការសិក្សាស្រាវជ្រាវទៅប្រធានបទមួយ “តើយើងពីជាត្រូវការទំនាក់ទំនងដើម្បីធ្វើអោយអារម្មណ៍យើងសប្បាយ ក៏ដូចជាភាពពេញចិត្តក្នុងជីវិតរបស់យើងមែនឬ?” មនុស្សចំនួន១៥,០០០នាក់ដែលមានអាយុចន្លោះពី១៨ទៅ២៨ឆ្នាំត្រូវបានសម្ភាសន៍។ ពួកគេទាំងនោះរស់នៅកន្លែងខុសគ្នា និងមានទំនាក់ទំនងខុសៗគ្នាជាមួយនឹងមិត្តភក្ដិរបស់ពួកគេ។ លិទ្ធផលត្រូវបានបែងចែកជា៣ធំៗ៖

  • មនុស្សដែលរស់នៅក្នុងទីប្រជុំជនមិនសូវជាមានអារម្មណ៍សប្បាយ។
  • ដើម្បីរីករាយ មនុស្សភាគច្រើនធ្វើការទំនាក់ទំនងមនុស្សដែលមានចិត្តដូចគ្នា។ ទំនាក់ទំនងកាន់តែស្និទ្ធស្នាលមានន័យថាកម្រិតនៃសុភមង្គលកាន់តែខ្អស់។
  • អ្នកដែលមានប្រាជ្ញាកាន់តែខ្ពស់ត្រូវការការទំនាក់ទំនងជាមួយសង្គមកាន់តែតិច។

មនុស្សដែលមានប្រាជ្ញាខ្ពស់កំណត់បរិមាណមិត្តភក្ដិរបស់គេក្នុងចំនួនមួយតិចតួចបំផុត។ ពួកគេនឹងមិនសប្បាយចិត្តឡើយប្រសិនបើពួកគេមានទំនាក់ទំនងជាមួយនឹងមនុស្សច្រើន។ មនុស្សប្រភេទនេះចូលចិត្តរស់នៅក្នុងភាពឯកោ ក្នុងពិភពក៏តូចមួយរបស់ពួកគេ។

loneliness

បញ្ញាវ័ន្តទាំងនោះចាប់អារម្មណ៍ខ្លាំងទៅលើការងារ ក៏ដូចជារបស់ដែលពួកគេគិតថាវាមានសារៈសំខាន់ចំពោះពួកគេ។ លោក Carol Graham ដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Brookings និងជាអ្នកជំនាញផ្នែកសុភមង្គល គិតថាអ្នកចេះដឹងទាំងនោះប្រើប្រាស់ពេលវេលាភាគច្រើនរបស់គេដើម្បីធ្វើការងារដែលគេពេញចិត្តក្នុងគោលបំណងសម្រេចគោលដៅរយៈពេលវែងរបស់ពួកគេ។ នេះហើយដែលជាសុភមង្គលរបស់ពួកគេ។

ការសិក្សាស្រវជ្រាវបានបន្តទៀតថា អ្នកដែលមានប្រាជ្ញាខ្ពស់ទាំងនោះបង្កើតបរិយាកាសមួយដែលអនុញ្ញាតអោយគេរស់នៅដោយខ្លួនឯង។ ខុសប្លែកពីមនុស្សធម្មតា ពួកគេមិនចូលចិត្តពឹងផ្អែកទៅលើអ្នកដទៃក្នុងការធ្វើអ្វីមួយ។ ពួកគេតែងតែប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេយ៉ាងឯករាជ្យ។ ហេតុដូចនេះហើយទើបធ្វើអោយការទំនាក់ទំនងរបស់ពួកគេមានការធ្លាក់ចុះ។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

ប្រភព៖ Brightside

Facebook Comments